• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ការភ្ជាប់​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​កែប ​នឹង​ផ្តល់​ភាពវិជ្ជមាន​ជាច្រើន

2022-02-01 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​រៀបចំ​ឱ្យមាន​ការតភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេ​បាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍​តាមផ្លូវ​ទឹក ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ាស៊ីម សូរិយា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៣១ ខែមករា​ថា តាម​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​គម្រោង​តភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​រវាង​ទន្លេបាសាក់ និង​សមុទ្រ​ខេត្ត​កែប​នេះ​បានបញ្ចប់​ការសិក្សា​ជំហាន​ទី​ ១ រួចហើយ និង​ត្រូវការ​ពេល​សិក្សា​បន្ថែមទៀត​មុននឹង​ឈានដល់​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ដ៏​ធំ​មួយ​នេះ​។ លោក​បន្តថា គម្រោង​នេះ​ត្រូវបាន​សិក្សា​ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួង សហការ​ជាមួយ​អ្នកជំនាញ​បរទេស​។ ទោះយ៉ាងណា លោក សូរិយា ប្រាប់ថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​សិក្សា​លម្អិត​ជុំវិញ​គម្រោង​នេះ​ថា​មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ​ចាប់ផ្តើម​កសាង​ពី​ចំណុច​ណា​ទៅ​ចំណុច​ណា និង​ចំណាយ​ថវិកា​ប៉ុន្មាន​សម្រាប់​អនុវត្ត​គម្រោង​នេះ​នៅឡើយ​ទេ​។ លោក​ថ្លែងថា​៖ «​ការសិក្សា​បឋម​នេះ ខ្ញុំ​មិនទាន់​បានទទួល​ឯកសារ​បង្ហាញ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ គម្រោង​នេះ​ក៏​មិនទាន់មាន​ការដាក់​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​របស់​ក្រសួង និង​បរទេស​កំពុងធ្វើការ​សិក្សា​ឱ្យ​លម្អិត​ជាមុនសិន​។ ទោះ​គម្រោង​តូច ឬ​ធំ គឺ​ត្រូវតែ​សិក្សា​ឱ្យបាន​ច្បាស់​»​។ បើតាម លោក សូរិយា ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ផ្លូវគោក​មិន​ស្មើនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ទេ ព្រោះ​ងាយស្រួល​បាន​ចំនួន​ច្រើន និង​មាន​សុវត្ថិភាព​។ លោក​បន្តថា កំពង់ផែ​នៅតាម​ផ្លូវទឹក គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ក្រសួង​ឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី ​២៨ ​មករា​បាន​លើកឡើងថា ក្រសួង​បាន​សិក្សា​រួចហើយ​ចំពោះ​គម្រោង​នេះ និង​បាន​រាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រួចហើយ​ដែរ​។ លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យមាន​ការរីកចម្រើន​តាមផ្លូវ​ទឹក ហើយ​ខេត្ត​មួយចំនួន​ដូចជា​ខេត្តតាកែវ​នឹង​បាន​ទទួលផល​ល្អ​ពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់ ទៅកាន់​សមុទ្រ​ត្រង់​ទៅ​តែម្តង នេះ​ជំហាន​ទី​ ១»​។ បើតាម​លោក ចាន់ថុល សម្រាប់​ជំហាន​ទី ​២ ក្រសួង​នឹងសិក្សា​លម្អិត​ពី​ផលប៉ះពាល់ និង​ការចំណាយ​របស់​គម្រោង​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍​ពី​ភ្នំពេញ​ទៅកាន់​សមុទ្រ ដោយ​មិនបាច់​ឆ្លងកាត់​តាម​ច្រក​ក្អម​សំណ និង​ឆ្លងកាត់​ប្រទេស​វៀតណាម​។ លោក​បន្តថា​៖ «​គម្រោង​នេះ​យើង​ក៏បាន​សិក្សា​ជាមួយ​ក្រសួង​ធនធានទឹក ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​របស់​គណៈកម្មការ​ទន្លេមេគង្គ គឺ​អត់​មាន​ផលប៉ះពាល់​អី​ទេ គឺ​យើង​អាចធ្វើ​បាន​»​។ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​និយាយថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹកទន្លេសាប​ក្នុងប្រទេស​កម្ពុជា​តាំង​ពីមុន និង​បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ក្អម​សំណ ប៉ុន្តែ​ពេល​រដ្ឋាភិបាល​រៀបចំ​ឱ្យមាន​ផ្លូវទឹក​ដោយ​ភ្ជាប់​រវាង​ទន្លេសាប និង​សមុទ្រ​បែបនេះ គឺ​បង្ហាញ​ពី​ការបង្កើត​អំណាច​សេដ្ឋកិច្ច និង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់​។ លោក​ពន្យល់ថា ការបង្កើតឱ្យមាន​ការតភ្ជាប់​ដោយ​ខ្លួនឯង​ដោយ​បន្ថែម​ពីលើ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​សមុទ្រ​រាម និង​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​នឹង​ជួយ​ធ្វើឱ្យ​ការដឹក​ទំនិញ និង​ភ្ញៀវទេសចរ​ចូលមក​ភ្នំពេញ​កាន់តែ​ងាយ​ស្រួល​បន្ថែមទៀត​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា នេះ​គឺជា​កត្តា​មួយ​ល្អ​សម្រាប់​បង្កើត​អំណាច​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​។ ក្រៅពី​យើង​មាន​ផែ​ទឹក​ជ្រៅ យើង​នឹង​លែង​ពឹងពាក់​លើ​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម​។ ឥឡូវនេះ​យើង​លែង​ពឹងពាក់​ផ្លូវ​ទន្លេ​បាសាក់​ពី​វៀតណាម​ទៀត កម្ពុជា​កាន់តែ​ឯករាជ្យ និង​អាចមាន​កំណើន​សេដ្ឋកិច្ច​កាន់តែខ្លាំង​»៕ LA
មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យសាធារណការ

Featured Posts

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90