• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Post khmer] - វិទ្យាស្ថាន​តេជោសែន សាធារណការ ប្រកាស​ដាក់​ដំណើរការ​គម្រោង​កសាង​សមត្ថភាព​ថែទាំ​ផ្លូវថ្នល់

2022-01-19 Go to the website published Post khmer
មន្ត្រី​ក្រសួង​សាធារណការ​ដំណើរការ​គម្រោង​កសាង​សមត្ថភាព​ថែទាំ​ផ្លូវថ្នល់ ពីថ្ងៃ​ទី​ ១៧ មករា​។ រូប វិទ្យាស្ថាន​តេជោ​សែន​សាធារណការ ភ្នំពេញៈ វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​ប្រកាស​ដាក់​ដំណើរការ​គម្រោង​កសាង​សមត្ថភាព​ស្តីពី​វិធីសាស្ត្រ​ថែទាំ​ផ្លូវថ្នល់​ដើម្បី​លើកកម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ដោយ​រំពឹងថា​គម្រោង​នេះ​នឹង​ផ្ដល់ឱកាស​ដល់​ប្រទេស​ទាំង​ ៣ រួមគ្នា​ចែករំលែក​បទពិសោធ ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការបណ្ដុះបណ្ដាល និង​ការអនុវត្ត​ការងារ​ទៅវិញទៅមក​។ ការប្រកាស​គម្រោង​កសាង​សមត្ថភាព​ស្តីពី​វិធីសាស្ត្រ​ថែទាំ​ផ្លូវថ្នល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​កាលពី​ថ្ងៃទី​ ១៧ ខែមករា ដោយមាន​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ផងដែរ​ពី​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​របស់​ប្រទេស​ឡាវ និង​វៀតណាម ព្រមទាំង​មន្ត្រីមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​បាន​ឱ្យដឹងថា ពិធី​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ប្រកាសជូន​សាធារណជន​ឱ្យ​បានដឹង​អំពី​ការចាប់​ដំណើរការ​លើ​ការអនុវត្ត​គម្រោង​កសាង​សមត្ថភាព​ស្ដីពី​វិធីសាស្ត្រ​ថែទាំ​ផ្លូវថ្នល់ ដើម្បី​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ ក្រសួង​បាន​បញ្ជាក់ថា​៖ «​ព្រោះ ​[​នេះ​] គឺជា​គម្រោង​ផ្ដោតលើ​ការពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកទេស មន្ត្រី​ពាក់ព័ន្ធ និង​កម្មករ​ជំនាញ តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល​ថែទាំ​ផ្លូវថ្នល់​ក្នុងន័យ​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្ដា​ប្រទេស​កម្ពុជា ឡាវ វៀតណាម ក៏ដូចជា​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការថែទាំ​ផ្លូវថ្នល់​ជូន​សាធារណជន​ឱ្យបាន​ដឹងផង​ដែរ​»​។ បើតាម​ទំព័រ​ហ្វេសប៊ុក​ដដែល​កម្មវិធី​បណ្ដុះបណ្ដាល​ថែទាំ​ផ្លូវថ្នល់​នេះ​នឹង​ក្លាយជា​កម្មវិធី​ដែល​បាន​រចនា​ថ្មី និង​មានតែ​មួយគត់​ក្នុងប្រទេស​កម្ពុជា​។ នេះ​ជា​កម្មវិធីសិក្សា​មួយ​ដែលមាន​រចនាសម្ព័ន្ធ​ល្អ និង​ត្រូវ​បាន​បង្កើតឡើង ដើម្បី​បំពាក់​បំប៉ន​ដល់​សិក្ខាកាម​គោលដៅ​មកពី​ប្រទេស​ទាំង​ ៣ កម្ពុជា ឡាវ វៀតណាម ជាមួយ​អ្នកជំនាញ បច្ចេកទេស​ជាក់លាក់ និង​ទំនើបកម្ម​នៃ​ការថែទាំ​ផ្លូវថ្នល់​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​នឹង​ផ្ដល់ជូន​ដោយ​ប្រើ​មធ្យោបាយ និង​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​រួមមាន ការបណ្ដុះបណ្ដាល ដោយផ្ទាល់ និង​ប្រយោល​តាម​កម្មវិធី​អនឡាញ សិក្ខាសាលា ការអនុវត្ត​ជាក់ស្ដែង​នៅតាម​ការដ្ឋាន និង​លំហាត់ ដើម្បី​ធានាថា សិក្ខាកាម​គោលដៅ​មកពី​ប្រទេស​ទាំង ​៣ កម្ពុជា ឡាវ និង​វៀតណាម នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​។ ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​នឹង​ជួយ​សិក្ខាកាម​ឱ្យទទួល​បាន​អត្ថប្រយោជន៍​នៃ​ការបណ្ដុះបណ្ដាល​ពី​កន្លែង ដែល​ពួកគេ​រស់នៅ​ផ្ទាល់​។ លោក​ ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា កិច្ចខិតខំ​យ៉ាង​សស្រោកសស្រាំ​ឥត​ទំនេរ​ដៃ​ក្នុង​ការ​ស្ថាបនា និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៃ​ការដឹកជញ្ជូន​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សរសៃ​ឈាម​ដ៏សំខាន់ ដើម្បី​បម្រើ​ដល់​សកម្មភាព​សេដ្ឋកិច្ចជាតិ​។ លោក​បាន​ថ្លែងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏បាន​លើកឡើង​អំពី​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​ដែល​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​ចេះ​សាងសង់​ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដោយ​ខ្លួនឯង​ប្រកបដោយ​គុណភាព ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជូន​ជាតិ​មាតុភូមិ​»​។ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​និយាយថា នេះ​គឺជា​ភាពជោគជ័យ​មួយ​របស់​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួលបាន​ជំនួយ​ពី​មូលនិធិ​កិច្ចសហប្រតិបត្តិការ​មេគង្គ-កូរ៉េ​ក្នុង​ការកសាង​សមត្ថភាព​អ្នកបច្ចេកទេស មន្ត្រី​ពាក់ព័ន្ធ និង​កម្មករសំណង់ តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ថែទាំ​ផ្លូវថ្នល់​។ លោកស្រី​បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​នេះ​បាន​ចូលរួម​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​។ កម្មវិធី​នៃ​គម្រោង​នេះ​នឹង​ចូលរួម​ផ្ដល់នូវ​ឱកាស មិនមែន​តែ​សម្រាប់​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​បាន​ផ្ដល់​ឱកាស​ដល់​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដើម្បី​ពង្រឹងសមត្ថភាព និង​ការចែករំលែក​បទពិសោធ​នៃ​ការវាយតម្លៃ​តម្រូវការ​បណ្ដុះបណ្ដាល ការអភិវឌ្ឍ​កម្មវិធី​បណ្ដុះបណ្ដាល ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ក្នុងពេល​អនុវត្ត​ការងារ​ទៅវិញទៅមក​ជាដើម​។ លោកស្រី​ នីថារ៉ា បាន​សម្តែង​នូវ​ការដឹងគុណ​ថា​៖ «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​មូលនិធិ​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ (MKCF) និង​វិទ្យាស្ថាន​មេគង្គ ដែល​បាន​វាយតម្លៃ​ប្រកបដោយ​សុក្រឹតភាព និង​បានជ្រើសរើស​គម្រោង​ស្នើសុំ​របស់​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នេះ​ឡើង និង​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មានគុណ​ប្រយោជន៍​នេះ​»​។ លោកស្រី​ក៏បាន​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ចូលរួម​ផ្តល់​ធាតុចូល​ឱ្យបាន​ផុលផុស​ធ្វើ​យ៉ាងណា​ឱ្យ​ការអនុវត្ត​គម្រោង​នេះ​ទទួលបាន​ជោគជ័យ និង​ប្រកប​ដោយ​ផ្លែផ្កា សម្រាប់​នាពេល​អនាគត និង​បានបង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​ថែទាំ​ផ្លូវថ្នល់​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​។ សូម​ជម្រាប​ដែរ​ថា គម្រោង​កសាង​សមត្ថភាព​ស្តីពី​វិធីសាស្ត្រ ថែទាំ​ផ្លូវថ្នល់​នេះ ត្រូវ​បាន​អនុវត្ត ដោយ​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ​នៃ​វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួលបាន​ការអនុម័ត​ថវិកា​ពី​មូលនិធិ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្ដិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ (MKCF) តាមរយៈ​វិទ្យាស្ថាន​មេគង្គ​សម្រាប់​រយៈពេល ​១៨ ​ខែ​៕
វិធីសាស្ត្រថែទាំផ្លូវថ្នល់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

Featured Posts

[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[DAP] - ទូលព្រះបង្គំជាខ្ញុំ បូរី វង្សសានិត្យ សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[UYFC-PWT] - ព្រះបរមរាជវាំង៖ ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា
ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
[Fresh News] - ទូលព្រះបង្គំជាខ្ញុំ ប៉េង ពោធិ៍នា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភាម្សិលមិញ
[Kampucheathmey] - គម្រោងកែលម្អផ្លូវខេត្តលេខ ២៧៩ ជាផ្លូវកៅស៊ូប្រវែងជាង ៥ ០០០ ម៉ែត្រ នៅឃុំជ្រោយបន្ទាយ សម្រេចបានជាង ១៣%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90