• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

“ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន” ជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត

2023-06-03 Go to the website published MPWT
“ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន” ជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ព្រះសីហនុ៖ ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក តូច សុថារិទ្ធ អគ្គនាយករង តំណាងឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សមាគមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មន្ត្រីពាក់ព័ន្ធនៃមន្ទីរសាធារណការ និងដឹកជញ្ជូនសរុបប្រមាណជាង ៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកមតិយោបល់ ក៏ដូចជាធាតុចូលសម្រាប់ការការធ្វើឱ្យប្រសើរឡើងដល់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យឈានសម្រេចប្រតិបត្តិការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងកម្មវិធីបើក លោកអគ្គនាយករង បានគូសបញ្ជាក់ពីសមិទ្ធិផលថ្មីៗ ជាច្រើនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតាមបណ្តាខេត្ត ជាពិសេស ក្នុងខេត្តព្រះសីហនុ គម្រោងផ្លូវ៣៧ខ្សែ និងខេត្តសៀមរាប គម្រោងផ្លូវ៣៨ខ្សែ ក៏ដូចជាសមិទ្ធិផលផ្លូវសំខាន់ៗជាច្រើនទៀត តភ្ជាប់ប្រទាក់ក្រឡាពីតំបន់ប៉ូលសេដ្ឋកិច្ចនីមួយៗ។ លោកបានបន្ថែមថាក្រៅពីសមិទ្ធិផលទាំងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បាននឹងកំពុងសិក្សារៀបចំនីតិវិធីសម្រាប់អនុវត្តគម្រោងថ្មីបន្ថែមទៀត ក្នុងនោះរួមមាន៖ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនពីរខ្សែបន្ថែមទៀត គម្រោងស្ពានឆ្លងទន្លេបាសាក់-ទន្លេសាប គម្រោងរថភ្លើងល្បឿនលឿនដឹកទំនិញ និងអ្នកដំណើរ គម្រោងរថភ្លើងលើអាកាស(AGT) រថភ្លើងMonorail និងរថភ្លើងក្រោមដី គម្រោងE-Bus គម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើម។ល។ ជាមួយគ្នានោះផងដែរ លោកអគ្គនាយករង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ជាមធ្យោបាយត្រឹមត្រូវជួយឱ្យបរិស្ថានកាន់តែមានភាពល្អប្រសើរ កាត់បន្ថយការប្រើប្រាស់ និងការចំណាយថវិកាលើថ្លៃប្រេងឥន្ទនៈ កាត់បន្ថយឧស្ម័នបំពុលបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បានជួយបង្កើតសមធម៌សង្គមជូនដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ទាំងអ្នកមានធនធាន និងអ្នកមានធនធានតិចតួច ជាសេវាកម្មដ៏សំខាន់សម្រាប់សង្គម និងបង្កើនទំនាក់ទំនងក្នុងសង្គម ជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរដែលអាចសម្រួលដល់ការបម្លាស់ទីរបស់ប្រជាពលរដ្ឋ ឬការដឹកជញ្ជូនទំនិញធុនស្រាល មានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះតាមដងផ្លូវផងដែរ។ ជាទីបញ្ចប់ លោកអគ្គនាយករង បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលស្វែងយល់នូវការធ្វើបទបង្ហាញរបស់គ្រូបង្គោល ដែលជាអ្នកជំនាញ និងស្នើឱ្យមានការចូលរួមពិភាក្សា ផ្ដល់មតិយោបល់ឱ្យបានផុសផុល សម្រាប់ជាធាតុចូលដើម្បីឱ្យពង្រាងឯកសារពាក់ព័ន្ធដែលលើកយកមកពិភាក្សាមានអត្ថន័យខ្លឹមសារពេញលេញគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកដំណើរ សន្សំសំចៃពេលវេលានិងថវិកា កាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ កាត់បន្ថយឧស្ម័នពុលក្នុងបរិស្ថាន និងជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងតាមអនុសាសន៍ណែនាំខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាឱ្យបានធាតុចូលពីគ្រប់ភាគីកាន់តែច្រើន និងគ្រប់គ្រាន់ សម្រាប់សេចក្តីព្រាងអនុក្រឹត្យខាងលើ ក៏ធានាបានថានៅពេលអនុវត្តទទួលបាននូវប្រសិទ្ធភាព និងគណនេយ្យភាព ដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋផងដែរ៕
វិស័យដឹកជញ្ជូនផ្លូវគោក សិក្ខាសាលាផ្សព្វផ្សាយ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតជូនពរ គោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
[TVK] - ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
សេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
[UYFC-PWT] - « កំលាំងមហាសាមគ្គី ក្នុងស្មារតីខ្មែររួបរួមគ្នាតែមួយ » របស់យុវជន អ្នកនៅសមរភូមិក្រោយ បានប្ដេជ្ញាចិត្ត ថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគាំទ្រទៅដល់វីរៈកងទ័ពជួរមុខដ៏អង់អាច ហើយយើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ថាខ្មែរគ្រប់ទិសទី អាចឆ្លងផុតនូវភាពលំបាកនេះទាំងអស់គ្នា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90