Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CNC] - កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក
2025-10-16
Go to the website published CNC
ភ្នំពេញ៖ កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ដើម្បីបង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសកាន់តែច្រើន។ ពិធីប្រកាសនេះ បានព្រឹត្តទៅក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា មានប្រសាសន៍ថា ការបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថល នៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា គូសបញ្ជាក់បន្ថែមថា បើយើងក្រឡេកមើលលើអត្ថប្រយោជន៍ និងផលចំណេញវិញ ការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្មនេះឡើង មិនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកវិទ្យានោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបការងារទាំងមូលឱ្យដើរតាមសម័យកាលជឿនលឿន។ ជាក់ស្តែង ប្រព័ន្ធនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់វិស័យឯកជន ដែលជាប្រតិបត្តិករអាជីវកម្មដឹកជញ្ជូន ឱ្យទទួលបាននូវភាពងាយស្រួល និងនីតិវិធីថ្មីនៃការដាក់ពាក្យស្នើសុំក្នុងអាជីវកម្មរបស់ខ្លួន ដែលអាចស្នើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជួយសន្សំសំចៃបានទាំងពេលវេលា ថវិកា មានតម្លាភាព កាត់បន្ថយការចំណាយក្រៅផ្លូវការ និងបង្កើតនូវបរិយាកាសប្រកួតប្រជែងមួយប្រកបដោយសមធម៌ សម្រាប់ធុរជនទាំងអស់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី លេីកឡេីងថាប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ក៏ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗមួយចំនួនទៀត ដែលក្រសួងបានដាក់ឱ្យអនុវត្តនាពេលកន្លងមក ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានជំនិះ, ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ, ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន គឺបាន និងកំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ស្នើដល់ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូន និងក្រុមហ៊ុនឯកជនទាំងអស់ សូមយកចិត្តទុកដាក់អប់រំណែនាំដល់អ្នកបើកបររបស់ខ្លួនឱ្យមានការយល់ដឹងបន្ថែម និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដោយត្រូវបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០ ស្របតាម ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។ បេីតាមលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា ការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក គឺជាការចាប់ផ្តើមនូវការផ្លាស់ប្តូរបែបបទការងារ និងជួយសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតតាមរយៈប្រព័ន្ធឌីជីថល បង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើន ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍការបង្កើនចំណូលពន្ធជូនរដ្ឋ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។ លើសពីនេះ ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មី នេះនឹងជួយឱ្យកម្ពុជាឱ្យចាប់យកនូវកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់មហាអនុតំបន់មេគង្គ និងអាស៊ាន។ ប្រព័ន្ធឌីជីថលនេះ នឹងជួយសម្រួលដល់បរិយាកាសធុរកិច្ច បង្ខិតសេវាសាធារណៈឱ្យកៀកនឹងប្រជាពលរដ្ឋ ជាពិសេសបង្កើនល្បឿននៃការផ្តល់សេវា ដែលអាចឱ្យប្រតិបត្តិករដឹកជញ្ជូនទទួលបានលិខិតអនុញ្ញាតបានឆាប់រហ័ស ដើម្បីចាប់ផ្តើម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដែលជាកត្តាគន្លឹះក្នុងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
វិស័យដឹកជញ្ជូនផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90