• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - បទយកកាណ៍៖ ពលរដ្ឋសប្បាយចិត្ត ពេលឃើញអាជ្ញារធររៀបចំឱ្យមានមធ្យោបាយធ្វើដំណើរតាមរថភ្លើង និងរថយន្តក្រុងទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងបុណ្យភ្ជុំបិណ្ឌនេះ

2022-09-22 Go to the website published ក្រសួងព័ត៌មាន
ដើម្បីជួយសម្រួលបន្ទុកការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ(Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿងសម្រាប់ដឹកពលរដ្ឋចេញទៅស្រុកកំណើតដោយមិនគិតថ្លៃ រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រថយន្តក្រុង៥៥គ្រឿងសម្រាប់ដឹកពលរដ្ឋនៅរាជធានីភ្នំពេញ។ ដោយឡែក អ្នកដំណើរទៅតាមខេត្តវិញ សាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តចំនួន១២០គ្រឿង សម្រាប់ដឹកអ្នកដំណើរត្រឡប់ទៅមក។ ចំពោះពេលវេលានៃការចេញដំណើរពីភ្នំពេញចាប់ពីម៉ោង៥៖៣០ព្រឹក តាមគោលដៅសំខាន់ៗ ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្ដែង សម្រាប់អ្នកមកទទួលសំបុត្រជិះរថភ្លើងមិនគិតថ្លៃនៅស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញបានសម្ដែងការពេញចិត្ត និងរីករាយចំពោះអាជ្ញាធរ និងក្រសួងសាធារណការដែលបានរៀបចំឱ្យមានមធ្យោបាយធ្វើដំណើរល្អ និងមិនគិតថ្លៃ។ លោក មាន សំនៀង ជាអ្នកមកទទួលសំបុត្រនៅស្ថានីយ៍រថភ្លើងបាននិយាយថា លោក និងក្រុមគ្រួសារ រួមទាំងឱពុកម្ដាយលោកចង់ធ្វើដំណើរតាមរថភ្លើងណាស់។ លោកបញ្ជាក់ថា «រដ្ឋាភិបាលឱ្យពលរដ្ឋជិះអត់គិតលុយក្នុងរដូវបុណ្យទានអ៊ីចឹងល្អណាស់ ព្រោះលោកបានសល់លុយខ្លះសម្រាប់ចំណាយចាយវាយផ្សេងៗពេលជួបជុំបងប្អូននៅស្រុកំណើត»។ចំណែក លោក ខែម សុវណ្ណារិទ្ធិ ជានិស្សិតមកពីខេត្តបន្ទាយមានជ័យសិក្សានៅរាជធានីភ្នំពេញបាននិយាយថា «សម្រាប់ខ្ញុំៗមករៀននៅភ្នំពេញបានជិះរថភ្លើងអត់គិតលុយទៅស្រុកកំណើត អាចជួយកាត់បន្ថយចំណាយបានមួយកម្រិតដែរ ហើយខ្ញុំគិតថា ជិះរថភ្លើងមានសុវត្ថិភាព»។ អ្នកស្រី ដានី ជាកម្មការិនីកាត់ដេរ នៅរាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្ដកំពង់ចាម ហើយត្រៀមធ្វើដំណើរតាមរយន្ដក្រុងនៅថ្ងៃស្អែកបានឱ្យដឹងដែរថា ការរៀបចំឱ្យមានរថយន្ដក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃក្នុងបុណ្យភ្ជុំបិណ្ឌនេះ គឺពិតជាល្អ និងចូលរួមកាត់បន្ថយការចំណាយដល់បងប្អូនក្នុងការធ្វើដំណើរទៅស្រុកកំណើត ហើយត្រឡប់មកធ្វើការនៅភ្នំពេញវិញ។ អ្នកស្រីបាននិយាយដោយលើកឡើងថា៖ « ការជិះរថយន្ដក្រុងទៅស្រុកកំណើតក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះគឺបានកាត់បន្ថយការចំណាយបានមួយផ្នែកដែរ ដើម្បីយកលុយនេះទុកទៅជូនម៉ែឳ និងគ្រួសារនៅស្រុក។ ការរៀបចំរថយន្ដក្រុងឱ្យបងប្អូនជិះដោយឥតគិតថ្លៃក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ គឺបង្ហាញពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលមកលើបងប្អូនប្រជាពលរដ្ឋនៅគ្រប់ខេត្ដទាំងអស់ ហើយអាចធ្វើដំណើរទាំងទៅ ទាំងមក»។ អ្នកស្រី ដានី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្ដទុកដាក់ និងរៀបចំរថយន្ដក្រុងឱ្យបងប្អូនប្រជាពលរដ្ឋជិះមិនគិតថ្លៃក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីឱ្យពួកគាត់បានទៅជួបជុំគ្រួសារ បងប្អូនសាច់ញ្ញាតិ និងធ្វើដំណើរតាមរថយន្ដត្រឡប់មកធ្វើការនៅភ្នំពេញវិញពេលចប់បុណ្យភ្ជុំបិណ្ឌថែមទៀត។ ទាក់ទងនឹងការចែកសំបុត្ររថភ្លើងនេះដែរ លោក បៀរ វិចិត្រ អ្នកគ្រប់គ្រងតាមផ្នែកប្រចាំស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញបានឱ្យដឹងថា ការចែកសំបុត្រ សម្រាប់ជិះរថភ្លើងគឺមានតែពីរថ្ងៃប៉ុណ្ណោះ ថ្ងៃទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យបងប្អូនដែលត្រូវជិះរថភ្លើង មកទទួលសំបុត្រ នៅស្ថានីយ៍រថភ្លើង។សូមជម្រាបជូនថា សម្រាប់ពេលវេលាជិះរថភ្លើង ខាងស្ថានីយ៍រថភ្លើងបានបែងចែកកាលវិភាគម៉ោងចែកសំបុត្រសម្រាប់ធ្វើដំណើរថ្ងៃទី២៥.០៩.២០២២ ក្នុងនោះ រួមមាន ភ្នំពេញ » រមាស » ក្ដុល » បំណក់ » ពោធិ៍សាត់ » មោង » អូសាឡៅ » អូដំបង » បាត់ដំបង និងមានចែកសំបុត្រជូននៅព្រឹក ថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង 0៩:០០ព្រឹក ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ។ សម្រាប់ភ្នំពេញ » កុមារាជា » តាកែវ » តានី » ទូកមាស » កំពង់ត្រាច » កែប » កំពត » វាលរេញ » កំពង់សោម និងមានចែកសំបុត្រជូននៅព្រឹក ថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង ១១:០០ព្រឹក ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ។ សម្រាប់មោង ចែកសំបុត្រសម្រាប់ធ្វើដំណើរថ្ងៃទី ២៦.០៩.២០២២ ហើយភ្នំពេញ » រមាស » ក្ដុល » បំណក់ » ពោធិ៍សាត់ » មោង » អូសាឡៅ » អូដំបង » បាត់ដំបង និងមានចែកសំបុត្រជូននៅថ្ងៃទី២២.០៩.២០២២ វេលាម៉ោង ១៣:០០រសៀល ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ។ ភ្នំពេញ » កុមារាជា » តាកែវ » តានី » ទូកមាស » កំពង់ត្រាច » កែប » កំពត » វាលរេញ » កំពង់សោម និងមានចែកសំបុត្រជូននៅថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង ១៥:០០រសៀល ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ។ ចំពោះទីតាំងចេញដំណើរសម្រាប់ជិះរថយន្ដក្រុងតាមបណ្តាខេត្តវិញ សាលារាជធានីភ្នំពេញបានកំណត់ដូចខាងក្រោម ១. ផ្លូវជាតិលេខ១ ភ្នំពេញ -កណ្តាល-ស្វាយរៀង មានរថយន្តចំនួន០៥គ្រឿង ទីតាំងផ្លូវ៦០ម៉ែត្រ( ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ចំណតរថយន្តទីរួមខេត្តស្វាយរៀង។ ២. ភ្នំពេញ-កណ្តាល-ព្រៃវែង មានរថយន្តចំនួន០៥គ្រឿង គោលដៅចេញដំណើរ ផ្លូវ៦០ម៉ែត្រ(ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ចំណតរថយន្តទីរួមខេត្តព្រៃវែង។ ៣. ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល-តាកែវ រថយន្តចំនួន០៥គ្រឿង ទីតាំងផ្លូវ៦០ម៉ែត្រ( ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ចំណតរង្វង់មូលអូរចំបក។ ៤. ផ្លូវជាតិលេខ៣ ភ្នំពេញ- កែប រថយន្ដចំនួន០៥គ្រឿង ផ្សារសិនជូរីផ្លាហ្សា ទីតាំងសាលាបឋមសិក្សាដំណាក់ចង្អើរ។ ចំណែកពី ភ្នំពេញ- កំពត មានរថយន្ដចំនួន០៥គ្រឿង ផ្សារសិនជូរីផ្លាហ្សា ចំណតរថយន្តទីរួមខេត្តកំពត។ ៥. ផ្លូវជាតិលេខ៤ ភ្នំពេញ- កំពង់ស្ពឺ មានរថយន្ត០៣គ្រឿង ផ្សារសិនជូរីផ្លាហ្សា ចំណតរថយន្តផ្សារកំពង់ស្ពឺ។ ៦. ពីភ្នំពេញ- ព្រះសីហនុ មានរថយន្ដចំនួន០៧គ្រឿង ចំណតរថយន្តវិមានឯករាជ្យខេត្តព្រះសីហនុ។ ៧. ផ្លូវជាតិលេខ៥ ភ្នំពេញ -កំពង់ឆ្នាំង មានរថយន្ដចំនួន០៥គ្រឿង ចំណតរថយន្តផ្សារលើ។ ៨.ភ្នំពេញ -ពោធិ៍សាត់ មានរថយន្ដចំនួន១០គ្រឿង ទីតាំងបុរីឧកញ៉ា ភូ ប៉ុយ។ ៩.ភ្នំពេញ- បាត់ដំបង មានរថយន្ដចំនយន១៥គ្រឿង ចំណតផ្សារប៉ុមប៉ុយ ។១០. ភ្នំពេញ-បន្ទាយមានជ័យ មានរថយន្ដ១៥គ្រឿង រង្វង់មូលទេពមច្ឆា(ជ្រោយចង្វា) ចំណតរថយន្តថ្មី ក្រុងសេរីសោភ័ណ្ឌ។ ១១. ផ្លូវជាតិលេខ៦ ភ្នំពេញ- កំពង់ធំ មានរថយន្ដចំនួន០៥គ្រឿង ទីតាំងភោជនីយដ្ឋានស្ទឹងសែន។ ភ្នំពេញ-សៀបរាប មានរថយន្ដចំនួន១៥គ្រឿង ចំណតផ្លូវ៦០ម៉ែត្រខេត្តសៀបរាប។ ១២. ផ្លូវជាតិលេខ ៦,៧ ភ្នំពេញ-កំពង់ចាម មានរថយន្ដចំនួន០៥គ្រឿង មុខរាជាយស្ម័យយាន ចំណតរថយន្តខេត្ត។ ភ្នំពេញ-ត្បូងឃ្មុំ មានរថយន្ដចំនួន០៥គ្រឿង មុខរាជាយស្ម័យយាន ចំណតផ្សារសួង។ ១៣.ផ្លូវជាតិលេខ៨ ភ្នំពេញ- ក្រចេះ មានរថយន្ដចំនួន០៥គ្រឿង ទីតាំងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត(រង្វង់មូលព្រាបស)។ ភ្នំពេញ- ស្ទឹងត្រែង មានរថយន្ដចំនួន០៥គ្រឿង ចំណតរថយន្តខេត្តស្ទឹងត្រែង។បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់ Royal Railway បានឱ្យដឹងថា ដោយសារការចែកសំបុត្ររថភ្លើងមានចំនួនកំណត់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ(Royal Railway) ក៏បានសូមអធ្យាស្រ័យទុកជាមុនសម្រាប់បងប្អូនដែលមិនបានទទួលសំបុត្រ។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងតម្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ ទន្ទឹមនេះ ក្នុងនាមសា្ថប័នទទួលបន្ទុកអនុវត្តន៍ រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន សូមប្រសិទ្ធពរជ័យ សិរីសួស្តីបវរមហាប្រសើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយប្រកបដោយផាសុកភាព និងសុខសុវត្ថិភាពគ្រប់ពេលវេលា៕
ពិធីបុណ្យភ្ជុំបិណ្ឌ ស្ថានីយ៍​រថភ្លើង​ភ្នំពេញ

Featured Posts

[Fresh News] - ជយោសន្តិភាពនាំជាតិលូតលាស់! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានសាង​សង់​ថ្ងៃស្អែកនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
[Dermrang News] - បិទផ្លូវជាតិលេខ១ កន្លះថ្ងៃ ដើម្បីរៀបចំបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន!
[Business Cambodia] - ថ្ងៃរង់ចាំមកដល់! ស្អែកគម្រោងផ្លូវល្បឿនលឿនទី២ ដែលឆ្លងកាត់ខេត្ដ ៣ នេះនឹងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ!
[Property Area Asia] - ADB នឹងចុះសិក្សាទីតាំងមួយចំនួនដើម្បីអនុវត្តន៍គំរោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហានទី២
[DAP] - មន្ទីរសាធារណការខេត្តកណ្តាល នឹងបិទចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ១ ចាប់ ពីរាត្រីនេះ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៦នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែមិថុនាម្សិលមិញ
[Business Cambodia] - ចាំតែថ្ងៃបើកសាងសង់! ដើមឆ្នាំ២០២៣ រដ្ឋអនុម័តគម្រោងគ្រាក់ៗចំនួន៤ ដែលមានតម្លៃសរុបជាង ៧ ពាន់លាន$
[Nokor Wat News] - រកឃើញយានយន្តល្មើសចំនួន ២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ទូទាំងប្រទេសនាថ្ងៃទី០៥​ មិថុនា​នេះ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90