ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជំនួបទ្វេភាគីជាមួយប្រធានក្រុមហ៊ុនEastspring Investments និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន H.E. Sun Chanthol: Bilateral meeting with the Chairman of Eastspring Investments and Chairman of EU ASEAN Business Council
ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយលោក Donald Kanak ប្រធានក្រុមហ៊ុន Eastspring Investments និងជាប្រធានក្រុម ប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន។
លោក Kanak បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ របស់ខ្លួនដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនPrudentialនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Prudential ដែលជួយឧបត្ថម្ភជាតារាសម្តែងស្រីឈ្មោះMichelle Yeoh ដើម្បីសម្តែងក្នុងកម្មវិធីគំនិតផ្តួចផ្តើមសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលជាជួយគាំទ្រយ៉ាងសកម្មដល់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើសុំឱ្យក្រុមហ៊ុនបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យលោក Kanak ដែលជាប្រធានក្រុមប្រឹក្សាធុរកិច្ច សហភាពអឺរ៉ុប-អាស៊ានបញ្ជូនសារទៅកាន់សហភាពអឺរ៉ុបឱ្យបន្តផ្តល់ គម្រោងអនុគ្រោះផ្នែកពាណិជ្ជកម្ម EBAដល់កម្ពុជា។
លោក Kanak ក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការផ្តល់ការគាំទ្របន្ថែមទៀតដល់គម្រោង អាទិភាពចំនួនពីររួមមាន៖ ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអប់រំកុមារតូចនៅ កម្ពុជា៕
---
On September 12, 2018 in Hanoi, Vietnam at the World Economic Forum on ASEAN 2018, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport, met with Mr. Donald Kanak, Chairman of Eastspring Investments and Chairman of EU ASEAN Business Council.
Mr. Kanak expressed his sincere thanks to the Cambodian government for their support of Prudential’s operations in Cambodia.
Minister Sun expressed his thanks to Prudential for their sponsorship of Michelle Yeoh, who has actively supported Cambodia on road safety initiatives.
The Senior Minister requested that the company continue to cooperate with the RGC to assist the country in tackling road safety issues so as to help reduce traffic accidents in Cambodia.
He also requested that Mr. Kanak, who also serves as Chairman of the EU ASEAN Business Council, convey messages to the EU to continue to grant EBA to Cambodia.
Mr. Kanak also expressed his interest in providing more support on the two high priority projects, road safety awareness and early childhood education programs in Cambodia.