• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជាឆ្នាំ២០២១

2022-07-14 Go to the website published MPWT
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជាឆ្នាំ២០២១ ថ្ងៃព្រហស្បតិ៍ ០១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) និងតំណាងវិស័យឯកជនសរុបប្រមាណ១០០នាក់។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា ឆ្នាំ២០២១ ក៏ដូចជាដើម្បីបង្ហាញពីវឌ្ឍនភាពវិស័យភស្តុភារកម្មនៅកម្ពុជា ដែលរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជាការស្តារ និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ស្ពានឆ្លងទន្លេ ក៏ដូចជាវិស័យកំពង់ផែធំៗទាំងពីរ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) សំដៅកាត់បន្ថយថ្លៃចំណាយ និងពេលវេលា ក្នុងវិស័យភស្តុភារកម្ម និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមធ្វើបទអន្តរាគមន៍សំខាន់ៗមួយចំនួនដូចជា៖ (១) ក្របខណ្ឌចាំបាច់នៃការរៀបចំរបាយការណ៍អង្កេត និងវាយតម្លៃការអភិវឌ្ឍវិស័យភស្តុភារកម្ម (២) លទ្ធផលនៃរបាយការណ៍វឌ្ឍនភាពលើកទី២ស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជាឆ្នាំ២០២១ (៣) របាយការណ៍សិក្សាអំពីថ្លៃចំណាយ ពេលវេលា និងភាពជឿទុកចិត្តលើការដឹកជញ្ជូនទំនិញក្នុង និងក្រៅប្រទេស និង(៤) វឌ្ឍនភាពនៃការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រដ្ឋបាលសាលាខេត្តពាក់ព័ន្ធ និងវិស័យឯកជន ដែលកន្លងមក និងជានិច្ចកាលបានសហការផ្តល់ទិន្នន័យ និងធាតុចូលដ៏សំខាន់ៗសម្រាប់ការរៀបចំចងក្រងរបាយការណ៍នេះឡើង។ លើសពីនេះទៀត លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរបស់នាយកដ្ឋានអង្កេត និងបូកសរុបទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីតាមជំនាញរៀងៗខ្លួន ក្នុងការរៀបចំរបាយការណ៍ប្រចាំឆ្នាំនេះឡើង ដែលជារបាយការណ៍ប្រចាំឆ្នាំលើកដំបូង ដោយប្រើប្រាស់ធនធានសមត្ថភាពរបស់នាយកដ្ឋាន និងដោយមានកិច្ចសហការ ឬការជួយគាំទ្រផ្នែកបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទីពីរ(Technical Cooperation Project - Phase II)។ សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនដែលគាំទ្រដល់ការអភិវឌ្ឍវិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា ក្នុងនោះរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស និងវិស័យភស្តុភារកម្ម ការធ្វើឱ្យប្រសើរឡើងនូវលំហូរទំនិញ អ្នកដំណើរ សេវាតាមច្រកព្រំដែន ការដោះស្រាយបញ្ហាប្រឈមទាំងផ្នែករឹង និងផ្នែកទន់នៅច្រកទ្វារព្រំដែនអន្តរជាតិ និងការកាត់បន្ថយថ្លៃចំណាយ និងពេលវេលាក្នុងវិស័យភស្តុភារកម្ម ដែលនឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើធុរកិច្ចនៅក្នុងនិង ក្រៅប្រទេស។ បន្ថែមពីលើសពីនេះ ក្រសួងបានរៀបចំផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ថ្វីត្បិតផែនការមេនេះ មិនទាន់ត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីជាផ្លូវការនៅឡើយក៏ដោយ ក៏គម្រោងងាយៗ (Low Hanging Fruits) មួយចំនួននៅក្នុងផែនការមេនេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ផងដែរ ដើម្បីចូលរួមចំណែកចំណែកកាត់បន្ថយពេលវេលា និងតម្លៃសេវាដឹកជញ្ជូននិងភស្តុភារកម្ម និងបង្កើនកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ នៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ នៃផែនការមេអន្តរកាលនេះមានគម្រោងចំនួន៧៧ក្នុងផ្នែកភស្តុភារកម្ម ដែលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះមានគម្រោងចំនួន៣២ ត្រូវបានតាមដាន និងត្រួតពិនិត្យ។ ថ្លែងក្នុងកម្មវិធីបិទបញ្ចប់សិក្ខាសាលានេះ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ដែលបានខិត ខំប្រឹងប្រែងពិភាក្សា ក៏ដូចជាសួរសំណួរទៅកាន់វាគ្មិន ធ្វើឱ្យសិក្ខាសាលាទាំងមូលមានភាពរស់រវើក និងសកម្ម៕
លោកជំទាវ កុយ សុដានី បូកសរុបរបាយការណ៍ប្រចាំឆ្នាំ វិស័យភស្តុភារកម្ម

Featured Posts

៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90