ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សម្រេចវឌ្ឍនភាពសាងសង់ជារួម ៩៦,៨៤%
នេះបើយោងតាម ការបង្ហោះជាព័ត៌មានឲ្យដឹងពីបច្ចុប្បន្នភាព របស់គម្រោងមួយនេះ ពីសំណាក់ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ។ ឯ. បានបន្តឲ្យដឹងថា បើគិតតែ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺសម្រេចបាន ៩៨,៤៤% ហើយ និងការងារផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩% ឯណោះ។
ឯ. អ្នកនាំពាក្យ ក៏បានឲ្យដឹងបន្ថែមថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ផងដែរ។
គូសបញ្ជាក់ផងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅ ត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាល នៅភូមិភាគឦសាន មកកាន់ទីប្រជុំជន តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នា ជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។
ប្រភព៖ ទំព័រហ្វេសបុក ឯ. ផន រឹម
The Cambodia–China Mekong Kratie Friendship Bridge and its connecting infrastructure have reached an overall construction progress of 96.84%.
According to a recent update shared by H.E. Phorn Rim, spokesperson of the Ministry of Public Works and Transport, the bridge itself has been completed to 98.44%, while the main roads and access roads have reached 99.09% completion.
The spokesperson further stated that the Cambodia–China Mekong Kratie Friendship Bridge will be officially opened for permanent public use starting from April 1, 2026.
It is worth noting that the bridge and its connecting infrastructure represent a key strategic project aimed at enhancing connectivity and serving as a vital link between communities living on the eastern and western banks of the Mekong River. The project also connects remote areas in the northeastern region to urban centers, linking Kratie Province to Kampong Thom Province, and integrating with major national highways that connect to other provinces.