• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

១៧ខេត្តហើយក្នុងចំណោម ២៥ រាជធានី ខេត្ត បានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

2025-03-28 Go to the website published MPWT
១៧ខេត្តហើយក្នុងចំណោម ២៥ រាជធានី ខេត្ត បានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយនៅខេត្តមណ្ឌលគិរី មានការអញ្ជើញចូលរួមជាសហប្រធានដោយ ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៤នាក់។ ចំណែកឯនៅខេត្តរតនគិរី មានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំដោយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤០នាក់។ កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរីរួចមក ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី ត្រូវសហការគ្នាអនុវត្តការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសយានយន្តដែលមានតទ្រុងបន្ថែម។ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងការកោតសរសើរចំពោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តរតនគិរី ដែលបានអនុវត្តការងារបានយ៉ាងល្អធានាបានការទប់សហកាត់ការដឹកលើសកម្រិតកំណត់បង្កមកពីការតទ្រុងបន្ថែមនេះ។ ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តនូវចំណុចរួមចំនួន៦ រួមមាន៖ ១. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៣.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណសម្បត្តិសមស្រប ដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៤.ធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច (ថ្មី) ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ៥.ស្វែងរកទីតាំងសមស្របដើម្បីលើកសំណើសុំសាងសង់ស្ថានីយថ្លឹងយានយន្ត (សម្រាប់ខេត្តមិនទាន់មានស្ថានីយថ្លឹងរថយន្ត) ៦.លុបបំបាត់វប្បធម៌អន្តរាគមន៍។ សូមកត់សម្គាល់ថា ដើម្បីពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការដឹកជញ្ជូនលើលកម្រិតកំណត់ដែលបង្កមកពីការកែច្នៃតទ្រុងបន្ថែមខុសពីលក្ខណៈបច្ចេកទេសនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានបំពេញការងារតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត គិតមកត្រឹមពេលនេះ សម្រេចបានចំនួន ១៧ខេត្ត រួចមកហើយ និងនៅសល់រាជធានី ខេត្ត ៨ទៀត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕ :: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) - Facebook: https://www.facebook.com/mpwt.gov.kh - Telegram: https://t.me/mpwtnews - TikTok: https://www.tiktok.com/@mpwt.tiktok - YouTube: https://www.youtube.com/@mpwt.youtube
ផ្លូវ សុវត្ថិភាពចរាចរណ៍ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី អនុសាសន៍ណែនាំ សំណើ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[UYFC-PWT] - យើងខ្ញុំថ្នាក់ដឹកនាំ និងក្រុមការងារ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន សូមគោរពជូនពរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ
កិច្ចពិភាក្សាពិគ្រោះយោបល់លើបទពិសោធន៍ នៃការអនុវត្តកម្មវិធីគម្រោងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ដល់ក្រុមការងារបញ្រ្ជាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល
កិច្ចប្រជុំពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងនាយកដ្ឋានក្រោមចំណុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១ -១៥ ខែសីហា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១៣ - ១៤ សីហា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[Kampucheathmey] - រដូវទឹកឡើង កំណាត់ផ្លូវ ៦០B ពីរង្វង់មូលខ្លាស្ទុះទៅគល់ស្ពានខេត្តក្រចេះ ឆក់ទាក់ចិត្តទេសចរទៅកម្សាន្តឥតដាច់
[PNN] - បម្រាមមួយចំនួនដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90