• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - រដ្ឋមន្ត្រីក្រសួងសាធារណការ រំលេចការងារគន្លឹះ ១២ចំណុច ដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអនុវត្តឱ្យមានប្រសិទ្ធភាព

2024-03-19 Go to the website published Fresh News
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីសិក្ខាកាមជាច្រើនរូប។ ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជាមូលដ្ឋានដ៏ចាំបាច់មួយ ក្នុងការបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធទៅនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានជាអាទិ៍ដូចជា រចនាសម្ព័ន្ធនៃការដឹកនាំ យន្តការនៃការអនុវត្ត ផែនការសកម្មភាពលម្អិត ដែឡត្រូវបានកំណត់ជាទិសដៅការងារ និងសូចនាករគន្លឹះ(KPI) របស់កម្មវិធីកំណែទម្រង់នេះ។ តាមរយៈរបាយការណ៍ថ្លែងដោយ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បានជម្រាបអំពីសាវតានៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតមកដល់បច្ចុប្បន្ន ការអនុវត្តការងារនេះ បានឈានចូលដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេល ២០ឆ្នាំ កន្លងមក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលមានគោលដៅគន្លឹះគឺ “ការងារគណនេយ្យភាពសមិទ្ធកម្ម” សំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផលការងារ។ បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីសមិទ្ធផលការងារធំៗ ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសម្រេចបានកន្លងមក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់ដើម្បីសម្រេចឱ្យបានជោគជ័យ នូវគោលដៅកែទម្រង់ ក្នុងដំណាក់កាលទី៤ នេះ ក្នុងនាមជាប្រតិបត្តិករ។ នាឱកាសនោះលោក ប៉េង ពោធិ៍នា បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។ លោករដ្ឋមន្ត្រី បានយកឱកាសនេះគូសរំលេចនូវការងារជាអាទិភាពគន្លឹះចំនួន ១២ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត រួមមាន៖ ១៖ បន្តបង្កើនភាពជាម្ចាស់ការក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ២៖ បន្តពង្រឹងយន្តការសម្របសម្រួល, សង្កត់ភាព និងភាពប្រទាក់ក្រឡាគ្នារវាង កម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល។ ៣៖ បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ៤៖ ជំរុញការងារប្រមូលចំណូលពីសេវាសាធារណៈរបស់ក្រសួង ដោយអនុវត្តតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ។ ៥៖ ជំរុញការអនុវត្តនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទរបស់ក្រសួង ឱ្យមាន ប្រសិទ្ធភាព និងគង់វង្ស ជាពិសេសដោយផ្តោតទៅលើការកត់ត្រា និងគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)។ ៦៖ ពន្លឿនការរៀបចំផ្តល់សិទ្ធិអំណាចដល់អង្គភាពថវិកា ដើម្បីប្រែក្លាយខ្លួនជា អង្គភាពថវិកាពេញលេញនាពេលខាងមុខ។ ៧៖ ជំរុញការរៀបចំ និងការអនុវត្តនូវក្របខ័ណ្ឌថវិការយៈពេលមធ្យម កម្មវិធីវិនិយោគ សាធារណៈ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព។ ៨៖ ពង្រឹង និងបន្តការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញ រួចហើយដោយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ៩៖ ការផ្តោតអាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា និងអនុម័ត ថវិកាកម្មវិធីប្រចាំឆ្នាំ។ ១០៖ ពង្រឹងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្សព្វផ្សាយជូនគ្រប់ អង្គភាពថវិកាទាំងអស់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ ១១៖ ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យបានពេញលេញ។ ១២៖ ពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាពថវិកាក្រោមឱវាទក្រសួង។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេចឱ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រុមការងារទទួលបន្ទុក និង មន្ត្រីបង្គោលពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឱ្យសម្រេចបានជោគជ័យ ស្របទៅតាមផែនការសកម្មភាពការងារនានាក្នុងដំណាក់កាលទី៤ ដែលបានគ្រោងទុក ព្រមទាំងសម្រេចបាននូវលទ្ធផលការងារជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ស្ពានព្រែកតាមាក់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលបានកាត់បន្ថយការចំណាយថវិកា និងពេលវេលានៃការធ្វើដំណើរយ៉ាងច្រើនដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកវិនិយោគទុននៅកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ។
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ផែនការប្រចាំឆ្នាំ២០២៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ដើម្បីធានាវឌ្ឍនភាព និងការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង (ពីថ្ងៃទី១៨ - ២២ សីហា ២០២៥)
កិច្ចប្រជុំប្រចាំខែ ស្ដីពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90