• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

2024-12-20 Go to the website published ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។ លទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមគាំទ្រ និងចូលរួមអនុវត្ត រួមមាន៖ (១). ការពង្រីកសេវាថែទាំសុខភាព (២).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ (៣).ការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (៤).ការអនុវត្តយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៥).ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន និង (៦).ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ សង្កាត់។ ដោយឡែក វិធានការគន្លឹះទាំង៥ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត រួមមាន៖ (១).ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ (២).ការលើកកម្ពស់គុណភាពអប់រំ (៣).ការលើកកម្ពស់គុណភាពសេវាសុខាភិបាល (៤).ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និង ៥.ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ បន្ថែមពីនេះ ក្នុងរយៈពេល១២ខែកន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនដូចជា៖ (១).ការពង្រឹងរចនាសម្ព័ន្ធក្រុមការងារៈ បានបញ្ចប់ការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ និង ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក (២).ការចុះធ្វើវេទិកាសាធារណៈ បានចំនួន ៣៨លើក មានប្រជាពលរដ្ឋចូលរួមសរុប១ ៦៣៥នាក់ ក្នុងនោះនៅស្រុកកែវសីមា ១០លើក ស្រុកអូររាំង ៤លើក ក្រុងសែនមនោរម្យ ១០លើក ស្រុកកោះញែក ៦លើក និង ស្រុកពេជ្រាដា ៨លើក ដោយទទួលបានការលើកឡើងពីប្រជាពលរដ្ឋមានចំនួន ៣៥៨ករណី ដែលក្នុងនោះបានដោះស្រាយ ១៤៤ករណី(ស្មើនឹង៤០,២២%) បាននឹងកំពុងដោះស្រាយ ១៩១ករណី(ស្មើនឹង ៥៣,៣៥%) និង មិនទាន់ដោះស្រាយ ២៣ករណី(ស្មើនឹង ៦,៤២%) (៣).ការកំណត់វិស័យអាទិភាពទាំង៥: បានធ្វើបទបង្ហាញចែករំលែកការអនុវត្តការងារ និងបានបញ្ចប់ការរៀបចំខិត្តបណ្ណ រួមមាន៖ វិស័យទេសចរណ៍ កសិកម្ម បរិស្ថាន ធនធានទឹក និង វិស័យរ៉ែ និងថាមពល (៤). ការលើកឡើងច្រើនជាងគេពីពលរដ្ឋលើវិស័យ៥: ក្នុងចំណោមវិស័យទាំង២១ មានវិស័យចំនួន៥ ដែលមានប្រជាពលរដ្ឋបានលើកឡើងច្រើនជាងគេក្នុងវេទិកាសាធារណៈ គឺ វិស័យដីធ្លី(៦៧ករណី) អភិវឌ្ឍន៍ជនបទ(៥៩ករណី) បរិស្ថាន(៥១ករណី) អគ្គិសនី(២៤ករណី) និង ទឹកស្អាត និងអនាម័យជនបទ(២៤ករណី) (៥). ការប្រជុំថ្នាក់ដឹកនាំក្រុមការងារនៅភ្នំពេញៈ ជាយន្តការបន្ថែមពីលើការប្រជុំក្រុមការងារនៅមូលដ្ឋានខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំក្រុមការងារ ជាមួយនឹងក្រុមការងារតំណាងតាមក្រសួង ស្ថាប័ន និងមន្ទីរសម្រាប់វិស័យអាទិភាព និង វិស័យដែលមានការលើកឡើងបញ្ហាប្រឈមច្រើននៅវេទិកាសាធារណៈ បានប្រជុំចំនួន ៣ដង នៅភ្នំពេញ ដែលជាយន្តការបន្ថែមក្នុងការជួយតម្រង់ទិស ចូលរួមដោះស្រាយ និងពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់ការអនុវត្តការងាររបស់ក្រុមការងារឱ្យកាន់តែមានប្រសិទ្ធិភាព និង (៦). ការផ្សព្វផ្សាយតាមបណ្តាញសង្គមៈ បានរៀបចំក្រុមការងារផ្សព្វផ្សាយរវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក និងសេចក្តីណែនាំ ស្តីពីយន្តការផ្សព្វផ្សាយតាមបណ្តាញសង្គម ព្រមទាំងបានផ្សព្វផ្សាយមាតិកាជាប្រចាំក្នុងផេក និងគ្រុបតេឡេក្រាមរាល់សកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី បានប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនកន្លងមក។ ជាពិសេសលើសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលបានចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិ តាមលំដាប់ថ្នាក់នីមួយៗ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក និងផែនការសកម្មភាពឱ្យទទួលបានប្រសិទ្ធភាព ព្រមទាំងដាក់ទិសដៅបន្ត មួយចំនួនដូចជា៖ (១).បន្តចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិឱ្យគ្រប់ឃុំ សង្កាត់នៅឆ្នាំ២០២៥ (២).បញ្ហាប្រឈម សំណើ និងសំណូមពរចុះវេទិកាសាធារណៈ (៣).ការចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ (៤).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ (៥).កាស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (៦).ឯកសារជំនួយស្មារតីចុះធ្វើវេទិកាសាធារណៈ (៧).ការសិក្សាទីតាំងទេសចរណ៍តាមរដូវកាល (៨).ការសិក្សាលទ្ធភាពទំនប់ទឹក ឬអាងផ្ទុកទឹក (៩).ផែនការចែកកូនឈើហូបផ្លែ (១០).ការផ្តល់បណ្ណ ប.ស.ស (១១).ការសិក្សាលទ្ធភាពអភិវឌ្ឍន៍ខេត្ត៕
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ខេត្តមណ្ឌលគិរី កិច្ចប្រជុំបូកសរុបលទ្ធផលការងារ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[UYFC-PWT] - យើងខ្ញុំថ្នាក់ដឹកនាំ និងក្រុមការងារ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន សូមគោរពជូនពរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ
កិច្ចពិភាក្សាពិគ្រោះយោបល់លើបទពិសោធន៍ នៃការអនុវត្តកម្មវិធីគម្រោងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ដល់ក្រុមការងារបញ្រ្ជាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល
កិច្ចប្រជុំពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងនាយកដ្ឋានក្រោមចំណុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១ -១៥ ខែសីហា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១៣ - ១៤ សីហា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[Kampucheathmey] - រដូវទឹកឡើង កំណាត់ផ្លូវ ៦០B ពីរង្វង់មូលខ្លាស្ទុះទៅគល់ស្ពានខេត្តក្រចេះ ឆក់ទាក់ចិត្តទេសចរទៅកម្សាន្តឥតដាច់
[PNN] - បម្រាមមួយចំនួនដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90