• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - គណៈរដ្ឋមន្ត្រី​សម្រេច​ទទួលយក​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ប្រវែង ​១៨០ ​គីឡូម៉ែត្រ អាច​នឹង​ចំណាយ​ ១៧០០​ លាន​ដុល្លារ

2023-05-22 Go to the website published Phnom Penh Post
ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​សម្រេច​ទទួលយក​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ប្រវត្តិសាស្ត្រ​លើក​ទី១ ប្រវែង ​១៨០ ​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទន្លេមេគង្គ​ទៅកាន់​សមុទ្រ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុនវិនិយោគ ១ ៧០០ លាន​ដុល្លារ​អាមេរិក​។​ ​ការទទួលយក​គម្រោង​នេះ​គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ ២០២៣​។​ ​សេចក្តីប្រកាស​ព័ត៌មាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បានបញ្ជាក់​ក្រោយ​កិច្ចប្រជុំ​នេះ​ថា គម្រោង​ផ្លូវ​នាវា​​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិ​សាស្ត្រ​លើក​ទី​ ១ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ​។​ ​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការប្រើប្រាស់​សក្តានុពល​លើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​សំដៅ​ចូល​​រួម​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈាន​ទៅមុខ​មួយកម្រិត​ថែមទៀត និង​ផ្តល់​ជា​ដំណោះស្រាយ​សមស្រប​លើ​បញ្ហា​ប្រឈម​នឹង​ឧបសគ្គ​នានា​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។ សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​ គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ ខេត្តកណ្តាល និង​បន្ត​រហូតដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ រួមមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៦​ លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ចំពោះ​គម្រោង​វិនិយោគ​ខាងលើនេះ គណៈរដ្ឋមន្ត្រី​បានសម្រេច​ទទួលយក ហើយ​ប្រសិទ្ធ​នាម​ថា «​ព្រែកជីក​ហ្វូ​ណន​តេ​ជោ​»​។​ គណៈរដ្ឋមន្ត្រី​ក៏បាន​ប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់​នេះ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អាង​ទន្លេមេគង្គ​ឆ្នាំ​ ១៩៩៥ ហៅ​កាត់​ថា កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​ ១៩៩៥​។​ ​គណៈរដ្ឋមន្ត្រី​ថែមទាំង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​សិក្សា និង​រៀបចំ​គម្រោង​វិនិយោគ​នេះ​ឱ្យបាន​លម្អិត​ស៊ីជម្រៅ​លើ​គ្រប់​ទិដ្ឋភាព រួច​ធ្វើ​របាយ​ការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣ ​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​ កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​ គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេងៗ​ទៀតផង​ដែរ​។ ការសាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​ទុនវិនិយោគ ១ ៧០០​ លាន ដុល្លារ​អាមេរិក និង​រយៈពេល​សាងសង់​ប្រមាណ ៤ ​ឆ្នាំ​»​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​ ១០០​ ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០ ​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ ម៉ែត្រ និង​គម្លាត​សុវត្ថិ​ភាព ៧​ ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​ គន្លង អាច​ចេញចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។​ ​ការ​រចនា​ប្លង់​វិស្វកម្ម​និង​ស្ថាបត្យកម្ម​របស់​ផ្លូវទឹក​នេះ​ត្រូវបាន​ប្រើប្រាស់​ស្តង់​ដា​អន្តរជាតិ​ដែល​អាច​ធានា​ភាព​ធន់ និង​មាន​គុណភាព​ខ្ពស់ ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​លើ​ផ្នែក​បច្ចេកទេស​និង​បរិស្ថាន សម្រាប់​ការប្រើប្រាស់​រយៈ​ពេល​យូរអង្វែង​។​ បើតាម​ប្រភព​ដដែល គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​សាក់ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមមាន​ការកាត់បន្ថយ​រយៈពេល​ចម្ងាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​នាពេល​ប​ច្ចុ​ប្បន្ន ការបង្កើត​តំបន់​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិ​វឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​។ គម្រោង​នេះ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី៤ របស់​កម្ពុជា ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម និង​ជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​។​ ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ឆ្លាក់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​ ៣២ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ទុកជា​តឹកតាង អំណះអំណាង​ជា​ប្រវត្តិសាស្ត្រ ​«​ដ៏​អស្ចារ្យ​រុងរឿង​ល្បីល្បាញ​» របស់​កម្ពុជា សម្រាប់​កូនចៅ​គ្រប់​ជំនាន់​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បានឃើញ និង​បានដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ​។​ ​លោក ហ៊ុន សែន បន្តថា ក្រៅពី​អត្ថ​ន័យ និង​ពាក្យស្លោក​នានា​ដែល​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នឹងមាន​ការ​ឆ្លាក់​នូវ​អត្ត​ព​លិ​ក​ឆ្នើម​កម្ពុជា ដែលមាន​ស្នាដៃ​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ និង​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ផ្នែក​កីឡា​រៀបចំ​ឱ្យទៅជា​តឹកតាង​ចម្លាក់​នៅ​វិមាន​ឈ្នះ​ឈ្នះ​ផងដែរ​។​ ក្រៅពីនេះ គណៈរដ្ឋមន្ត្រី​ក៏បាន​អនុ​ម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​ដែលមាន​គោលបំណង​ធានា​ឱ្យ​បុគ្គល​គ្រប់រូប​មាន​អត្តសញ្ញាណ​តាមផ្លូវ​ច្បាប់ និង​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​គ្រប់គ្រង​ស្ថិតិ​អត្រានុកូលដ្ឋាន បញ្ជី​ប្រជាជន និង​ការរៀបចំ​ផែនការ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ផងដែរ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ត្រូវបាន​រៀបចំ​ជា​ ១២​ ជំពូក និង​ ១៨២ ​មាត្រា ហើយ​ត្រូវ​បានសម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​»​។ ​សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​ធានាឱ្យមាន​វិធាន និង​នីតិវិធី​ច្បាស់លាស់​ទាក់​ទង​នឹង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការ​ចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល ការចុះបញ្ជី​ស្នាក់នៅ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចការពារ​សិទ្ធិ លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ ​ជាមួយគ្នានេះដែរ​គណៈរ​ដ្ឋ​មន្ត្រី​ក៏បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ​ដែលមាន​គោលបំណង​កំណត់​អំពី​គោលការណ៍ និង​វិធាន​ស្តីពី​ដើមកំណើត​នៃ​ទំនិញ​នាំចេញ​និង​ទំនិញ​នាំចូល​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ដែល​ទទួលបាន​ប្រយោជន៍​ពី​ការអនុគ្រោះ​ពា​ណិ​ជ្ជ​កម្ម​និង​ការអនុវត្ត​ក្រៅ​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជកម្ម និង​ចូលរួម​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើមកំណើត​ទំនិញ​។​ ​សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​ខាងលើ​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម តាមរយៈ​ការផ្តល់​ជា​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទទួលបន្ទុក​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ និង​ការទទួល​សំអាង​ដើមកំណើត​ទំនិញ​ជួយ​ជំរុញ​និង​សម្រួលការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ជួយ​ឱ្យ​កម្ពុជា​អាចបំពេញ​បាន​នូវ​ការសន្យា​របស់ខ្លួន​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»៕ ​
កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុ សម្តេចតេជោ ហ៊ុន សែន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់
៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90