Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា
2024-07-19
Go to the website published Fresh News
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការជ្រើសរើសកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដើម្បីប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» នេះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា។ លោក ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅលើកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ការជ្រើសរើសកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដើម្បីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នេះ បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌និងដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា និងជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង»។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា មហាវិថី ស៊ី ជីនពីងនេះមិនត្រឹមតែសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសក្នុងការជួយសម្រួលដល់ការធ្វើដំណើរវាងក្រុងបានយ៉ាងឆាប់រហ័ស និងជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា មហាវិថីនេះគឺជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់មួយដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅគោលដៅផ្សេងៗ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលផ្លូវនេះមានភាពប្រទាក់គ្នាជាមួយបណ្តាខ្សែផ្លូវសំខាន់ៗដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ រួមទាំងតភ្ជាប់ជាមួយ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយនៅពេលអនាគតមហាវិថីនេះក៏នឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ ដែលនឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ពិធីថ្ងៃនេះគឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ កម្ពុជា និងមិត្តចិន បានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការនេះចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើងរហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យកជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា នៅក្នុងយុគសម័យថ្មីនេះកម្ពុជា និងចិនបានអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមឆ្នាំ២០២៤-២០២៨ ក្រោមការដឹកនាំរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលមានរូបលោកជាសហប្រធានខាងភាគីកម្ពុជា និងលោក Wang Yi ជាសហប្រធានខាងភាគីចិន។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការនេះបានបើកកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ផងដែរ។ គួររំលឹកផងដែរថា កំណាត់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ត្រូវបានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ ថា «មហាវិថី ស៊ី ជីនពីង» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាពជាមួយលោក វ៉ាង វិនធឿន មុននឹងលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា៕
មហាវិថី សុីជីនពីង
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90