• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ខេត្តកែប ជាខេត្តទី២៤ ដែលត្រូវបានចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

2025-07-12 Go to the website published MPWT
ខេត្តកែប ជាខេត្តទី២៤ ដែលត្រូវបានចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តកែប៖ នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែប និងមានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តកែប ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកដំណាក់ចង្អើរ អភិបាលរងក្រុងកែប នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ប្រធានមន្ទីរសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ប្រធានអនុប្រធានការិយាល័យ នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែកនៃស្នងការដ្ឋាននគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២៣នាក់ នៅសាលប្រជុំសាលាខេត្តកែប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែបរួចមក ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែប ដែលបានអនុវត្តការងារបានជាប់ជាប្រចាំ និងធានាបានការទប់ស្កាត់ការដឹកលើសកម្រិតកំណត់។ ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារខេត្តកែប ត្រូវបន្តសហការ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូន ដោយផ្តោតជាសំខាន់លើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ជាពិសេសរថយន្តដឹកសំពីងសំពោង រថយន្តមានតទ្រុងបន្ថែមជាដើម។ឮ ក្រុមការងារថ្នាក់ជាតិ បានផ្តល់នូវគោលការណ៍ណែនាំជារួមចំនួន ៦ចំណុចសម្រាប់ក្រុមការងារថ្នាក់ រាជធានី-ខេត្ត ដើម្បីអនុវត្ត រួមមាន៖ ១.ធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ២. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ៣.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនមកលេខាធិការដ្ឋានក្រុមការងារ ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៤.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណៈសម្បត្តិសមស្របដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៥.ចុះបិទយានដ្ឋានដែលមិនមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម និង ៦.លុបបំបាត់វប្បធម៌អន្តរាគមន៍។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញបំពេញការងារតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត សម្រេចបានចំនួន ២៤ខេត្តរួចមកហើយ និងនៅសល់តែ រាជធានីភ្នំពេញ មួយប៉ុណ្ណោះ៕
ផ្លូវ សុវត្ថិភាពចរាចរណ៍ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ចុះត្រួតពិនិត្យ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ឯកឧត្តម សេង ឈួន

Featured Posts

សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - បើបងប្អូនបានមកលេងមណ្ឌលគិរី កុំភ្លេចមកលេងហាងកាហ្វេដងអូរ ផងណា!
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនាយទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ នៅទីបញ្ជាការជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ
កិច្ចប្រជុំពិភាក្សាការងារលើវិស័យប្រព័ន្ធទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្ត
:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90