• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​រង្វង់​មូល​ស្គន់ ដល់​ស្ពាន​គី​ហ្សូ​ណា បានចាប់ផ្តើម​ពង្រីក​ពី ២​ ទៅ​ ៤ ​គន្លង ក្នុង​គម្រោង​ថវិកា ជាង $១១៧​ លាន​

2023-01-10 Go to the website published Phnom Penh Post
កំពង់ចាមៈ កំណាត់​ផ្លូវ​ដែលមាន​ប្រវែង​​ ៤៥,៤៨៩​ គីឡូម៉ែត្រ នៃ​ផ្លូវជាតិ​លេខ​ ៧ ដែល​ត្រូវ​បានប្រកាស​បើក​ការដ្ឋាន ពង្រីក​ពី ២ ​គន្លង ទៅ ៤​ គន្លង ចាប់ពី​រង្វង់​មូល​ស្គន់ ទៅដល់​ស្ពាន​គី​ហ្សូ​ណា ទី​រួម​ខេត្តកំពង់ចាម នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ​២០២៦ ហើយ​ការដ្ឋាន នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​ ១១៧ លាន​ដុល្លារ​អាមេរិក​។​ ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូនថ្លែង​ក្នុង​ពិធី​​បើក​ការដ្ឋាន នា​ព្រឹក​ថ្ងៃទី​ ៩ មករាថា គម្រោង នេះ​ត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន ​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​។​ ​លោក​ថា ការដ្ឋាន​ពង្រីក​ផ្លូវ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤០ ​ខែ ដោយ​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៦ ហើយ​ថវិកា​ដែល​បាន​ចំណាយ​នេះ ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះ​ស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​ ​លោក​ថ្លែងថា​៖ «​ក្រោយ​បញ្ចប់​ការ​សាង​សង់ កំណាត់​ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​ ១ ​ដ៏​រឹងមាំ ធំ​ទូលាយ និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម ក​សិ​ឧស្សា​ហក​ម្ម ព្រមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច សង្គម នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ចាម និង​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់ ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម លើ​ទំនិញ និង​កសិផល​សំខាន់ៗ​មួយចំនួន​ផងដែរ​»​។​ ​គម្រោង​នេះ នឹង​រួមបញ្ចូល​នូវ​ការសាងសង់ ស្ពាន​ថ្មី ចំនួន​ ១​ កន្លែង ប្រវែង​ ៤០ ​ម៉ែត្រ ស្ពាន​ថ្មី​ចំនួន ៦​ កន្លែង​ផ្សេងទៀត ប្រវែង​សរុប​ ១០៦​ ម៉ែត្រ ពង្រីក​បន្ថែម​ស្ពាន​ចាស់​ដែលមាន​ស្រាប់​ចំនួន​ ១ ​កន្លែង ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ៣៣០ ​កន្លែង បំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​រថយន្ត ២​ កន្លែង​។ បំពាក់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់​វៃឆ្លាត និង​ត្រួត​ពិនិត្យ​ដោយ​ស្វ័យប្រវត្តិ ចំនួន​ ២​ កន្លែង និង បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ទៅ តាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​ផងដែរ​។​នាឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន បាន​ថ្លែង​ដែរ​ថា ក្រោយ​សម័យ​​សង្គ្រាម ការស្ថាបនា​ផ្លូវថ្នល់​មាន​ទំហំ​ត្រឹមតែ​ ៥-៧​ ម៉ែត្រ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ កត្តា​សន្តិភាព បាន​ផ្តល់ឱកាស​ក្នុងការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ដែល​បច្ចុប្បន្ន ទោះបីជា​ផ្លូវ​ដែលមាន​ទំហំ​ដល់​ទៅ​ ១២ ​ម៉ែត្រ ក៏​ហាក់​នៅតែ​មិនទាន់​គ្រប់គ្រាន់​។ ​លោក​បន្តថា ផ្លូវជាតិ​លេខ​ ៧ ​នេះ គឺ​ពិតជា​សំខាន់​ណាស់ ដែលមាន​ការចាំបាច់​ត​ម្រូ​វ​ឱ្យមាន​ការពង្រីក និង​លើក​កម្រិត​​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​ចម្រើន​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន ជាពិសេស​ទំហំ​ចរាចរណ៍ និង​កំណើន​នៃ​ការដឹកជញ្ជូន​ដែលមាន​ការកើនឡើង​យ៉ាងគំហុក​ពី ​១​ ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។​ ​លោក​ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​គ្មាន​ផ្លូវ គ្មាន​ស្ពាន គ្មាន​ការអភិវឌ្ឍ​នោះទេ ហើយ​ការអភិវឌ្ឍ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ និង​ធនធានមនុស្ស គឺ​នៅតែ​ជា​អាទិភាព​ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជំហរ​ការអភិវឌ្ឍ​ប្រទេសជាតិ​តាម​​ទម្រង់​ជំហាន​គីង្គក់ បើ​ទោះ​បោះជំហាន​មួយៗ តែ​មិន​ឈប់ឈរ​នោះទេ​»​។​ ​លោក ​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា ក៏បាន​សាទរ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម ក៏ដូចជា​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​សមិទ្ធផល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ជា​បន្តបន្ទាប់​។ ​លោក​បញ្ជាក់ថា ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា ជា​បន្តបន្ទាប់​ទៀត​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ទៅតាម​លទ្ធភាព​ដែល​អាចជួយ​ទៅបាន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំង​ ២​។ ​តាមរយៈ​សមិទ្ធ​ផលកំ​ណាត់​ផ្លូវជាតិ​លេខ​ ៧​ នេះ នឹង​រួមចំណែក​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​ងាយស្រួល ព្រោះ​ផ្លូវ​នេះ​ត្រូវបាន​ពង្រីក​ឱ្យ​ធំ​ទូលាយ​ជាមុន​។ ​លោក ​វ៉ាង វិ​ន​ធាន បាន​ថ្លែងថា​៖ «​រាជ​​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​មិត្តភាព​ជាមួយ​ប្រទេស​ចិន គឺ​ស្របតាម​ផលប្រយោជន៍ ជា​មូលដ្ឋាន​របស់​ប្រទេស និង​ប្រជាជន​ទាំង​ ២»​។លោក​បន្តថា ជាច្រើន​ឆ្នាំកន្លងមក ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​ក្នុងការ​សាង​សង់​ស្ថានីយ​វា​រី​អគ្គិសនី រោងចក្រ​អគ្គិសនី ផ្លូវថ្នល់ ស្ពាន និង​មន្ទីរពេទ្យ​ដែល​បានធ្វើឱ្យ ប្រជាជន​កម្ពុជា ទទួលបាន​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ​នៃ​ចំណងមិត្តភាព​ចិន និង​កម្ពុជា​។ ​លោក ​វ៉ាង វិ​ន​ធាន បន្ថែមថា​៖« ​ការដែល​ចិន​ធ្វើ​ដូច្នេះ គឺជា​ការទទួល​ផលស​ម្រា​ប់​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​មិត្តភាព​ជាមួយ​ប្រទេស​ចិន​»​។​ ​សូម​រំឭក​ផងដែរ​ថា នៅ​ចុងឆ្នាំ ​២០២២ និង​ដើមឆ្នាំ​ ២០២៣ ​នេះ ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា លោក​ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ​វ៉ាង វិ​ន​ធាន បានរួម​គ្នា​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ និង​ស្ពាន​ចំនួន​ ៤ ​គម្រោង ដែល​គម្រោង​ទាំង ​៤​ នោះ រួមមាន ការដ្ឋាន​សាង​សង់​ផ្លូវជាតិ​លេខ​ ៤១ ផ្លូវជាតិ​លេខ​ ៣១ និង​លេខ​ ៣៣ ស្ពាន​ឆ្លងទន្លេ​មេគង្គ នៅ ខេត្តក្រចេះ និង​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ស្គន់ ទៅដល់​ក្រុង​កំពង់ចាម​៕
កំណាត់ផ្លូវជាតិលេខ ៧ វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
[TVK] - ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
សេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
[UYFC-PWT] - « កំលាំងមហាសាមគ្គី ក្នុងស្មារតីខ្មែររួបរួមគ្នាតែមួយ » របស់យុវជន អ្នកនៅសមរភូមិក្រោយ បានប្ដេជ្ញាចិត្ត ថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគាំទ្រទៅដល់វីរៈកងទ័ពជួរមុខដ៏អង់អាច ហើយយើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ថាខ្មែរគ្រប់ទិសទី អាចឆ្លងផុតនូវភាពលំបាកនេះទាំងអស់គ្នា
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90