• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គ.ម. ជានិមិត្តរូបនៅខេត្តកំពង់ធំ ត្រូវបានបើកឱ្យដំណើរការ

2025-03-31 Go to the website published Fresh News
(កំពង់ធំ)៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គ.ម. ជានិមិត្តរូបនៅខេត្តកំពង់ធំ ត្រូវបានបើកឱ្យដំណើរការសាងសង់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ប្រារព្ធឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក Stefan MESSERRER ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង, លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមះយសហការីជាច្រើនរូបផ្សេងទៀត សរុបប្រមាណ ១,៦០០នាក់។ ជាកិច្ចចាប់ផ្ដើម លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈអធិបតី និងអង្គពិធីទាំងមូល។ នាឱកាសនោះដែរ លោកបណ្ឌិត នួន ដាញិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានជម្រាបជូនថា កម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ ១២៥លានដុល្លារអាមេរិក) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង។ លោក បានបន្តថា ថវិកាបដិភាគ គឺដើម្បីស្ថាបនាផ្លូវ DBST និងបេតុង សរុបប្រវែង ៥២៦,៦៦០គ.ម. ព្រមទាំងសំណង់សិល្បការ្យមួយចំនួន និងប្រព័ន្ធចែកចាយទឹកតាមបណ្តាញទុយោសម្រាប់សហគមន៍ចំនួន ២កន្លែង នឹងត្រូវបានសាងសង់ឡើងវិញ នៅក្នុងខេត្តគោលដៅចំនួន ៧ រួមមាន ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រៃវែង។ ជាមួយគ្នានេះដែរ លោក Stefan MESSERRER, លោក Jacques PELLET, លោក Igor DRIESMANS បានបង្ហាញនូវចំណាប់អារណ៍ ដោយបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានប្តេជ្ញាគាំទ្រ និងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត។ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានឱ្យដឹងថា សម្រាប់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ ដោយផ្តោតទៅលើចក្ខុវិស័យ «កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដែលមានគោលដៅចំនួន ៥ គឺ ១)ប្រជាជនមានជីវភាពរស់នៅសមរម្យ, ២)ប្រជាជនមានសុខភាពមាំមួន, ៣)ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ៤)មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥)មានអភិបាលកិច្ចល្អ។ លោក បានថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជាក៏បានកំណត់យុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ២) ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣)ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, ៤) ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង៥) ការគ្រប់គ្រងស្ថាប័ន អភិបាលកិច្ច និងសេវាគាំទ្រទូទៅ។ លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ក្រសួងបាននឹងកំពុងស្ថាបនាខ្សែផ្លូវជនបទប្រវែងជាង ៥ម៉ឺនគ.ម គីឡូម៉ត្រ ឬប្រមាណ៧៤% នៃបណ្តញខ្សែផ្លូវទូទាំងប្រទេស ដែលក្នុងនោះផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើប្រាស់បានគ្រប់រដូវកាលមានប្រមាណ ១៥%ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោក បានមានប្រសាសន៍ថា ដូច្នេះតាមរយៈការទទួលបាននូវផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ព្រមទាំងសំណង់សិល្បការ្យ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់បានគ្រប់រដូវកាល ប្រវែង ៥២៦,៦៦គ.ម. របស់កម្មវិធី RID4CAM នេះ ពិតជាមានសារសំខាន់ ជាសារវន្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោក បានចាត់ទុកផ្លូវខាងលើជាសសៃឈាមសេដ្ឋកិច្ច និងសង្គមដ៏មានសក្តានុពល ក្នុងការធ្វើសមាហរណកម្មរវាងជនបទនិងទីក្រុង ការកាត់បន្ថយនូវការចំណាយលើថ្លៃដឹកជញ្ជូន ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការកាត់បន្ថយការចំណាយជួសជុលយានយន្ត និងមានផាសុកភាព ក្នុងការធ្វើដំណើរ។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍ថា ពិធីសម្ពោធបើកការដ្ឋាននាថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាល កំពុងបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពប្រកបដោយឆន្ទៈម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។ ជាថ្មីម្ដងទៀត លោក ក៏បានថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំបន្តគាំទ្រ ឱ្យមានកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ជំហានទី២ «RID4CAM Phase II» បន្តទៀត៕
បើកការដ្ឋានផ្លូវកៅស៊ូDBST វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជួបគ្នាថ្ងៃស្អែក ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”
សិក្ខាសាលាលើកទី២ ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - ការចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តសម្រាប់ពេលអនាគត (Male Champion for Change in Inclusive Infrastructure - Sharing Experiences and Future Commitments)”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90