Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[TVK] - ឯកឧត្តម ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ត្រូវបានអញ្ជើញជាតំណាង ឱ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា ពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និង CAMAPGOC នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង
2023-04-27
Go to the website published TVK
បន្ទាប់ពីតម្តល់ព្រះអគ្គិជ័យកីឡានៅស្ថានឯកអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អស់រយៈពេលមួយយប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូបេសកជនពិសេស ដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស Camsoc-Camagoc លោកបណ្ឌិត សាស្ត្រាចារ្យ សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា និងគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ស៊ុម ប៊ូន ហឿងវង្សា អភិបាលរងខេត្តចំប៉ាសាក់ និងឯកឧត្តម ស៊ុមភូ វង្សា អនុប្រធានគណៈកម្មាធិការជាតិកីឡាអូឡាំពិកឡាវ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហការី បានដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ចាកចេញពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនិវត្តន៍ចូលព្រះរាជាណាចក្រកម្ពុជាវិញ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តាមរយៈរថយន្តក្បួន អមដោយរថយន្តស៊ីរ៉ែន តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង – ណងណុកខៀន ខេត្តចំប៉ាសាក់ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃដដែល តាមការគ្រោងទុក។ ការដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់ និវត្តន៍ចូលក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ត្រូវកាន់រត់ដង្ហែដោយកីឡាករ កីឡាការិនីឡាវ ចំនួន៥រូប ចេញពីទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយត្រូវប្រគល់ព្រះអគ្គីជ័យកីឡាជូន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ត្រង់ភូមិសាស្រ្តតំបន់សរ រវាងព្រំប្រទល់នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីដង្ហែនិវត្តន៍ចូលមាតុប្រទេសវិញ។ អញ្ជើញទទួលស្វាគមន៍ប្រតិភូបេសកជនពិសេស នៅច្រកទ្វារព្រះដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង – ណងណុកខៀន ខេត្តចំប៉ាសាក់ មានវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក និងឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ អ្នកមុខអ្នកការ ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមកីឡាហែលទឹក កីឡាករ កីឡាការិនីខេត្តស្ទឹងត្រែងជាច្រើនរូប។ ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានអញ្ជើញជាតំណាង ឱ្យអត្តពលិកកម្ពុជា ដើម្បីទទួល ព្រះអគ្គិជ័យកីឡា ពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និង CAMAPGOC ។ នៅក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកាន់ព្រះអគ្គិជ័យកីឡារត់តិចៗឆ្ពោះមកកាន់វេទិការៀបចំពិធីនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល អមដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ អ្នកមុខអ្នកការ ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមកីឡាហែលទឹក កីឡាករ កីឡាការិនីខេត្តស្ទឹងត្រែង។ មកដល់ទីតាំងនៃវេទិកាប្រារព្វពិធី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានប្រគល់ព្រះអគ្គិជ័យកីឡាជូន ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដើម្បីដាក់តម្កល់លើតុវេទិកាប្រារព្វពិធី និងបាននិមន្តព្រះសង្ឃ៧អង្គស្វាធ្យាយជយន្តោ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ លុះនៅវេលាព្រឹកថ្ងៃដដែល អង្គពិធីបានដង្ហែព្រះអគ្គិជ័យកីឡាចេញពីច្រកទ្វារអន្តរជាតិត្រពាំងក្រៀល មកកាន់ទីរួមខេត្តស្ទឹងត្រែង ។ ក្នុងដំណើរនៃក្បួនដង្ហែព្រះអគ្គិជ័យកីឡា មកដល់ទីរួមខេត្តស្ទឹងត្រែង ឯកឧត្តម នី ផល្លី តំណាងCAMSOC បានអញ្ជើញប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តកាន់ព្រះអគ្គិជ័យកីឡារត់ដង្ហែតាមមាត់ទន្លេពីចំណុចគល់ស្ពានសេកុង ឆ្ពោះទៅកាន់ស្ពានមេគង្គលើ អមដោយកីឡាករ កីឡាការិនីសហព័ន្ធហែលទឹក និងបន្តដង្ហែឆ្ពោះទៅកាន់វេទិកាខេត្តស្ទឹងត្រែង។ កម្មវិធីជាបន្តបន្ទាប់ទៀត ឯកឧត្តម នី ផល្លី តំណាង CAMSOC បានអញ្ជើញប្រគល់ព្រះអគ្គិជ័យកីឡាជូន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីចាប់ផ្ដើមការដង្ហែក្នុងខេត្តស្ទឹងត្រែង រួចបានបន្តដង្ហែអគ្គិជ័យកីឡាទៅតម្កល់រក្សាទុកនៅវត្តស្រះកែវមុនីវណ្ណ(វត្តលើ) គិតមកដល់ពេលនេះ ពិធីដង្ហែរព្រះអគ្គិជ័យកីឡា គឺបានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៩រួចមកហើយ នៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសទីម័រខាងកើតផងដែរ។ លើកលែងតែប្រទេសព្រុយណេ ដែលមិនបានទទួលដង្ហែរ ដោយសារតែគាប់ជួននឹងទេសកាល ប្រារព្ធពិធីបុណ្យ រ៉ាម៉ាដន របស់ខ្លួន។ សូមជម្រាបជូនដែរថា៖ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ នឹងត្រូវបន្តឆ្លងកាត់ ទៅខេត្តក្រចេះ កំពង់ចាម កណ្ដាល និងចូលទៅកាន់វិមានឈ្នះៗ។ បន្ទាប់មកបន្តដង្ហែ ក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើក៕
កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទ
ទទួលព្រះអគ្គិជ័យកីឡា
ពិធីដង្ហែភ្លើងគប់
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90