Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Cri ccfr] - កម្ពុជា-ចិនចុះ MOU ស្តីពីការបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើង
2022-03-19
Go to the website published Cri ccfr
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បីផ្តល់ធនធានគ្រូបង្រៀន សាស្ត្រាចារ្យ បញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន ទស្សនកិច្ចសិក្សានៅគម្រោងរបស់ក្រុមហ៊ុន កម្មវិធីបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួង ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG និងមន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម ហឿន សំនៀង តំណាងភាគីហត្ថលេខីនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីគោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ ប្រកបដោយសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាប្រកបដោយសក្កានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូននា ពេលអនាគត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមនាយកបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងពីរ ដែលបានជំរុញឱ្យមានកម្មវិធីចុះហត្ថលេខានេះឡើង និងបានសំណូមពរឱ្យក្រុមការងារទាំងពីររិះរកមធ្យោបាយអនុវត្តកិច្ចសហប្រតិបត្តិការនេះ ឲ្យបានផ្លែផ្កាល្អ ជាប្រយោជន៍ដល់គ្នា និងគ្នា ក្នុងស្មារតីមិត្តភាព និងដៃគូដ៏យូរអង្វែង។ ជាមួយគ្នានោះផងដែរ លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG បានសម្តែងចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ នៅក្នុងវិស័យសាធារណ ការ និងដឹកជញ្ជូនរបស់កម្ពុជា និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមខ្លឹមសារនៃអនុស្សារណៈ នេះ ដើម្បីសម្រេចគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន។ ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ អនុស្សា រណៈនៃការយោគយល់នេះគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយក្នុងការរួមចំណែកដល់ការបង្កើតកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរវាងវិទ្យាស្ថាន និងក្រុមហ៊ុន BUCG ដើម្បីពង្រឹងគុណភាពនៃការអប់រំ និង ការបណ្តុះបណ្តាលឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្ដល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ ដ៏ធំធេងសម្រាប់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារជំនាញចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងក្រុមហ៊ុន BUCG នេះធ្វើឡើងដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំង គម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថ ប្រយោជន៍ដល់គូភាគីទៅវិញទៅមក។ សូមបញ្ជាក់ផងដែរថា៖ ភាគីទាំងពីរបានឯកភាពជាគោលការណ៍លើការអភិវឌ្ឍការអប់រំ ការបណ្ដុះ បណ្ដាល និងការស្រាវជ្រាវដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលក្នុងនោះរួមមាន៖ សហការក្នុងការផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្ដូរមន្ត្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការក្នុងការផ្ដល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ ចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្ដុះបណ្ដាល និងព្រឹត្តិការណ៍ផ្សេងៗទៀត ផ្លាស់ប្ដូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត ប្រើ ប្រាស់ឧបករណ៍សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្ដល់ឱកាសដល់និស្សិត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ សិក្សា ផ្ដល់ជូនវិញ្ញាបនបត្រនៃការបណ្ដុះបណ្ដាលបច្ចេកទេស និងការអនុវត្តការងារជាក់ស្តែងដែលពាក់ព័ន្ធ និងជំរុញអនុវត្តសកម្មភាពផ្សេងៗទៀតស្របតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់នេះ។ BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា មានគោលបំណងសហការជាមួយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនលើការផ្តល់ធនធានគ្រូបង្រៀន សាស្ត្រាចារ្យ គាំទ្រដល់ការបញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន កម្មវិធីចុះទស្សនកិច្ចរបស់និស្សិតនៅតាមគម្រោងរបស់ក្រុមហ៊ុន និងកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុងក្រុមហ៊ុនម៉ៅការ សំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់កំពូលៗទាំង២៥០ នៃ ENR។ BUCG បានបង្កើតឧស្សាហកម្មធំៗចំនួន៦រួមមាន៖ កិច្ចសន្យាគម្រោងវិស្វកម្ម ការរចនា ការអភិវឌ្ឍអចលនទ្រព្យ ការរចនាទេសភាព ការវិនិយោគ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងអចលនទ្រព្យ។ បន្ថែមពីលើនេះ BUCG ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ព្រមទាំងបានសហការជាមួយសាកលវិទ្យាល័យល្បីៗជាច្រើន ដើម្បីផ្តល់កម្មសិក្សា និងឱកាសការងារដល់និស្សិតផងដែរ៕ ប្រភពពីក្រសួងសាធារណការនិងដឹកជញ្ជូន
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់
ក្រសួងសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90