Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[PNN] - ក្រសួងមហាផ្ទៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២កើតឡើងជិត៣ពាន់លើកបណ្តាលឱ្យមនុស្សស្លា-ប់ ១.៧០៩នាក់ និងរបួស ៤.០២៦នាក់ តួលេខនេះ កើនឡើង១៤%បើធៀបនឹងឆ្នាំ២០២១
2023-01-30
Go to the website published PNN
ក្រសួងមហាផ្ទៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០ ២២កើតឡើងជិត៣ពាន់លើកបណ្តាលឱ្យមនុស្សស្លា-ប់ ១.៧០៩នាក់ និងរបួស ៤.០២៦នាក់ តួលេខនេះ កើនឡើង១៤%បើធៀបនឹងឆ្នាំ២០២១ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកនាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ, អគ្គលេខាធិការដ្ឋាន គ.ស.ច.គ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋានរាជធានី-ខេត្ត, ព្រមជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអ្នកចូលរួមប្រមាណ ១៩០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើឡើងរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលលេីការពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤% ហើយរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧គ្រឿង (១៤៣.០៥១ ករណី)។ លោកជំទាវ បានបន្ដថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២.៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២.៥៧៩នាក់)។ គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើនឡើង១៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍មានជិត៣ពាន់ករណី និងបណ្តាលឱ្យមានមនុស្សស្លាប់មានជាង ១៧០០នាក់ ខណៈអ្នករងរបួសវិញមានជាង៤ពាន់នាក់។ បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមបទល្មើសចរាចរណ៍ជិត៣ពាន់ករណីខាងលើ ជនល្មើសចំនួន៣១៦នាក់ត្រូវបានបញ្ចូនទៅកាន់តុលាការ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ គ.ស.ច.គ បានសំណូមពរដល់អាជ្ញាធរដែនដី ត្រូវធ្វើការចុះត្រួតពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋានទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ។ ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លើកឡើងថា បច្ចុប្បន្ននេះមានរថយន្ដហួសសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មាន ចំនួន ១៧ម៉ឺនគ្រឿង ដូច្នេះ ឯកឧត្តមបានអំពាវនាវដល់ម្ចាស់រថយន្ដ ត្រូវយករថយន្តរបស់ខ្លួន មកធ្វេីការត្រួតពិនិត្យ(ឆៀក )ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទោះជាយ៉ាងនេះ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។ សម្ដេចក្រឡាហោម បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។ ក្នុងន័យនេះ ដើម្បីទទួលជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ប្រធាន គ.ស.ច.គ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍នៅ ប្រទេសកម្ពុជា៕
ច្បាប់ចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90