• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[គណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ] - ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៩០០នាក់ នៅក្នុងភូមិទាំង១៥ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

2022-05-30 Go to the website published គណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៩០០នាក់ នៅក្នុងភូមិទាំង១៥ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោះធំ៖ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៩០០នាក់នៅ ក្នុងភូមិទាំង១៥ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំលើកដែក សមាជិកគណបក្សប្រជាជន កម្ពុជាទូទាំងឃុំលើកដែក។ ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃ តួនាទីនិងភារកិច្ច របស់សមាជិកសមាជិកាបេក្ខភាពដែលបានឈរឈ្មោះបោះឆ្នោតដើម្បីបម្រើប្រជា ពលរដ្ឋនៅឃុំលើកដែក ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋនៅឃុំនេះ ពិចារណាឱ្យបានច្បាស់លាស់នៅពេលគូសសន្លឹកឆ្នោត ដោយចោទសួរខ្លួនឯងថាតើគួរបោះឆ្នោតឱ្យគណបក្សណា? តើគណបក្សណាដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិរបស់យើង តើគណបក្សណាដែលកសាងមន្ទីរពេទ្យតេជោសែនកោះធំឱ្យយើង និងអាចឆ្លើយថា៖ អ្នកកសាង មន្ទីពេទ្យតេជោសែនកោះធំ គឺគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ធ្ងរថា ក្រុមការងារគណបក្សប្រជាជននៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គឺជាអ្នកបម្រើរាស្ត្រ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យខំបម្រើរាស្ត្រ ផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។ កាលពីមុនស្ពានដែក ឥឡូវនេះមានស្ពានបេតុង បន្តិចទៀតយើងមានផ្លូវ ១១ម៉ែត្រ មានផ្លូវកៅស៊ូ យើងមានផ្លូវកំពុងតែធ្វើ និងបន្តធ្វើ នេះដោយសារមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយើងមានឱកាសទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ។ សុខសន្តិភាពធ្វើឱ្យកម្ពុជាយើង ទាក់ទាញទេសចរណ៍រាប់លានអ្នកមកលេងប្រទេសកម្ពុជាយើង បង្កើតការងារឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ដឹកនាំទំនិញយើងទៅលក់នៅបរទេស មានឱកាសសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក ភ្លើង នេះហើយសុខសន្តិភាព កុំយកអ្វីមួយ មកប្តូរ នឹងសុខសន្តិភាពឱ្យសោះ កត្តានេះសំខាន់ណាស់យើងការពារសុខសន្តិភាពឱ្យបាន កសាងប្រទេសជាតិយើងឱ្យបានច្រើនបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះប្រកបដោយខ្លឹមសាថា៖ ឃុំលើកដែកយើង មានផ្លូវបេតុងល្អហើយ មានភ្លើងបំភ្លឺផ្លូវ បងប្អូនប្រជាពលរដ្ឋ លែងកាន់និងប្រើភ្លើងទៀនទៀតហើយ គេប្រើភ្លើងដោយពន្លឺព្រះអាទិត្យ ដាក់អំពូលភ្លើង ហេីយឆាប់ៗនេះយើងនឹងមានផ្លូវល្អពីឃុំលើកដែក ទៅស្រុកលើកដែក ដែលគ្រោងបេីកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២នេះ ដេីម្បីផ្ដល់ភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅកាន់ភូមិមួយ គណបក្សប្រជាជនសន្យាហើយគឺត្រូវតែធ្វើ មិននិយាយហើយទុកចោលទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះអញ្ជើញទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យ បានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧.០០នាទីព្រឹក រហូតដល់ម៉ោង១៥.០០នាទីរសៀល និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឃុំលើកដែក ស្ថិតក្នុងលំដាប់លេខរៀងទី៥ មានរូបទេវតាបាចផ្កាជាសម្គាល់ ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៥ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ព្រមទាំងសូមពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។ គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំលើកដែក រួមមាន៖ ធ្វើផ្លូវបេតុងចំនួន ៨កន្លែង ប្រវែង ១០.១៨០ម៉ែត្រ ក្នុងនោះ នៅភូមិចំការដូង ១កន្លែង ប្រវែង ២.៤០០ម៉ែត្រ នៅភូមិព្រែកអណ្ដូង ១កន្លែង ប្រវែង ៣០០ម៉ែត្រ នៅភូមិថ្មី ១កន្លែង ប្រវែង ៤.៤៨០ម៉ែត្រ នៅភូមិអន្លង់ស្លាត ១កន្លែង ប្រវែង១.៦០០ម៉ែត្រ នៅភូមិពោធិ៍មិត្ត ១កន្លែង ប្រវែង ៣០០ម៉ែត្រ នៅភូមិត្រឡោកបែក ១កន្លែង ប្រវែង ៤០០ម៉ែត្រ នៅភូមិព្រែកខ្នាច ១កន្លែង ប្រវែង ៧០០ម៉ែត្រ សាងសង់លូជ្រុង ២កន្លែង ប្រវែង ៨០ម៉ែត្រ ក្នុងនោះនៅភូមិត្រឡោកបែក ១កន្លែង ប្រវែង ៤០ម៉ែត្រ នៅភូមិពាមផ្ទោលលិច ១កន្លែង ប្រវែង ៤០ម៉ែត្រ៕
ឃុំលើកដែក គណបក្សប្រជាជន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិធីសំណេះសំណាល ស្រុកកោះធំ

Featured Posts

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ៥ឆ្នាំ​ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ
ដោយសារប្រព័ន្ធទូរសព្ទ Helpline 1399 របស់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ រអាក់រអួល​ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកទូរសព្ទលេខ៖ 092 33 1399|098 33 1399
សិក្ខាកាមប្រមាណ១៩០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី៖ “ សេវា សាធារណៈ ដែលបានធ្វើប្រតិភូកម្មជូនអង្គភាពច្រកចេញចូលតែមួយ ” និង “ ការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម គ្រប់គ្រងចំណូលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
[Fresh News] - ក្រសួងសាធារណការ៖ អ្នកបើករថយន្តបញ្ច្រាសទិសចរាចរណ៍២គ្រឿង លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានឃាត់អប់រំ និងផាកពិន័យតាមច្បាប់
[AMS Central] - ស្ពានឆ្លងស្ទឹងសែនជាអំណោយ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ!
[Cambonomist] - ឯកឧត្តម ស៊ុន ចាន់ថុល ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ករណីការសាងសង់យឺតយ៉ាវ
[វិទ្យុជាតិកម្ពុជា] - អាជ្ញាធរស្រុកសេសានចំណាយថវិកាជាង៦៧០លានជួសជុលផ្លូវគ្រួសក្រហមប្រវែងជាង៣២គីឡូម៉ែត្រឡើងវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90