កំណាត់ផ្លូវជាតិលេខ២៣ ក្នុងខេត្តកណ្តាល ត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ២៧មេសាឆ្នាំ២០២៦ នេះ!
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ត និងទោចក្រយាន ធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។
គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវ ចំនួន ៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
លើសពីនេះ គម្រោងនេះ ក៏មានការស្ថាបនារង្វង់មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បី សម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព ផងដែរ។
A section of National Road No. 23 in Kandal Province was officially inaugurated and opened for use on the morning of April 27, 2026.
This section of National Road No. 23 is 19.83 kilometers long, starting at kilometer 34+400 (from the base of Koh Thom Bridge) located in Chroy Takeo Commune, passing through Leuk Dek Commune in Koh Thom District, and extending to Peam Reang Commune in Leuk Dek District (connecting to National Road No. 14) at kilometer 54+233 within Kandal Province.
The road has a width of 11 meters and is constructed as an asphalt concrete (AC) road with a thickness of 8 centimeters. It includes lanes for cars and motorcycles with two-way traffic.
The project also includes the construction of three bridges with a total length of 116.40 meters, installation of 48 cross-road culverts of various types, and 8 longitudinal drainage culverts along the road with a total length of 2,342 meters. Additionally, 80 LED solar streetlights have been installed, along with road signs, pavement markings, kilometer markers, and safety posts in accordance with road engineering standards.
Furthermore, the project includes the construction of one roundabout at the intersection near the descent from Koh Thom Bridge to facilitate and improve safe traffic flow.