Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្តែងផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
2022-12-26
Go to the website published MPWT
រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្តែងផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពង់ស្ពឺ៖ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ឆ្លងកាត់ខេត្តចំនួន៤រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈឯកឧត្តម វ៉ាង វិនធៀន ដែលបានផ្តល់ឥណទានសម្បទានដល់ការស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រមទាំងជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ស្របតាមសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់កម្ពុជាសម្រាប់ការសាងសង់ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យកាន់តែថយចុះបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវជាតិលេខ៤១នេះជាសសៃឈាមសេដ្ឋកិច្ច យ៉ាងសំខាន់ ឆ្លងកាត់ខេត្តចំនួន០៤ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា៖ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែល កំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ ខេត្តកែប-កោះទន្សាយ ដែលទើប សាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិនៅតាមបណ្តាខេត្តនានារួមមាន៖ ខេត្ត ព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចឱ្យឃើញពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលបាន និងកំពុងសិក្សា និងគម្រោងសំខាន់ៗមួយចំនួនត្រៀមបើកការដ្ឋានសាងសង់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ ទន្ទឹមជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងថ្លែងសុន្ទរកថា និងសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល និងបានលើកឡើងពីតួនាទីយ៉ាងសំខាន់នៃផ្លូវជាតិលេខ៤១នេះ បន្ទាប់ពីការសាងសង់រួចរាល់ ដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល តែងតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកម្ពុជា លើការងារស្ថាបនា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចប្រព័ន្ធធារាសាស្ត្រផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីមិត្តភាពល្អរវាងកម្ពុជា-ចិន ដែលមានតាំងពីយូរលង់តរៀងមក ហើយថ្មីៗនេះប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សាររបស់ខ្លួនបានមួយកម្រិតថែមទៀត ព្រមទាំងផ្ដល់ឱកាសឱ្យកម្ពុជាក្នុងការសម្រេចបានជោគជ័យដ៏ធំធេងលើការនាំចេញទំនិញ និងកសិផលផ្សេងៗរួមមាន៖ ផ្លែឈើ ម្រេច និងអង្ករជាដើម ទៅកាន់ទីផ្សារចិនដោយផ្ទាល់។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលលើគម្រោងស្តារផ្លូវនេះឱ្យសម្រេចបានជោគជ័យ និងបានស្នើការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងនេះ ដើម្បីជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ សូមជម្រាបថា៖ គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាសរុប ប្រមាណជាង៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦៕
ផ្លូវជាតិលេខ៤១
សម្តេចតេជោ ហ៊ុន សែន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
វិស័យសាធារណការ
បើកការដ្ឋានសាងសង់
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90