• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Khmer Load] - ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភរនាំងសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់សិស្សានុសិស្ស!

2018-11-06 Go to the website published Khmer Load
ខេត្តពោធិ៍សាត់៖ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសកម្ពុជា បានឧបត្ថម្ភរនាំងសុវត្ថិភាពចំនួន ២០០ រនាំងកាលពីថ្ងៃសៅរ៍ ដល់សាលារៀនចំនួន ៥០ កន្លែងនៅតាមបណ្ដាខេត្តនានានៅតាមបណ្ដោយផ្លូវជាតិលេខ ៥ និងលេខ ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាពរបស់សិស្សជាង ៥០,០០០ នាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។ ព្រឹត្តិការណ៍ឧបត្ថម្ភរនាំងសុវត្ថិភាពនេះ បានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធទិវាពិភពលោកលើកទី ១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ និងសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ទៀត។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ «ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម»។ សម្ដេចក្រឡាហោម បានបន្តទៀតថា៖ «ទាំងនេះបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ»។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺដើរស្របទៅនឹងការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារៗ ហើយរនាំងសុវត្ថិភាពទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតមានចំពោះសិស្សានុសិស្ស។ លោក Nutman បានថ្លែងថា៖ «គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន»។ លោក បានបន្លែមទៀតថា៖ «ការឧបត្ថម្ភរនាំងសុវត្ថិភាពនាថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយនឹងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេសគឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូច ដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។ ក្នុងនាមជាក្រុមហ៊ុន ដែលបានទទួលការទុកចិត្តពីអតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជាជឿជាក់ថា កុមារគឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយការគាំពារ និងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារ គឺស្មើនឹងការការពារដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាពនៃប្រទេសកម្ពុជាដូច្នោះដែរ»។ សាលារៀនចំនួន ៥០ កន្លែងទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈការសិក្សាផ្អែកលើទិន្នន័យពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ ៥ និងលេខ ៦ នៅតែមានការប្រឈមខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវធំ ពេលទៅមកសាលារៀន។ ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយ រាជរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អ្នកតស៊ូមតិផ្នែកសុវត្ថិភាពចរាចរណ៍ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក SAFE STEPS ដែលមានកម្រងវីដេអូ និងឯកសារអប់រំជាច្រើនទៀត ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
វិស័យដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍

Featured Posts

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90