Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
2024-09-16
Go to the website published ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។ លទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមគាំទ្រ និងចូលរួមអនុវត្ត រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល (២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ (៣) យកចិត្តការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន (៤)ការដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ (៥)ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង (៦)ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។ ដោយឡែក វិធានការគន្លឹះទាំង៥ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត រួមមាន៖ (១)កម្មវិធីកំណែទម្រង់លើវិស័យមុខងារសាធារណៈ (២)កម្មវិធីកំណែទម្រង់លើវិស័យអប់រំ (៣)ជំរុញការអនុវត្ត និងពង្រឹងការងារវិស័យសុខាភិបាល (៤) ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និង (៥)ការងារកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។ បន្ថែមពីនេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនទៀតមានដូចជា ១)រៀបចំការងារប្រជុំផ្ទៃក្នុង ចំនួន២៨ លើក ក្នុងនោះកិច្ចប្រជុំថ្នាក់ជាតិរបស់ក្រុមការងារចុះមូលដ្ឋានខេត្តមណ្ឌលគិរី ចំនួន ០៧លើក កិច្ចប្រជុំក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ចំនួន ០៤លើក និងកិច្ចប្រជុំតាមក្រុងស្រុកចំនួន ១១លើក និងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ចំនួន ០៦លើក។ ២) ការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយឆ្លើយតបបញ្ហាប្រឈម សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តមណ្ឌលគិរី ចំនួន ៣១លើក។ ៣)ចូលរួមទិវាបុណ្យជាតិ និងអន្តរជាតិ ពិធីសម្ពោធសមិទ្ធផល ពិធីបុណ្យសាសនា ការប្រកួតកីឡា ការដាំដើមឈើ ការប្រារព្ធទិវា មច្ឆជាតិ ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ សកម្មភាពមនុស្សធម៌ ពិធីបុណ្យ និងប្រគេនទៀនវស្សា ៤០វត្តនៅទូទាំងខេត្ត រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងពិធីនានា មានចំនួន ៤១លើក។ ៤) បានបន្តជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចុះ ឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ដោយយោងតាមលិខិតស្នើសុំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្តា ភូមិ ឃុំ-សង្កាត់ ក្នុងខេត្តតាមរយៈវេទិកាសាធារណៈ។ ៥) ការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ចុះសួរសុខទុក្ខ និងចូលរួមឧបត្ថម្ភគ្រឿង ឧបភោគ សម្ភារ និង/ឬថវិកាដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា ការជួយដល់ប្រជាពលរដ្ឋចាស់ជរា មានជំងឺ ក្រីក្រលំបាក ក្រុមជនងាយរងគ្រោះនានា ៤០លើក។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី បានប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនកន្លងមក។ ជាពិសេសលើសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលបានចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិ តាមលំដាប់ថ្នាក់នីមួយៗ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក និងផែនការសកម្មភាពឱ្យទទួលបានប្រសិទ្ធភាព ព្រមទាំងដាក់ទិសដៅបន្ត មួយចំនួនដូចជា ១) បន្តចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិ តាមលំដាប់ថ្នាក់នីមួយៗ ២)ក្រុមការងារថ្នាក់ជាតិ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យអាទិភាពចំនួន៥ គឺវិស័យទេសចរណ៍ កសិកម្ម បរិស្ថាន ធនធានទឹក និងវិស័យរ៉ែ និងថាមពល សហការជាមួយក្រុមការងារផ្សព្វផ្សាយនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីរបស់យើង រួមគ្នារៀបចំខិត្តបណ្ណ (Leaflet) តាមវិស័យនីមួយៗ ឱ្យបានមុនបំណាច់ឆ្នាំ២០២៤ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ និងសម្រេចនៅកិច្ចប្រជុំបូកសរុបការងាររយៈពេល១ឆ្នាំ នាពេលខាងមុខ ៣) រៀបចំរបាយការណ៍លើការលើកឡើងច្រើនជាងគេនៅក្នុងវេទិកាសាធារណៈ ដែលរួមមាន គឺ វិស័យដីធ្លី វិស័យអភិវឌ្ឍន៍ជនបទ វិស័យបរិស្ថាន វិស័យអគ្គិសនីទឹកស្អាត អនាម័យជនបទ និងវិស័យសុខាភិបាល ដោយត្រូវធ្វើធ្វើបទបង្ហាញដោយសង្ខេប និង ចែករំលែកជូនអង្គប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៅខែធ្នូខាងមុខនេះ។ ៤)គណៈអភិបាលនៃអភិបាលក្រុងស្រុក ត្រូវបន្តជួយសិក្សាការងារចំនួនពីរ គឺសិក្សា កំណត់ឱ្យមានតំបន់គោលដៅទេសចរណ៍ដែលត្រូវទៅទស្សនាតាមក្រុងស្រុក ដោយកំណត់អាទិភាព៣ ទៅ៥ទីតាំង និងសិក្សាគោលដៅទេសចរណ៍តាមរដូវកាល (ខែណាមាន ដំណាំផ្លែឈើប្រមូលផល ផ្ការីក និងបន្លែជាដើម) និងតាមតំបន់ (តំបន់ទឹកធ្លាក់ វាលស្មៅ ផ្ការីក និងវេលាអាកាសធាតុត្រជាក់-ក្តៅជាដើម) និង ៥)បន្តពិនិត្យលទ្ធភាពការចុះដោយផ្ទាល់នៅទីតាំង និងកន្លែងគោលដៅទេសចរណ៍សំខាន់ៗ តាមក្រុងស្រុកនីមួយៗ ដើម្បីសិក្សាសក្តានុពលនៅតំបន់ទាំងនោះ៕
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90