• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ប្រជាជនខេត្តព្រះសីហនុ មូលមីសាទរទទួលអំណរពិធីសម្ពោធសមិទ្ធផលថ្មី “ផ្លូវលេខ១៤៦បេ” និង “ផ្លូវលេខ១៤៨” ជាមួយចក្ខុវិស័យ “តភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាពលរដ្ឋ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

2022-12-22 Go to the website published MPWT
ប្រជាជនខេត្តព្រះសីហនុ មូលមីសាទរទទួលអំណរពិធីសម្ពោធសមិទ្ធផលថ្មី “ផ្លូវលេខ១៤៦បេ” និង “ផ្លូវលេខ១៤៨” ជាមួយចក្ខុវិស័យ “ តភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាពលរដ្ឋ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅនឹង ផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តព្រះសីហនុ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ ដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃផ្លូវលេខ១៤៦បេ និងលេខ១៤៨ ដែលជាខ្សែផ្លូវវាងក្រុង តភ្ជាប់គ្នាដ៏មានសក្តានុពល ដែលតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវខេត្តទាំងពីរខ្សែនេះបាន និងកំពុងជំរុញកំណើនការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់ទីប្រជុំជន ដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានសង្កត់ធ្ងន់លើការផ្ដល់អាទិភាពពីរាជរដ្ឋាភិបាល លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសាងសង់ ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់រួមមាន៖ ផ្លូវជាតិ៣១ លេខ៣៣ លេខ៤១ លេខ៦៧ កំណាត់ផ្លូវជាតិលេខ៣ កំណាត់ផ្លូវជាតិលេខ៧ កំណាត់ផ្លូវជាតិលេខ៨ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានឆ្លងកាត់ទន្លេមេគង្គ (ខេត្តក្រចេះ) ស្ពានមិត្តភាពកូរ៉េ ស្ពានចាក់អង្រែក្រោម ផ្លូវដែក និងផ្លូវដែកល្បឿនលឿន ជាដើម។ បន្ទាប់ពីទទួលស្តាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ការងារពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងថ្លែងសុន្ទរកថា និងសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ប្រកបដោយបីតិសោមនស្ស និងបានថ្លែងអំណរគុណទៅកាន់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តព្រះសីហនុ និងជាពិសេសអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់សាងសង់ ដែលបានចូលរួមសហការធ្វើឱ្យគម្រោងសាងសង់ផ្លូវទាំងពីរខ្សែនេះ បញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយគុណភាព។ សម្តេចតេជោ បានថ្លែងបន្តថា៖ ការកសាងអ្វីដែលជាសម្បត្តិរួមដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋរចនាសម្ព័ន្ធរូបវន្តផ្សេងៗ គឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិ ទៅកាន់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌។ សម្តេចតេជោ បានបន្ថែមទៀតថា៖ សមិទ្ធផលផ្លូវទាំង២ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ គឺជាការតភ្ជាប់ផ្ទៃក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ហើយក៏បានចូលរួមក្នុងការកាត់បន្ថយការចំណាយ លើវិស័យដឹកជញ្ជូនផងដែរ ពោលគឺចំណេញទាំងថវិកា និងពេលវេលា។ សម្តេចបានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នៅតែបន្តផ្តល់គោលនយោបាយអាទិភាព លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយវិភាជថវិកាជាតិឱ្យបានច្រើនចំពោះការងារមួយនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋសូមកែប្រែផ្នត់គំនិត សូមកុំនាំគ្នាខ្លាចនគរបាលចរាចរណ៍ ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍វិញ ពីព្រោះយើងមិនល្មើសច្បាប់ នគរបាលចរាចរណ៍ក៏មិនអាចធ្វើអ្វីយើងបានដែរ ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងកាត់បន្ថយអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មួយវិញទៀត សម្តេចក៏បានសង្កត់ធ្ងន់លើការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមរក្សាគុណភាព និងអាយុកាលនៃការប្រើប្រាស់ផ្លូវថ្នល់ ព្រមទាំងអំពាវនាវក្រុមហ៊ុនដឹកជញ្ជូន សូមងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យបានច្រើន។ សូមជម្រាបជូនថា៖ ផ្លូវខេត្តទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងបានចំណាយថវិកាសាងសង់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅផ្លូវលេខ១៤៨ មានប្រវែងសរុប៤៣,០២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវលេខ១៤៦បេ ប្រវែង ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងផ្លូវលេខ១៤៨ មានប្រវែង ២២,៣៤គីឡូម៉ែត្រ បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ សម្តេចតេជោ ហ៊ុន សែន សម្ពោធផ្លូវការផ្លូវខេត្ត ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90