Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Cambonomist] - ក្រសួងចំនួន៣កំពុងពិភាក្សាកំណត់អាយុកាលរថយន្តជជុះនាំចូល ខណៈនៅអាស៊ានមានតែកម្ពុជាទេ ដែលនៅអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ
2023-04-24
Go to the website published Cambonomist
ក្រសួងពាក់ព័ន្ធចំនួន៣រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុកាលរថយន្តមួយទឹកសម្រាប់នាំចូលមកលក់នៅលើទីផ្សារកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ សម្រាប់ការពិភាក្សានេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យលើជម្រើសចំនួន៣ គឺកំណត់នាំចូលរថយន្តដែលមានអាយុកាលត្រឹម ៧ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំចុងក្រោយតែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំសហព័ន្ធឧស្សាហកម្មយានយន្តបានអះអាងថា នៅក្នុងតំបន់អាស៊ាន បច្ចុប្បន្ន នៅតែកម្ពុជាមួយប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនាំចូលរថយន្តជជុះ និងគ្មានការកំណត់អាយុកាលរបស់រថយន្តជជុះ។ ទោះយ៉ាងណាអ្នកជំនាញក្នុងវិស័យយានយន្តជឿជាក់ថា កម្ពុជានឹងអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តជជុះក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រុមការងារអន្តរមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូលមកលក់នៅលើទីផ្សារកម្ពុជា។ បើតាមគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពិចារណាលើជម្រើសចំនួន៣ រួមមានកំណត់យករថយន្តដែលផលិតនៅត្រឹម ៧ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំចុងក្រោយ។ ទោះយ៉ាងណាមកទល់ពេលនេះ ក្រុមការងារអន្តរក្រសួង មិនទាន់មានការឯកភាពលើចំណុចណាមួយក្នុងជម្រើសទាំង៣នេះនោះទេ។ ការគ្រោងកំណត់អាយុកាលរថយន្តជជុះ ដែលអាចនាំចូល ឬមិនអាចនាំចូលមកកាន់ទីផ្សារកម្ពុជានេះធ្វើឡើង វាស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មី និងរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅក្នុងបរិយាកាស កាត់បន្ថយផលប៉ះពាល់មកលើបរិសា្ថន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តជាដើម។ ម្យ៉ាងទៀត ការកាត់បន្ថយការនាំចូលរថយន្តជជុះ ក៏ជាផ្នែកមួយក្នុងការទាក់ទាញក្រុមហ៊ុនរថយន្តឲ្យមកបោះទុនវិនិយោគលើការផលិតនិងផ្គុំ និងតម្លើងនៅកម្ពុជាផងដែរ។ ជុំវិញការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជានេះដែរ ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងតំបន់អាស៊ាន មានតែកម្ពុជាមួយនោះទេ ដែលអនុញ្ញាតឲ្យមានការនាំចូលរថយន្តជជុះ និងគ្មានការកំណត់ពីអាយុកាលរបស់រថយន្តជជុះ ដែលអាចនាំចូលបាន ឬមិនបាន។ ថ្នាក់ដឹកនាំរូបនេះអះអាងថា មិនទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជានឹងឈប់នាំចូលរថយន្តជជុះទាំងស្រុងនៅពេលនោះទេ បើទោះពីការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្រដៀងគ្នានេះដែរ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia វាយតម្លៃថា ចាប់ពីឆ្នាំ២០២៣ នេះតទៅការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជានឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយការនាំចូលរថយន្តមួយទឹកនឹងបន្តធ្លាក់ចុះ ឬអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តប្រភេទនេះដូចបណ្តាប្រទេសក្នុងតំបន់ដែរនៅពេលអនាគត។ អ្នកជំនាញរូបនេះជឿជាក់ថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងវាយលុករថយន្តមួយទឹកក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមការគូសបញ្ជាក់របស់លោក ងន សាំង មានមូលហេតុមួយចំនួនដែលបានទាញទម្លាក់ការប្រើប្រាស់រថយន្តមួយទឹកនៅកម្ពុជាដូចជាការយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានកើនឡើង, ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នស្ទើរតែស្មើនឹងរថយន្តជជុះ និងលក្ខខណ្ឌបង់រំលស់មានភាពល្អប្រសើរជាដើម។ របាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានបង្ហាញឲ្យឃើញថា ការនាំចូលរថយន្តមកកម្ពុជាមានការកើនឡើងជាង៣០%កាលពីឆ្នាំ២០២២ ក្នុងនោះការនាំចូលរថយន្តថ្មីមានការកើនឡើងជាង៥០% រីឯការនាំចូលរថយន្តជជុះមានកំណើនប្រមាណ២០%តែប៉ុណ្ណោះ។ កំណើននាំចូលរថយន្តដែលជាភាគច្រើនជារថយន្តថ្មីនេះ ត្រូវបានឯកឧត្តម តាន់ មុនីវណ្ណ វាយតម្លៃថា គឺដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា, តម្រូវការប្រើប្រាស់រថយន្តមានការកើនឡើងក្រោយរាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ គួបផ្សំភាពនឹងនរនៃសេដ្ឋកិច្ច និងស្ថានភាពសង្គម៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់
មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត (ឆៀក)
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90