• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Post khmer] - មន្ត្រី​មិន​បារម្ភ​ពី​វិធានការ​ប្រឆាំង​ Grab ​លើ​ភាព​ផ្តាច់មុខ

2018-04-12 Go to the website published Post khmer
ភ្នំពេញៈ បន្ទាប់ពី​ការប្រកាស​លក់​ប្រតិបត្តិការ​របស់ Uber នៅ​អាស៊ីអាគ្នេយ៍​ឲ្យ​ទៅ Grab ជា​ក្រុមហ៊ុន​គូប្រកួត​ប្រជែង​ក្នុង​តំបន់ និយតករ និង​មន្ដ្រី​រដ្ឋាភិបាល​នៅក្នុង​តំបន់​បាន​ចាត់​វិធានការ​ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា មិន​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​នៅក្នុង​វិស័យ​នេះ​។ និយតករ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង​សិង្ហបុរី​ដែល​ជា​មូលដ្ឋាន​របស់ Grab បាន​ចាប់ផ្ដើម​ដំណើរការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​ផ្ដាច់មុខ ខណៈ​មន្ដ្រី​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ថា​ពួកគេ​នឹង​ចាត់​វិធានការ​តាម​ក្រោយ​ផង​ដែរ​។ កាលពី​ថ្ងៃ​ចន្ទ​ នាយកដ្ឋាន​ប្រកួតប្រជែង និង​ការពារ​អតិថិជន​របស់​វៀតណាម​បាន​ចេញ​បញ្ជា​ឲ្យ Grab ត្រូវ​បង្ហាញ​ថា​ខ្លួន​មិនមែន​ជា​ក្រុមហ៊ុន​ផ្ដាច់មុខ​ក្នុង​ប្រទេស​នេះ​ទេ​។ ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វិញ​ហាក់​មិន​មាន​ប្រតិកម្ម​នោះ​ទេ​។ លោក ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ (MPWT) ​បាន​ថ្លែង​ថា​កម្ពុជា​ស្វាគមន៍ និង​គាំទ្រ​ក្រុមហ៊ុន​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជានិច្ច​។ លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​កាន់តែ​ច្រើន​ដែល​ចូល​មក​កម្ពុជា​ធ្វើឲ្យ​តម្លៃ និង​គុណភាព​សម្រាប់​អតិថិជន​កាន់តែ​ប្រសើរ​»​។ លោក​ហាក់​មិន​អើពើ​ការបារម្ភ​ការ​ពី​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​ដែល​បាន​លើក​ឡើង​ដោយ​និយតករ​របស់​បណ្ដា​ប្រទេស​ជិត​ខាង​ទេ​។ ការ​ឆ្លើយតប​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​គំនិត​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ជួប​ជាមួយ​មន្ដ្រី​ក្រុមហ៊ុន Grab អំពី​ការទិញ​ក្រុមហ៊ុន Uber កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ក្ដីសង្ឃឹម​របស់​លោក​ថា៖ «​ការច្របាច់​បញ្ចូល​គ្នា​នៃ​សេវា​ទាំង​ ២ ​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​ធ្លាក់​ចុះ​សម្រាប់​អត្ថប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​» និង «​បាន​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មកពី​ក្រសួង​»​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​។ មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ការគាំទ្រ​របស់​លោក​ចំពោះ​ក្រុមហ៊ុន Grab ។ ក្នុង​អំឡុង​ការ​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែ​ធ្នូ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​លោក​បាន​សង្ឃឹម​ថា​ពួកគេ​អាច​មាន​ការបោះផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង (IPO) មុន​ដៃគូ​ប្រកួត​ប្រជែង​ដែល​លោក​ចង់​សំដៅ​ដល់​ក្រុមហ៊ុន Uber​។ លោក Wee Tang Yee ប្រធាន​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Grab បាន​កោតសរសើរ​សម្តី​របស់​លោក​រដ្ឋមន្ដ្រី​ដោយ​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា​ក្រសួង​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​នេះ​ចាប់​តាំងពី​ពួកគេ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ មូលហេតុ​មួយ​ដែល​និយតករ​មិន​បង្កើន​ការស៊ើបអង្កេត​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ថា​ប្រទេស​នេះ​ខ្វះ​ច្បាប់​ប្រកួត​ប្រជែង និង​ការអនុវត្ត​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​។ បើ​ទោះបី​យ៉ាង​នេះ​ក្តី​នៅ​ទីផ្សារ​កម្ពុជា​មិនមែន​មាន​តែ​ក្រុមហ៊ុន Grab នោះ​ទេ ខណៈ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​មួយ​ចំនួន​កំពុង​ទទួល​បាន​ការគាំទ្រ​ពី​អ្នក​ប្រើប្រាស់​។ Grab ប្រឈម​នឹង​ការប្រកួត​ប្រជែង​ក្នុង​ស្រុក​នៅ​កម្ពុជា​ទាក់ទង​នឹង​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​ដូចជា កម្មវិធី PassApp កម្មវិធី Exnet និង​កម្មវិធី UGo 711 Taxi ។ ប៉ុន្តែ​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ក្រុមហ៊ុន Grab បាន​ដំណើរការ​សេវា​ថ្មីៗ ដូចជា សេវា GrabBike និង​សេវា GrabTukTuk ដែល​ជា​ការប្រកួត​ប្រជែង​ដោយ​ផ្ទាល់​កាន់​ខែ​ខ្លាំង​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ស្រុក​ជាច្រើន​។ លោក ហោ ដាលុច ស្ថាបនិក Exnet ជា​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ដំបូង​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៦ បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ Grab មិន​ទាន់​មាន​រ៉ឺម៉ក​ម៉ូតូ​ច្រើន​លើ​ដង​ផ្លូវ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រហែល​ជា​ក្រុមហ៊ុន​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ ហើយ​បន្ទាប់​មក​យើង​នឹង​បារម្ភ​»​។ លោក​ ដាលុច ថ្លែង​ថា​លោក​មាន​បំណង​សហការ​ជាមួយ MPWT ខណៈ​ក្រសួង​មិន​ដែល​បាន​ទាក់ទង​គាត់ ឬ​ក្រុមហ៊ុន​របស់​គាត់​ទេ ប៉ុន្តែ​លោក​មាន​ការ​ស្ទាក់ស្ទើរ​ដោយសារ​កង្វះ​ភាព​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ជុំវិញ​ការផ្ដល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​បទប្បញ្ញត្តិ​។ លោក​ថ្លែង​ថា​៖ «​យើង​បាន​ជួប​ជាមួយ​សាលា​រាជធានី​ជាច្រើន​ដង ដើម្បី​ពិភាក្សា​បទ​ប្បញ្ញត្តិ ប៉ុន្តែ​ពួកគេ​នៅ​តែ​និយាយ​ថា ពួកគេ​មិន​ប្រាកដ​ពី​របៀប​ក្នុង​ការ​គ្រប់គ្រង​ពួកយើង​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​អ្វី​ជា​ការ​គ្រប់គ្រង​? យើង​មិន​ដឹង​ទេ​»​។ សហគ្រិន​ក្នុង​ស្រុក​រូប​នេះ​ថ្លែង​ថា​លោក​បារម្ភ​ថា បើ​មិន​បាន​ត្រួតពិនិត្យ​នោះ​ទេ សេវា និង​តម្លៃ​ថ្មី​របស់​ក្រុមហ៊ុន Grab នឹង​នាំ​ឲ្យ​មាន «​ភាពផ្ដាច់មុខ​»​។ លោក ណាង ឃុននាង ដែល​ប្រតិបត្តិ​កម្មវិធី UGo 711 Taxi បាន​ថ្លែង​ថា​លោក​មាន​ការបារម្ភ​អំពី​ក្រុមហ៊ុន Grab និង​ថា​កម្មវិធី​ក្នុង​ស្រុក​នឹង​ត្រូវ​តែ​មាន​ភាព​ច្នៃប្រឌិត ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​។ លោក ណាង បាន​អំពាវនាវ​ឲ្យ​ MPWT ត្រូវ​សហការ​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ស្រុក​ដូច​គ្នា​នឹង​របៀប​ដែល​ពួកគេ​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Grab ។ លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​ក្រសួង​ចង់​ធ្វើ​ល្អ គេ​នឹង​ធ្វើ​ការងារ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុម​វិនិយោគិន​ក្នុង​ស្រុក និង​កម្មវិធី​ក្នុង​ស្រុក​នៅ​ពេល​អនាគត​»៕
Grab

Featured Posts

[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90