Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - ប្រធានរដ្ឋសភាកូរ៉េ៖ ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចាប់ផ្តើមឆាប់ៗនេះ ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ
2023-09-08
Go to the website published Fresh News
(ភ្នំពេញ)៖ លោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា នាពេលថ្មីៗនេះ ការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។ ការលើកឡើងបែបនេះ របស់ប្រធានរដ្ឋសភាកូរ៉េ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា។ ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។ នាឱកាសនោះដែរលោក គីម ជីនផ្យូ បានសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ។ ក្នុងជំនួបនេះដែរប្រធានរដ្ឋសភាកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម។ លោកមានជំនឿជឿជាក់ថា កម្ពុជានឹងសម្រេចបានការរីកចម្រើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងជោគជ័យគ្រប់ផ្នែកថែមទៀត ដូចដែលបានសម្រេចកាលពីពេលកន្លងមកក្រោមការដឹកនាំ របស់សម្តេចតេជោ ជាមួយនឹងការគាំទ្រពីអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមជឿជាក់ថា ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជានាពេលបច្ចុប្បន្ន នឹងនាំកម្ពុជាធ្វើឱ្យសម្រេចនូវគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់អំពីបំណងរបស់រដ្ឋាភិបាល និងសភាកូរ៉េ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយកម្ពុជាកាន់តែរឹងមាំ ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ និងជាប្រទេសដៃគូ ODA ដ៏សំខាន់។ ដើម្បីសម្រេចគោលដៅទាំងនេះ ប្រទេសទាំងពីរត្រូវតែលើកកម្ពស់ទំនាក់ទំនង និងកិច្ចប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោក គីម ជីនផ្យូ បានថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រសាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកនៅឆ្នាំ២០៣០ ខាងមុខ នៅទីក្រុង Busan។ ប្រទេសកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដែលបានផ្តល់ការគាំទ្រដល់សាធារណរដ្ឋកូរ៉េ ហើយការបោះឆ្នោតសម្រេចនៃការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក នឹងប្រព្រឹតិ្តទៅនៅសប្តាហ៍១ ខែវិច្ឆិកា ឆ្នាំនេះ។ ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការពេញចិត្តដោយមើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរួមចំណែកកសាងសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណង ហិរញ្ញប្បទានសម្បទាន ចាប់តាំងពីឆ្នាំ១៩៩៧។ ជាការកត់សម្គាល់ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។ នៅឆ្នាំ២០២២ កម្ពុជាជាប្រទេសទទួលបានជំនួយច្រើនជាងគេក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េក្នុងទឹកប្រាក់ចំនួន ១៥០លានដុល្លារអាមេរិក។ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា លំហូវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ និងទេសចរណ៍កូរ៉េ បានដើរតួនាទីដ៏សំខាន់ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រក្រី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ។ ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត គឺមិនអាចកាត់ផ្តាច់បានពីគាំទ្ររបស់សាធារណរដ្ឋកូរ៉េបានឡើយ។ ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកូរ៉េគ្រោងនឹងផ្តល់ជំនួយឥតសំណងប្រមាណ ២៣,២២លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងផ្សេងៗ ក្រោមក្របខ័ណ្ឌ KOICA ក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ អភិវឌ្ឍជនបទ កសិកម្ម ការបោសសម្អាតមីន និងបរិស្ថាន។ ជំនួយទាំងអស់នេះ ជាកាយវិការដ៏សប្បុរសរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍលើវិស័យអាទិភាពជាច្រើន ពិសេសការបោសសម្អាតមីន ដែលជាការគាំទ្រដល់គោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ សម្តេចប្រមុខរដ្ឋស្តីទី បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ជំនួយជាថវិកា និងសម្ភារៈសុខាភិបាល ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈលំបាក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាមួយគ្នានោះសម្តេច បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងជួយសម្រួលនីតិវិធីការងារ ក្នុងបរិបទជំងឺកូវីដ១៩ និងផ្តល់វ៉ាក់សាំងដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅកូរ៉េនាពេលកន្លងមក និងដែលបានយកចិត្តទុកដាក់ខ្ពស់បង្កើនកូតាបន្ថែមពលករកម្ពុជាប្រមាណ ៤០% នៅឆ្នាំ២០២៣។ ពលករកម្ពុជាធ្វើការនៅកូរ៉េបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពគ្រួសាររបស់គេ លើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរ ប្រពៃណី វប្បធម៌ តាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាជនកូរ៉េ។ សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងថ្នាក់ដឹកនាំកូរ៉េ នឹងបន្តសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់សាធារណរដ្ឋកូរ៉េ ជាការរីកចម្រើនរបស់កម្ពុជា និងជាការរីកចម្រើនរួមរបស់តំបន់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការនាំមក នូវសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90