Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បង្ហាញពីសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល ដែលក្រសួងសាធារណការ សម្រេចបានក្នុងឆ្នាំ២០២៥
2026-02-05
Go to the website published Fresh News
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល ដែលក្រសួងសារធារណការ សម្រេចបានក្នុងឆ្នាំ២០២៥ ដែលមានដូចជា៖ ការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ, ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងសមិទ្ធជាច្រើនទៀត។ លោក ប៉េង ពោធិ៍នា បានថ្លែងបញ្ជាក់ពីសមិទ្ធផលដូចនេះ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ក្រសួងប្រមាណ ៥០០នាក់។ រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ដូចនេះថា ជារួមក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្តការងារសម្រេចនូវសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល ដែលមានសមិទ្ធផលសំខាន់ៗ មួយចំនួនរួមមាន៖ *ទី១៖ ការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ ១៖ សេវាដឹកជញ្ជូនផ្លូវគោក៖ ក្រសួងសម្រេចបានការចុះបញ្ជីយានយន្ត, ការចេញបណ្ណបើកបរ, ការចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន, និងការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេស មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ទន្ទឹមនេះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញបទល្មើសមានការថយចុះធៀបនឹង ឆ្នាំ២០២៤។ ជាមួយគ្នានេះក្រសួងក៏បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ និងការដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតនៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើន ផាសុកភាពក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក៏មានការថយចុះផង ដែរក្នុងឆ្នាំ២០២៥ធៀបនឹងឆ្នាំ២០២៤ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។ ២៖ សេវាដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ៖ ក្រសួងសម្រេចបានការចុះបញ្ជីនាវា ផ្លូវទឹកក្នុងប្រទេសគ្រប់ប្រភេទ និងនាវាសមុទ្រ, ការផ្តល់លិខិតអនុញ្ញាត និងបន្តសុពលភាព សេវាពាក់ព័ន្ធដឹកជញ្ជូនផ្លូវទឹក ហើយការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញក៏មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ៣៖ សេវាពិសោធន៍សំណង់សាធារណការ និងអាជ្ញាបណ្ណផ្លូវថ្នល់៖ ក្រសួងសម្រេចបានការផ្តល់សេវាពិសោធន៍សំណង់សាធារណការ និងការផ្តល់អាជ្ញាបណ្ណផ្លូវថ្នល់សម្រាប់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន និងបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍សំណង់ និងសាធារណការជាមួយមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធានានូវគុណភាពនៃសម្ភារៈសំណង់ និង ការផ្តល់សេវាពិសោធន៍សំណង់ឱ្យកាន់តែល្អប្រសើរ។ ៤៖ សេវាដឹកជញ្ជូនផ្លូវដែក៖ ការផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែក ទាំងពីរខ្សែ មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះក្រសួងបានសហការ ជាមួយអន្តរក្រសួងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះ អាសន្ន (O&M) លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ និងបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក រព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement) ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីឈានឆ្ពោះទៅបង្កើតកិច្ចព្រមព្រៀង ភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី (PPP) ក្រោមរូបមន្តសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)។ ៥៖ សេវាបណ្តុះបណ្តាល៖ ក្រសួងសម្រេចបានការផ្តល់សេវាបណ្តុះបណ្តាលនិស្សិតទាំង ៦ជំនាន់ មានចំនួនសរុប ៥១៨នាក់ (ស្រី២៣២នាក់) លើឯកទេសចំនួន ៣ ដូចជា ឯកទេសសំណង់សាធារណការ, ឯកទេសគ្រប់គ្រងការដឹកជញ្ជូននិងភស្តុភារកម្ម និង ឯកទេសនាវាចរណ៍ ក្នុងនោះនិស្សិតបានបញ្ចប់ការសិក្សា មានចំនួន ១៣៩នាក់ (ស្រី ៣៧នាក់) ដែលក្នុងនោះនិស្សិតភាគច្រើន មានការងារធ្វើនៅតាមស្ថាប័នរដ្ឋនិងឯកជន, កំពុងបើកអាជីវកម្ម និងទៅបន្តការសិក្សានៅក្រៅប្រទេស។ *ទី២៖ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ១៖ ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៖ ក្រសួងបានជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការស្តារ និង សាងសង់ផ្លូវជាតិ, ផ្លូវខេត្ត ផ្លូវល្បឿនលឿន និងស្ពានតូចធំគ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឱ្យ ការតភ្ជាប់មានភាពប្រទាក់ក្រឡាទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងតំបន់។ បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែង សរុប ២០ ៧៣៣,៩១គ.ម (កើន ៣០ខ្សែ មានប្រវែង ៤២៦,៣១គ.ម ធៀបឆ្នាំ២០២៤)។ ទន្ទឹមនេះក្រសួងបានបញ្ចប់និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ ផ្លូវថ្នល់ ព្រមទាំងបាននិងកំពុងអនុវត្តគម្រោងសាងសង់ និងធ្វើការសិក្សាគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាហិរញ្ញប្បទានរបស់ដៃគូ អភិវឌ្ឍន៍។ ២៖ ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ៖ ក្រៅពីយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវថ្នល់ឱ្យមានភាពប្រទាក់ក្រឡា ក្រសួងបានដាក់ចេញនូវអាទិភាព គន្លឹះមួយចំនួនក្នុងគោលដៅធ្វើយ៉ាងណាឱ្យមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក មានការតភ្ជាប់ ជាមួយផ្លូវគោក និងផ្លូវដែក តាមរយៈការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាពិសេសការជំរុញអនុវត្តគម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោ, គម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី (ជំហាន១) នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយ កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ ឱ្យសម្រេចជោគជ័យតាមផែនការកំណត់។ ទន្ទឹមនេះក្រសួងក៏បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ អន្តរជាតិខេត្តកំពត និងបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដើម្បីជំរុញការ ដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែល្អប្រសើរ, មានភាពប្រទាក់ក្រឡា និងចូលរួមលើកកម្ពស់ វិស័យទេសចរណ៍។ ៣៖ ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក៖ ក្រសួងបានសម្រេចដោយជោគជ័យ លើការរៀបចំ និងដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណី ផ្លូវដែក និងបានបញ្ចប់ការអនុវត្តគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ នៅត្រង់ចំណុចឆ្លង កាត់ផ្លូវដែកទាំង២ខ្សែ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ទន្ទឹមនេះ ក្រសួងក៏បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការដឹកជញ្ជូនផ្លូវដែក តាមរយៈបន្តសហការ ក្នុងការថែទាំ ស្តារ និង់ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នឹងការ ជំរុញអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តផ្លូវដែក ជាពិសេស ជំរុញការសិក្សាលើកកម្រិតផ្លូវរថភ្លើងដែល មានស្រាប់ ភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ឱ្យបើកបរបានល្បឿន ៨០គីឡូម៉ែត្រ ក្នុង មួយម៉ោង, ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវដែកធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ព្រមទាំងការសិក្សាបឋមបណ្តាញរថភ្លើងក្រោម ដី (METRO) នៅរាជធានីភ្នំពេញ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍។ ៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់៖ ក្រសួងបានរៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមបណ្តារាជធានី ខេត្តគោលដៅ ជា ពិសេសគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀស ការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ការបន្តជំរុញការសិក្សា និងការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធបណ្តាញលូគ្រប់ប្រភេទ, ការសាងសង់ គ្រប់គ្រង និងថែទាំស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ចំនួន ២១កន្លែង និងទីលានទុកដាក់សំរាម ចំនួន ១៧កន្លែង នៅតាមបណ្តារាជធានី ខេត្តក្រុងគោលដៅសំខាន់ៗ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខុមាលភាព សាធារណៈ។ ៥៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម៖ ក្រសួងបាននិងកំពុងខិតខំក្នុងការជំរុញ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម, ការបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ក្នុងការជំរុញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC), ការជំរុញសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុង ព្រះសីហនុ (SHV-LC) និងការសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនចំនួន ៤ រួមមាន៖ ១)ច្រកទ្វារព្រំដែនភ្នំដិន-ខេត្តតាកែវ ២)ច្រកទ្វារព្រំដែនត្រពាំងផ្លុង-ខេត្តត្បូងឃ្មុំ ៣)ច្រកទ្វារព្រំដែនត្រពាំងស្រែ-ខេត្តក្រចេះ និង៤) ច្រកទ្វារព្រំដែនអូយ៉ាដាវ-ខេត្តរតនគិរី និងការត្រៀមរៀបចំសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជំរុញការអនុវត្ត ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ២០២៣-២០៣៣ រួមទាំងការទាក់ទាញ និងភស្តុភារកម្មកម្ពុជា និងកៀរគរវិនិយោគិនឱ្យមកវិនិយោគលើគម្រោងថ្មីៗ ដើម្បីកាត់បន្ថយតម្លៃឡូជីស្លឹក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា៕
សមិទ្ធផលវិស័យសាធារណការ និងដឹកជញ្ជូន
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
សន្និបាតក្រសួងសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90