Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Reporter] - ចុះហត្ថលេខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ
2022-05-04
Go to the website published Phnom Penh Reporter
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ រួមមានដូចជា៖ ក្រុមហ៊ុន YCH Group ក្រុមហ៊ុន WorldBridge Group ក្រុមហ៊ុន Infrastructure Asia (IA) ធនាគារអភិវឌ្ឍន៍អាស៊ី ឯកអគ្គរាជទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួង និងគណៈប្រតិភូអមដំណើរផងដែរ។ សូមជម្រាបជូនថា៖ យោងតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH កាលពីខែមីនា ឆ្នាំ២០២១ បានតម្រូវឱ្យក្រុមហ៊ុន YCH ជ្រើសរើសក្រុមហ៊ុនដៃគូក្នុងស្រុក ដើម្បីសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ហើយគោលបំណងសំខាន់នៃការចុះហត្ថេលខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group នៅថ្ងៃនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ មានតួនាទីយ៉ាងសំខាន់មិនគ្រាន់តែការពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មឆ្លងព្រំដែន (ជាពិសេសក្នុងចំណោមប្រទេសក្នុងតំបន់ទន្លេមេគង្គ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ សូមបញ្ជាក់ផងដែរថា៖ ប្រទេសកម្ពុជាបានប្រកាសពីចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ នៅក្នុងផែនការមេនៃការតភ្ជាប់និងប្រព័ន្ធភស្តុភារអន្តរកម្ម ចក្ខុវិស័យនេះមានគោលបំណងយុទ្ធសាស្ត្រចំនួនបី៖ (១) ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ (២) តភ្ជាប់តំបន់ឥណ្ឌូចិនជាមួយប្រទេសចិន និង (៣) ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបង្កើតអាជីវកម្ម និងរោងចក្រផលិតនៅប្រទេសកម្ពុជា។ លោកបណ្ឌិត Robert Yap បានថ្លែងក្នុងពីធីចុះហត្ថលេខាលើអនុស្សារណៈនេះថា៖ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ គឺជាព្រឹតិ្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅ និងអភិវឌ្ឍការតភ្ជាប់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់នៅទូទាំងអាស៊ាន។ យើងមានឯកសិទ្ធិក្នុងការទទួលបានការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រកួតប្រជែង និងភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដ៏ឆ្លាតវៃលំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន WorldBridge Group ដើម្បីនាំយកគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឱ្យទទួលបានជោគជ័យ។ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានថ្លែងក្នុងពិធីនេះថា យើងមានកិត្តិយសណាស់ដែលត្រូវបានជ្រើសតាំងឡើងដោយក្រុមហ៊ុន YCH Group ដើម្បីចូលរួមចំណែកនូវជំនាញរបស់យើងក្នុងការអភិវឌ្ឍ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគម្រោងជាតិ និងមានឥទ្ធិពលវិជ្ជមានមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។ លោកអ្នកឧកញ៉ាបានបន្តទៀតថា ក្នុងនាមក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជាដែលមានឯកទេសក្នុងភាពជាដៃគូអន្តរជាតិនៅទូទាំងវិស័យចម្រុះ យើងមានទំនុកចិត្តថាជំនាញរបស់យើងក្នុងវិស័យភស្តុភារកម្ម និងការអភិវឌ្ឍឧស្សាហកម្មនឹងក្លាយជាដៃគូដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន YCH Group និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសេដ្ឋកិច្ចរីកលូតលាស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងពីរ ដែលបានសហការគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងសង្ឃឹមយ៉ាងមុតមាំថា៖ តាមរយៈ MoU នេះ ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងទទួលបានជោគជ័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ធានាគារអភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុន Infrastructure Asia ដែលបានជួយគាំទ្រដល់គម្រោង PPLCនេះ និងបានថ្លែងអំណរគុណផងដែរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអន្តរក្រសួងដែលពាក់ព័ន្ធ ដែលបានសហការ និងជួយគាំទ្រដល់ការជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ៕
មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
វិស័យភស្តុភារកម្ម
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90