• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Samdech Krolahom Sar Kheng] - នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន

2022-08-18 Go to the website published Samdech Krolahom Sar Kheng
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ននានា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប ៨៨ ៩៣២ គ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្តជាង ៧ម៉ឺនគ្រឿង ស្មើនឹង៧៩ភាគរយ និងបទល្មើសប្រើទូរសព្ទមាន ១ភាគរយ, ល្មើសសញ្ញាចរាចរណ៍៤ភាគរយ ល្មើសគ្មានស្លាកលេខ១ភាគរយ, និងល្មើសមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ៩៤ភាគរយ។ លោកជំទាវរដ្ឋលេខាធិការបន្តថា រថយន្តដែលបានត្រួតពិនិត្យក្នុងរយៈពេល៦ខែ ចំនួន ១៨ ៦៤៤ គ្រឿងវិញ រួមមានរថយន្តធុនធ្ងន់ជាង២ពាន់គ្រឿង ល្បឿន៣០ភាគរយ ល្មើសសញ្ញាចរាចរណ៍១១ភាគរយ ល្មើសប្រើទូរសព្ទ១០ភាគរយ ល្មើសគ្មានបណ្ណបើកបរ៤ភាគរយ ល្មើសគ្មានស្លាកលេខ៤ភាគរយ ល្មើសដឹកលើសចំណុះ២ភាគរយ ស្រវឹង១ភាគរយ គ្មានឆៀក១ភាគរយ គ្មានបណ្ណអាជីវកម្ម១ភាគរយ និងល្មើសមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៣៦ភាគរយ។ បើគិតជាទឹកប្រាក់សរុបនៃការផាកពិន័យវិញ មានចំនួន ៧ ៥៦០ ២៦៥ ០០០ រៀល។ លោកជំទាវបន្តថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប ១៦០៩លើក ក្នុងនោះកើតឡើងពេលយប់មានដល់ទៅ ៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ ស្មើនឹង៣០ភាគរយ នៃជនរងគ្រោះ អ្នករងរបួសសរុបមានជាង ២២០០នាក់ ក្នុងនោះរបួសធ្ងន់ជាង១០០០នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់រួមមានល្មើសល្បឿន៣៨ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង៣ភាគរយ យានយន្ត២ភាគរយ និងងងុយគេង១ភាគរយ។ ជាការកត់សម្គាល់ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២នាក់នោះ មានអ្នកជិះម៉ូតូ៨១ភាគរយ ស្មើនឹង៧៥៩នាក់ ខណៈអ្នកមិនពាក់មួកសុវត្ថិភាពវិញមាន ៥៥៨នាក់ ស្មើនឹង៧៤ភាគរយ។ លោកជំទាវឱ្យដឹងថា គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើននោះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ខណៈក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៣៤៨លើក ស្មើនឹង២៨ភាគរយ អ្នកស្លាប់កើន២៣៣នាក់ ស្មើនឹង៣៣ភាគរយ និងរបួសកើន៤៤៣នាក់ ស្មើនឹង២៥ភាគរយ។ បន្ទាប់ពីសម្ដេចក្រឡាហោម និងអង្គពិធីបានស្ដាប់ការធ្វើរបាយការណ៍ ស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២២រួចមក តំណាងបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ប.ស បានបន្តធ្វើបទអន្តរាគមន៍អំពីសុវត្ថិភាពរថយន្តដឹកកម្មករនយោជិត និងស្ដាប់ការធ្វើបទបង្ហាញអំពីមូលហេតុនៃគ្រោះថ្នាក់ និងការថ្លែងប្ដេជ្ញាចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មុននឹងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឡើងថ្លែងចំណាប់អារម្មណ៍។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ សម្ដេចបន្តថា ស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។ សម្ដេចបានបន្តថា បើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន ៤ ៧២០នាក់ ស្មើនឹង៦៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថា នៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោធន៍យកមកដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម។ សម្ដេចបន្ថែមថា «យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅវាជាការចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកដែលពាក់ព័ន្ធផ្ទាល់តែម្ដង ត្រូវត្រួតពិនិត្យ អប់រំ និងអនុវត្តវិន័យ និងច្បាប់ឱ្យតឹងរឹង»។ សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើនការអប់រំអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណភាពសាលាបង្រៀនបើកបរយានយន្តដោយពិនិត្យលើការលើកកម្ពស់សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។ សម្ដេចក៏បានណែនាំបន្តគាំទ្រការបំពាក់ការមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរកវិធីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់។ ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ដែលបំពាក់នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម បានណែនាំឱ្យពិភាក្សា និងពិនិត្យលក្ខណៈបច្ចេកទេសដើម្បីរុះរើពីសាលារាជធានីភ្នំពេញ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានអគារថ្មីទើបសាងសង់រួច។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំងបន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្ដាំតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការស្ថាបនាផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ក្នុងនោះសម្ដេចបានកត់សម្គាល់អំពីការរៀបចំរបាំងការពារសត្វឆ្លងផ្លូវ ដោយគួររៀបចំជាសំណាញ់ដែកជាជាងដាក់បន្លាលួស។ សម្ដេចបានបង្ហាញការកត់សម្គាល់ក្រោយពីបានធ្វើដំណើរលើផ្លូវនោះកាលពីពេលថ្មីៗ។ មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីសង្ឃឹមមុតមាំថា ផ្អែកតាមបទពិសោធការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២នេះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅកាត់បន្ថយឱ្យបាននូវអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕
សម្ដេចក្រឡាហោម ស ខេង បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90