• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ការប្រគល់-ទទួលយានយន្តអគ្គិសនី និងសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅទីស្តីការក្រសួង ហើយស្ថានីយជាង២០០ទីតាំងទៀតគ្រោងនឹងដំឡើងទូទាំងប្រទេស

2022-11-29 Go to the website published MPWT
ការប្រគល់-ទទួលយានយន្តអគ្គិសនី និងសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅទីស្តីការក្រសួង ហើយស្ថានីយជាង២០០ទីតាំងទៀតគ្រោងនឹងដំឡើងទូទាំងប្រទេស ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី តាមរយៈគម្រោង “ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹក តំណាងក្រសួងបរិស្ថាន តំណាងសហភាពអឺរ៉ុប (EU) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា លោក លោកស្រី តំណាងស្ថាប័នឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” តាមរយៈចំណាប់អារម្មណ៍ ដែលមានខ្លឹមសារជាអាទិ៍ថា៖ ដោយសង្កេតឃើញពីកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូននៅក្នុងទីក្រុង ដែលនាំឱ្យកំណើនយានយន្តកាន់តែមានការកើនឡើងមួយឆ្នាំទៅមួយឆ្នាំ មិនថាតែយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងយានយន្តអគ្គិសនីនោះទេ។ ហេតុនេះហើយ ដើម្បីចូលរួមចំណែកក្នុងការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត គឺជាចំនុចគន្លឹះយ៉ាងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ និងសហការគ្នា។ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវការបង្កើនការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបានរហូតដល់៧០% នៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយ និងជំរុញឱ្យមានការប្រើប្រាស់ទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន។ ភាពជោគជ័យនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូននេះអាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាយើង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននាពេលអនាគត។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចសហការកន្លងមករបស់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានារួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ម៉ាស៊ីនបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤គ្រឿង (២) ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់នូវសម្ភារបិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន ៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ដែលធ្វើការសម្ពោធក្នុងឱកាសនេះផ្ទាល់។ បន្ថែមពីលើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងឱកាសនេះក៏មានការប្រគល់ទទួលនូវយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗ ដែលរួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ជូនម៉ូតូអគ្គិសនីចំនួន ៣០គ្រឿង (២)ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ២គ្រឿង និង (៣) ក្រុមហ៊ុន BYD បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ១គ្រឿង ហើយជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនដៃគូចំនួន ៤គ្រឿងបន្ថែមទៀតផងដែរ។ សូមជម្រាបជូនដែរថា៖ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរកដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជនចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ខ្លួន បាន១ទីតាំងផងដែរ។ ថ្មីៗនេះដែរ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០ទីតាំងបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន BYD គ្រោងនឹងដំឡើងចំនួន ២០០ទីតាំងនៅទូទាំងប្រទេសផងដែរ៕
ពិធីសម្ពោធ ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៩ ឈានចូល ៨០ ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
ចំណុចគួរយល់ដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
សកម្មភាពការងារថ្ងៃទី៣១ តុលា - ២ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[AMS Central] - ដំណឹងរីករាយ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យចរាចរមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦
[ព្រឹត្តិបត្រសកល News] - ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះគ្រោងបើកឱ្យពលរដ្ឋឆ្លងកាត់នៅដើមខែមេសា ឆ្នាំ២០២៦
[វិទ្យុជាតិកម្ពុជា] - គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវអ្នកប្រើប្រាស់ផ្លូវ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90