• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Khmer Press] - រាជរដ្ឋាភិបាល កំពុងស្វះស្វែងរកថវិកាពីចិន សាងសង់កំណាត់ផ្លូវកំពត-វាលរេញ

2022-10-08 Go to the website published Khmer Press
(កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វះស្វែងរកថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៣ ប្រវែងប្រមាណជា ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាតខ្លាំង។កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រូវបានសាងសង់ និងលើកកម្ពស់គុណភាពជាច្រើនលើកមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពកំណាត់ផ្លូវនោះ។ ការខូចខាតកំណាត់ផ្លូវនោះមានការខូចខាតធ្ងន់ធ្ងរមែនទែន ចម្ងាយផ្លូវត្រឹមប្រមាណ ២០គីឡូម៉ែត្រ ក្រុមការងារចុះមើលផ្លូវចំណាយពេលជិះរថយន្តឆ្លងកាត់ជិត ២ម៉ោង។ នៅចំពោះលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, អ្នកបច្ចេកទេសបានជម្រាប លោកឧបនាយករដ្ឋមន្ត្រីថា ការដែលកំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញ ដោយសារតែស្ថានភាពដីនៅទីនោះ ជាដីស្អុយជម្រៅប្រមាណជាង ១៨ម៉ែត្រ ហើយបៀបទឹកខ្លាំង។ ដូច្នេះបើចង់ឱ្យការសាងសង់កំណាត់ផ្លូវនេះជាប់បានយូរទាមទារឱ្យប្រើប្រាស់បច្ចេកសាងសង់ខ្ពស់។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឯកភាពលើបញ្ហានេះ ព្រោះលោកបានជ្រាបពីបញ្ហានេះតាំងពីលោកនៅជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកម្ល៉េះ។ អ្នកបច្ចេកទេសសាងសង់ផ្លូវ ក៏បានលើកបង្ហាញពីជម្រើសបច្ចេកបច្ចេកទេសចំនួន៣ ដែលអាចសាងសង់ផ្លូវនេះឱ្យជាប់បានយូរ ជាពិសេសការសាងសង់គ្រឹះ។ បើមិនប្រើមធ្យោបាយបច្ចេកទាំងនោះទេ គឺមិនអាចធ្វើឱ្យផ្លូវនេះអាចជាប់បានយូរនោះឡើយ។ តាមរយៈបច្ចេកទេសទាំង៣ ដែលបានលើកបង្ហាញនោះ គឺទាមទារការប្រើប្រាស់ថវិកាច្រើន។ តាមរយៈការជជែកពិភាក្សានាពេលនោះ គេបានឮលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថា ត្រូវការទំហំថវិការង្វង់ប្រមាណជា ៧០លានដុល្លារអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានទទួលយកនូវបញ្ហាដែលលើកឡើងដោយអ្នកបច្ចេកទេសសាងសង់ ហើយក៏បានឯកភាពក្នុងការជ្រើសរើសយកបច្ចេកទេសខ្ពស់នេះ សម្រាប់ការសាងសង់ ដើម្បីកុំឱ្យផ្លូវឆាប់ខូចទៅវិញ ខណៈដែលសម្តេចតេជោ បានសម្រេចមិនឱ្យមានការធ្វើតម្រាយផ្លូវថ្មីនោះឡើយ។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបក្នុងឱកាសនោះដែរថា លោកបានធ្វើសំណើរួចហើយទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី គឺបានស្នើរដ្ឋាភិបាលចិនបង្វែរគម្រោងថវិកាឆ្នាំ២០២៣ ដែលត្រូវប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃនោះ មកសាងសង់កំណាត់ផ្លូវនេះជំនួសវិញ ព្រោះវាមានភាពចាំបាច់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺត្រូវរង់ចាំការឆ្លើយតបពីខាងរដ្ឋាភិបាលចិន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បើទោះបីមិនទាន់មានថវិកាសម្រាប់សាងសង់យ៉ាងណាក្តី តែរាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាខ្លះ ដើម្បីឈូសឆាយពង្រាបផ្លូវនេះសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពេលរដូវប្រាំងចូលមកដល់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសុំការយោគយល់អាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ដែលបានជួបការលំបាកក្នុងការធ្វើដំណើរ ព្រោះការខូចខាតកំណាត់ផ្លូវមួយខ្សែនេះ៕
ចុះពិ​និត្យស្ថានភាពផ្លូវ ចុះពិនិត្យផ្លូវជាតិលេខ៣(កំពត-វាលរ​ញ) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
[UYFC-PWT] - « កំលាំងមហាសាមគ្គី ក្នុងស្មារតីខ្មែររួបរួមគ្នាតែមួយ » របស់យុវជន អ្នកនៅសមរភូមិក្រោយ បានប្ដេជ្ញាចិត្ត ថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគាំទ្រទៅដល់វីរៈកងទ័ពជួរមុខដ៏អង់អាច ហើយយើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ថាខ្មែរគ្រប់ទិសទី អាចឆ្លងផុតនូវភាពលំបាកនេះទាំងអស់គ្នា
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥- ១៤ ធ្នូ ២០២៥)
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ព្រៃវែង ស្ទឹងត្រែង ត្បូងឃ្មុំ (ពីថ្ងៃទី១៥ - ១៩ ធ្នូ ២០២៥)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90