• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Samdech Thipadei Hun Manet] - ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់

2026-04-12 Go to the website published Samdech Thipadei Hun Manet
ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ "ឧត្តមនិយម" ផលប្រយោជន៍ជាតិ និងប្រជាជន។ ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជា បាន និងកំពុងស្ថិតក្នុងការលំបាកលើវិញ្ញាសាជាច្រើន ក្នុងនោះរួមមាន៖ ១/ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ២/ ការដោះស្រាយបញ្ហាទឹកដី, ជីវភាពរស់នៅរបស់ជនភៀសសឹក និង៣/ ការរងឥទ្ធិពលវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបីវិញ្ញាសាលំបាកយ៉ាងច្រើនណា ក៏កម្ពុជានៅតែអាចជម្នះ និងដើរទៅមុខបាន គឺអាស្រ័យលើកត្តាសំខាន់ចំនួន ៣ ដែលកម្ពុជាធ្លាប់ប្រឈម និងបានដោះស្រាយ ជាពិសេស ក្នុងកំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ គឺ៖ ១/ គោលដៅរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ គឺមិនដេកដួលក្នុងសភាពការណ៍ ដោយខិតខំជម្នះការលំបាក, កសាងពេទ្យ កសាងមណ្ឌលសម្រាកព្យាបាល, ២/ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់, គ្រប់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពអាវស និង ទី៣/ មានការយោគយល់ និងចូលរួមដ៏សកម្មពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោងព្រែកជីកហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេលនេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាមផែនការកំណត់។ ព្រមជាមួយគ្នានេះ, ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់ និងដោះស្រាយផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់ដោយរលូន។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីយន្ដការក្នុងការដោះស្រាយបញ្ហារបស់ជនភៀសសឹក ដោយទី១ នៅពេលចាប់ផ្ដើមផ្ទុះអាវុធ គឺដំបូងបំផុតត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាជម្លៀសពួកគាត់ទៅកាន់ទីមានសុវត្ថិភាព, មានទឹកហូប, មានបាយហូប និងកន្លែងស្នាក់នៅ, ទី២ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពសុខភាព និង ទី៣ ដំណាក់កាលស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋបណ្ដើរៗឡើងវិញ។ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនវិញ កម្ពុជា រក្សាជំហរក្នុងការដោះស្រាយបញ្ហាតាមយន្ដការសន្តិវិធី ដែលរួមមាន យន្ដការច្បាប់ និងយន្តការការទូត ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត។ ជាងនេះទៅទៀត, មូលហេតុដែលកម្ពុជា ជ្រើសរើសយកការដោះស្រាយតាមយន្ដការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដោយសារទី១ ជាយន្ដការដោះស្រាយដោយការទូត និងច្បាប់ ដើម្បីបញ្ចៀសការប្រើហិង្សាដើម្បីយកទឹកដី, ទី២ វិធានការទ្វេភាគី គឺជាវិធានការលឿនបំផុត ក្នុងការដោះស្រាយបញ្ហា និង ទី៣, កម្ពុជា នៅតែជឿថា យន្ដការទ្វេភាគីនៅតែជម្រើសដែលធ្វើទៅរួច ព្រោះភាគីទាំងពីរនៅតែមានចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, រាជរដ្ឋាភិបាលទាំងពីរនៅតែគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់របស់ភាគីទាំងពីរ ។ ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តខុសច្បាប់បើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ។ បន្ថែមពីនេះ, សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមស្ថានភាពស្រវឹង ត្រូវប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

Featured Posts

[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
[Fresh News] - សូមពាក់ខ្សែក្រវាត់ជានិច្ច ពេលបើកបររថយន្ត ! ស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែកក្កដាម្សិលមិញ
ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
[Fresh News] - គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩%​ហើយ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) សម្រាប់ទូទាត់សេវាសាធារណៈ ដែលមិនទាន់មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមុខងារការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90