• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[The Mirror News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint

2022-05-04 Go to the website published The Mirror News
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដោយមានការអមដំណើរពីលោក Benjamin V. Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ពីពីរគន្លងទៅបួនគន្លងជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម គម្រោង សិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ ប្រទេសថៃ និងទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី តាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងជួយកាត់បន្ថយថ្លៃដើមទំនិញ និងចំណេញពេលវេលា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងសាងសង់កំពង់ផែកំពតមួយបន្ថែមទៀត គ្រោងនឹងបើកការដ្ឋាននៅថ្ងៃស្អែក ដែលនឹងជួយបំពេញបន្ថែមដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្ភុភារកម្មភ្នំពេញ(PPLC) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសប្រព័ន្ធផ្លូវទឹករបស់កម្ពុជាដែលរួមមាន៖ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជាប្រភពធនធានធម្មជាតិប្រកបដោយសក្កានុពលរបស់កម្ពុជា ហើយរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ទាញយកអត្ថប្រយោជន៍ឱ្យអស់លទ្ធភាពនៅឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធស្វ័យ ប្រវត្តិកម្មផ្តល់សេវាសាធារណៈ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈឱ្យស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា៖ ឌីជីថលភាវូបនីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការប្រឡងយកបណ្ណបើកបរ និងប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរផងដែរ។ ទន្ទឹមជាមួយគ្នានោះ តំណាងក្រុមហ៊ុនចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលផ្ដោតលើចំណុចសំខាន់បីរួមមាន៖ ១) ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យខ្ពស់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តធំៗបើកបរ នៅពេលយប់ ២) ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សុវត្តិភាពចរាចរណ៍ និង៣) សុវត្ថិភាព ចរាចរណ៍នៅតាមតំបន់ដែលមាននិស្សិតសិស្សឆ្លងកាត់។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់យានយន្តអគ្គិសនី តំណាងក្រុមហ៊ុនបានស្នើឱ្យក្រសួងពិនិត្យលទ្ធភាពបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារលើការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ក៏ដូចជាស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ។ បន្ថែមពីលើនេះ តំណាងស្ថានទូតសហរដ្ឋអាមេរិក បានសំដែងនូវការគាំទ្ររបស់របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេក វិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបាន នឹងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានដូចជា៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនទាំងនោះដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រលើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាព ជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ជួបពិភាក្សាការងារ

Featured Posts

មានអ្វីចង់សួរពី “សុវត្ថិភាពរថយន្តពេលបើកបរលើផ្លូវល្បឿនលឿន”?
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់៣នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែមីនាម្សិលមិញ
[យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​​] - ឯកឧត្តម​ ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនចិន​មកវិនិយោគអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលរួម (The 3rd Coordinating Committee) នៃ “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា”
កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គ.ម គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតក្នុងខេត្តសៀមរាប
កិច្ចប្រជុំស្ដីពីការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងការវាស់កាត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ប្រចាំកម្ពុជា ដើម្បីធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗនាពេលខាងមុខ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90