• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CPP Org.] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការជួបជាមួយមន្ត្រីរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម

2022-12-20 Go to the website published CPP Org.
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បានកោះប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីប្រគល់ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងស្ទឹងសែន ព្រមទាំងណែនាំពីការងារដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ហាសំរាមនេះ។ នៅក្នុងកិច្ចប្រជុំធ្វើឡើងនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម រស់ វណ្ណា បានលើកឡើងថា បញ្ហាសំរាមគឺមានសារៈសំខាន់បំផុតដែលអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ពស់ ពីព្រោះប្រសិនបើគ្រប់គ្រងមិនបានល្អទេ វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ ដែលជាហានិភ័យខ្ពស់បំផុតដល់សុខភាពរបស់ពួកគេ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទីលានចាក់សំរាមថ្មីនេះ គឺជាទីលានមួយដែលធ្វើឡើងតាមលក្ខណៈស្តង់ដា និងមានការទុកដាក់បានត្រឹមត្រូវ ទីកន្លែងធំទូលាយ និងត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រង ដូចនេះហើយរដ្ឋបាលខេត្តកំពង់ធំត្រូវតែគិតគូរពីធនធានមនុស្សដែលចាំបាច់ត្រូវការបណ្ដុះបណ្ដាលដល់ពួកគាត់ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត កន្លងមកការប្រមូលសំរាមមានការលំបាកដោយសារប្រជាជនមួយចំនួនមិនបានចូលរួម ហើយពួកគាត់មួយចំនួនទៀតមិនបានយល់ពីផលប៉ះពាល់នៃការទុកដាក់សំរាមចំពោះសុខភាពរបស់ពួកគាត់។ ដូច្នេះហើយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំបានខិតខំស្ទុះស្ទារធ្វើយ៉ាងណាដើម្បីគ្រប់គ្រងនូវកាកសំណល់សំរាមនេះឲ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពថាតើសំរាមប្រភេទណាដែលអាចប្រើប្រាស់ឡើងវិញបាន។ ឯកឧត្តមបានបញ្ជាក់ទៀតថា ទីលានចាក់សំរាមនេះគឺយើងទទួលបានកម្ចីពីដៃគូអភិវឌ្ឍន៍ដែលតម្រូវឲ្យមានលក្ខខណ្ឌ ហើយលក្ខខណ្ឌទាំងនេះគឺជាលក្ខខណ្ឌមួយដែលផ្ដល់អត្ថប្រយោជន៍ និងការអភិវឌ្ឍភាពរឹងមាំដល់ម្ចាស់គម្រោង ដោយផ្ដោតទៅលើ៖ ១.ទីតាំងសាងសង់ ២.បរិស្ថាន (ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន) ៣.សុខមាលភាពរបស់ប្រជាពលរដ្ឋ ៤.អត្ថប្រយោជន៍ ៥.មាននិរន្តរភាពស្ថិរយូរអង្វែង។ ឯកឧត្តមក៏បានជំរុញឲ្យរដ្ឋបាលខេត្តកំពង់ធំសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវតែគិតគូរឲ្យបានល្អិតល្អន់សម្រាប់ទីតាំងចាក់សំរាមផ្សេងទៀតដែលស្ថិតនៅតាមបណ្ដាក្រុង/ស្រុក ដែលទីតាំងទាំងនោះ រួមមាន ទីលានចាក់សំរាម និងស្ថានីយចម្រោះទឹកកខ្វក់ ពីព្រោះប្រសិនបើអាជ្ញាធរមិនមានផែនការជាក់លាក់ច្បាស់លាស់នោះទេ គ្រប់គ្នានឹងជួបការលំបាកក្នុងការជ្រើសរើសទីតាំងសមស្របណាមួយមិនខាន។ ឯកឧត្តម រស់ វណ្ណា បានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពនិងអនុម័តបញ្ចូលបញ្ហាសំរាម និងទឹកកខ្វក់ចូលក្នុងវិក័យបត្រទឹកស្អាត ដែលតម្រូវឲ្យប្រជាពលរដ្ឋបង់ជាអចិន្ត្រៃយ៍ បានន័យថា នៅក្នុងវិក័យបត្រនោះមានថ្លៃសេវាកម្មសំរាម ទឹកស្អាត និងទឹកកខ្វក់ ប៉ុន្តែក្រសួងទាមទារពន្យល់ហេតុផលដល់ពួកគាត់ដែលប៉ះពាល់ដល់កត្តាសុខភាពធ្ងន់ធ្ងរ និងមានអាយុខ្លីទៀតផង។ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីនេះមានទីតាំងស្ថិតនៅក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលមានចម្ងាយ១២.៥គីឡូម៉ែត្រពីក្រុងស្ទឹងសែន ហើយទីលានចាក់សំរាមនេះចាប់ផ្ដើមសាងសង់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដោយចំណាយថវិកាអស់មានចំនួន ៤ ៦២៩ ៣៣៩.៤៤ដុល្លារអាមេរិក និងទទួលការសាងសង់ដោយក្រុមហ៊ុនហេងសម្បត្តិ គ្រប់គ្រងគម្រោងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ហើយមានផ្ទៃដី១៩.៧៦ហិចតា៕
គម្រោងសាងសង់ ទីលានចាក់សំរាម ឯកឧត្តម រស់ វណ្ណា

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី១៣ - ១៤ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ជួបគ្នាថ្ងៃស្អែក ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90