ផ្លូវពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងការសិក្សាសមិទ្ធិលទ្ធភាព ត្រៀមរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងវិញ និងលើកកម្ពស់កម្រិតគុណភាពផ្លូវ!
កាលពីថ្ងៃទី ៣មិថុនាឆ្នាំ២០២៦ ឯ. ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៨ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដោយផ្ទាល់ ដើម្បីឲ្យបានឃើញច្បាស់ពីស្ថានភាពផ្លូវជាក់ស្តែង ដើម្បីជាជំហានចាប់ផ្តើម ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងត្រៀមរៀបចំ គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។
Road Section from Prek Tamak Bridge to Ponhea Krek (National Road No. 7 Junction) Under Feasibility Study for Upgrading and Quality Improvement
On 3 June 2026, H.E. Chhuon Veun, Secretary of State of the Ministry of Public Works and Transport and Director of the National Road No. 8 Construction Project, led a technical team to conduct an on-site inspection of the road section from Prek Tamak Bridge to Ponhea Krek (the junction with National Road No. 7).
The purpose of the visit was to gain a clear understanding of the current condition of the road as an initial step in the project feasibility study and preparations for a future road improvement project. The planned upgrade of this section of National Road No. 8 aims to enhance road quality standards and strengthen the capacity of cross-border transport infrastructure connectivity.