• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អាមេរិក បង្ហាញបំណងចង់វិនិយោគលើវិស័យ ហ្គាស ថាមពល (LPNG) និងវិស័យកំពង់ផែជាមួយកម្ពុជា

2022-08-30 Go to the website published Fresh News
(ភ្នំពេញ)៖ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារនៅទីស្តីការក្រសួង គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller បានបង្ហាញបំណងលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និងថាមពល (LPNG) និងការវិនិយោគលើវិស័យកំពង់ផែ ជាមួយប្រទេសកម្ពុជា។ ជំនួបពិភាក្សាការងារនេះដែរបានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាដើម្បីទទួលបានព័ត៌មាន និងស្ថានការពិតជាក់ស្តែងនៃការអភិវឌ្ឍនៅកម្ពុជា ជាពិសេសដើម្បីជំរុញឱ្យទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាងបីលាននាក់ ដែលក្នុងនោះនិស្សិត និងបញ្ញវន្ត ត្រូវបានសម្លាប់ចោល ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញគ្មានវេជ្ជបណ្ឌិត និងគ្មានគ្រូបង្រៀន សម្រាប់ធ្វើការអភិវឌ្ឍ ប្រទេសជាតិឡើងវិញ។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ក្រោយការដួលរំលំរបប ប៉ុល ពត រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេរឱ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានគូសបញ្ជាក់ពីដំណើរការធ្វើសេចក្តីព្រាងច្បាប់វិនិយោគរបស់កម្ពុជា ដែលជាច្បាប់មួយមានលក្ខណៈសេរីបំផុត នៅក្នុងតំបន់អាស៊ាន ពោលគឺទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាជាប្រទេសបើកចំហរសេដ្ឋកិច្ចដោយសេរី កម្ពុជាត្រូវការគាំទ្រគ្រប់បែបយ៉ាង រួមទាំងការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុ ចំណេះដឹង និងចំណេះធ្វើ ដើម្បីទាក់ទាញវិនិយោគពីបរទេស។ បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ជំនួបនេះគឺជាដំណើរទស្សនកិច្ចមួយដែលអនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ចវិស័យសង្គម ជាពិសេសបានឃើញជាក់ស្ដែងនូវជីវភាពរស់ នៅសំបូរសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ខុសពីអ្វីដែលបានលើកឡើងដោយមតិជំទាស់មួយចំនួន។ ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះរួមមាន៖ ការកើនឡើងអាយុសង្ឃឹមរស់ (Life Expectancy) របស់ប្រជាជនកម្ពុជារយៈពេល ១៤ឆ្នាំបន្ថែមទៀត ប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅដោយសារ កម្ពុជាមានការរីកចម្រើន លើវិស័យហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាត អត្រានៃភាពក្រីក្របានថយចុះនៅក្រោម ១០% មុនពេលមានវិបត្តិកូវីដ-១៩ ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញដើម្បីបម្រើ សេវាដឹកជញ្ជូននាំចូល នាំចេញទៅក្រៅប្រទេស។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣តាម ស្តង់ដារអន្តរជាតិគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិនៅកោះកុងដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមានការចូលរួមពីក្រុមហ៊ុនអាមេរិក លើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា ដោយហេតុថាកន្លងមកកម្ពុជា មិនទាន់ឃើញមានក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកមកបណ្តាក់ទុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឡើយទេ។ ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួម កាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានីខេត្តដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញ ការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់សាធារណៈទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនសហរដ្ឋអាមេរិក ដើម្បីជំរុញការ ដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនថែមទៀត។ ថ្លែងនាឱកាសនោះដែរ គណៈប្រតិភូបានចាប់អារម្មណ៍លើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបាន រំពឹងទុកមុនមកដល់កម្ពុជា និងបានគូសបញ្ជាក់អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និង ថាមពល(LPNG) និងការវិនិយោគលើវិស័យកំពង់ផែ។ ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានបំណងចង់បណ្តាក់ទុកវិនិយោគ នៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួលក្រុមហ៊ុនធុរកិច្ចសហអាមេរិក ដែលមកវិនិយោគ នៅកម្ពុជាផងដែរ៕
ជំនួបពិភាក្សា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គណ:ប្រតិភូសមាជិកសភាអាមេរិក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជួបគ្នាថ្ងៃស្អែក ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”
សិក្ខាសាលាលើកទី២ ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - ការចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តសម្រាប់ពេលអនាគត (Male Champion for Change in Inclusive Infrastructure - Sharing Experiences and Future Commitments)”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90