• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CPP Org.] - ជយោសមិទ្ធផលថ្មីនៃក្រុងព្រះសីហនុ ក្រោមម្លប់សុខសន្តិភាព! ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ

2021-12-02 Go to the website published CPP Org.
(ព្រះសីហនុ)៖ មនុញ្ញផលកើតចេញពីសុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីបន្ថែមទៀតហើយ ក្នុងក្រុងព្រះសីហនុ នោះគឺផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។ ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ហើយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខេត្តព្រះសីហនុ ជាស្នូលនៃតំបន់នៃតំបន់ឆ្នេរសមុទ្រកម្ពុជាប្រវែង ៤៤០គីឡូម៉ែត្រ គ្របដណ្តប់ទៅលើខេត្តចំនួន៤ រួមមានខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ក្រោមឈ្មោះរួម «ឆ្នេរសមុទ្រកម្ពុជា» ដែលត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្កាល់ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹបឆ្នេរខ្សាច់ស្អាតលើពិភពលោក។ ខេត្តព្រះសីហនុ ក៏ជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយសក្តានុពលដ៏ខ្លាំងមួយរបស់កម្ពុជាដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនលើវិស័យសំណង់ និងវិនិយោគ។ ប៉ុន្តែបែរជាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ លូ ទទួលរងការខូចខាតយ៉ាងខ្លាំងទៅវិញ។ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងមួយមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សិក្សានិងរៀបចំគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងប្រព័ន្ធលូព្រោះទីក្រុងមួយនេះមានសក្តានុពលពិសេសសម្រាប់ជំរុញកំណើនជាតិ។ ផ្អែកតាមលទ្ធផលនៃការសិក្សា វិភាគស្ថានភាពភូមិសាស្ត្រ និងផ្លូវជាក់ស្តែង និងផ្អែកទៅលើផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងការសិក្សាប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ និងអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏សម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែងសរុប ៨៤,៥០៥ ម៉ែត្រ ហើយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល។ ដើម្បីឲ្យគម្រោងនេះលេចចេញជារូបរាងឡើងឆាប់រហ័ស លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ចេញផែនការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានក្រុមហ៊ុន និងអង្គភាពចំនួន៨ ទាំងរដ្ឋ និងឯកជនដែលមានបទពិសោធន៍និងស្នាដៃល្អក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ ហើយពុំមានឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍ បានចូលរួមទទួលសាងសង់តាមគម្រោងនេះ។ ចាប់ពីទទួលបានទំនុកចិត្តពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាពីរាជរដ្ឋាភិបាលមក បណ្តាក្រុមហ៊ុន និងអង្គភាពទាំងរដ្ឋទាំងឯកជន ដែលចូលរួមអនុវត្តគម្រោងនេះ បានប្រឹងប្រែងយកចិត្តទុកដាក់ សម្រុកអនុវត្តការងាររបស់ខ្លួនទាំងយប់ទាំងថ្ងៃព្រមៗគ្នា ដោយមិនគិតនឿយហត់សំដៅយ៉ាងណាឲ្យបានរួចរាល់តាមការកំណត់ ក្រោមការតាមដានត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំពីក្រុមការងារជំនាញ វិស្វករ ស្ថាបត្យករ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរ។ ផ្លូវទាំង៣៤ខ្សែ ក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា៣ប្រភេទ ស្របតាមតំបន់នគរូបនិយកម្មក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់។ ប្រភេទទី១៖ ជាមហាវិថី មានចំនួន ៣ខ្សែ ប្រវែងសរុប ២២,៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ចែកជាផ្លូវរថយន្ត ៦គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង រួមមាន៖ មហាវិថីរាម លេខ៤៥ ប្រវែង ៧,២៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកអាកាសយានដ្ឋានកងកេង រហូតដល់មហាវិថីឆ្នេររាម។ មហាវិថីឆ្នេររាម ប្រវែង ៥,៩៨១ម៉ែត្រ និងស្ពានចំនួន២ កន្លែង ស្ពានទី ១ប្រវែង ៧៥ម៉ែត្រ ស្ពានទី២ ប្រវែង ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថីរាម ទៅដល់មហាវិថីជំទាវម៉ៅ។ មហាវិថីជំទាវម៉ៅ លេខ៤៧ ប្រវែង ៩,៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅដល់មហាវិថីឆ្នេររាម និងវិថីចំណោទអូរត្រាវ។ ប្រភេទទី២៖ ជាវិថីមានចំនួន ១៤ខ្សែ ប្រវែងសរុប ៤៩,៩៥៧ម៉ែត្រ មានទទឹងពី ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្តពី ២ ទៅ ៤គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង។ ប្រភេទទី៣៖ ជាអនុវិថី មានចំនួន ១៧ខ្សែ ប្រវែងសរុប ១១,៨១៧ម៉ែត្រ មានទទឹងពី ៨ម៉ែត្រ ទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង។ ក្រៅតែពីផ្លូវទាំង៣៤ខ្សែក្នុងគម្រោង អាជ្ញាធរ ក៏បានសាងសង់វិថីតភ្ជាប់ចំនួនខ្សែបន្ថែមទៀតរួមមាន៖ វិថីតេជោប្រវែងជាង ១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៥០២ ទៅវិថី២ធ្នូ ហើយលើវិថីភ្ជាប់ជាមួយទីលានតេជោផងដែរ, វិថីពយអូរឈើទាលប្រវែង ៣៥០ម៉ែត្រ និងវិថីអូត្រេះប្រវែងជាង ៣០០ម៉ែត្រ។ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ គឺត្រូវតែធ្វើឲ្យមានគុណភាពពិតប្រាកដ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង ព្រោះក្រុងព្រះសីហនុជាទីក្រុងពហុបំណង ក្នុងចក្ខុវិស័យផ្លូវមិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនិយកម្ម និង ភាពធន់មាំទាក់ទងអាកាសធាតុនិងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងចក្ខុវិស័យប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏បានយកចិត្តទុកដាក់គិតគូរទាំងប្រព័ន្ធក្រោមផ្លូវ និងនៅលើផ្លូវ ដោយប្រព័ន្ធក្រោមផ្លូវបានញែកដាច់ពីគ្នារវាង ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ក្នុងបំណងបញ្ចៀសនូវការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ។ បណ្តាញលូទឹកកខ្វក់ត្រូវបានបំបែកខ្នែងសម្រាប់ទុកឲ្យប្រជាពល​រដ្ឋតភ្ជាប់ចេញពីផ្ទះផ្ទាល់ដោយមិនឱ្យប៉ះពាល់ប្រព័ន្ធលូធំ ហើយប្រព័ន្ធទឹកកខ្វក់លូធំត្រូវបានតភ្ជាប់បញ្ចូលទៅក្នុងអាងប្រព្រឹត្តកម្មទាំងឡាយដែលបានកសាង ដើម្បីធ្វើឲ្យទឹកកខ្វក់ក្លាយជាទឹកល្អអាចបង្ហូរចូលសមុទ្រទៅបាន។ ចំណែកនៅលើចិញ្ចើមផ្លូវវិញ ក៏មានរៀបចំបែងចែកគន្លងសម្រាប់ថ្មើរជើង-ជនពិការ-និងសម្រាប់អ្នកជិះកង់។ទន្ទឹមនោះ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពតាមដងផ្លូវ ក៏មានបំពាក់ប្រព័ន្ធកាមេរាសុវត្ថិភាពជាង ៥០០ទីតាំង និងបំពាក់អំពូលភ្លើងឆ្លាតវៃដែលអាចបញ្ជាកម្រិតពន្លឺតាមការចង់បានចេញពីរាជធានីភ្នំពេញសម្រាប់បំភ្លឺតាមដងផ្លូវនៅក្រុងព្រះសីហនុទៀតផង។ ក្នុងការអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក៏បានយកចិត្តទុកដាក់​គិតគូរផ្សាភ្ជាប់វប្បធម៌ជាអត្តសញ្ញាណជាតិផងដែរ ដោយបានកសាងបដិមាដ៏ធំធ្វើពីស្ពាន់តម្កល់នៅរង្វង់មូល៣កន្លែង។ សំណង់ព្រះបដិមាទាំង៣ទីតាំងនោះរួមមាន៖ ទី១៖ បដិមា ព្រះថោង នាងនាគ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម កម្ពស់ ២១ម៉ែត្រ គិតពីព្រះបាទាដល់កំពូលម្កុដ។ បដិមានេះតំណាងបឋមក្សត្រខ្មែរ និងការកកើតទឹកទឹកដី កកើតវប្បធម៌អរិយធម៌ខ្មែរ បែព្រះភក្ត្រទៅរកទឹកសមុទ្រ ជាឥរិយាបថនៃការយាងទៅឋានភុជង្គនាគនាបាទសមុទ្រ។ ទី២៖ បដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាមហាវិថីរាម និងមហាវិថីឆ្នេររាម មានកម្ពស់ ៩ម៉ែត្រ យកតាមរចនាបថកោះកេរ។ បដិមានេះ តំណាងសុខដុមនីយកម្មក្នុងគ្រួសាររស់នៅប្រកបដោយសេចក្តីសុខសុភមង្គល និងសន្តិភាព។ ទី៣៖ បដិមា សីហរាជមុខ៣ មានកម្ពស់ ៩ម៉ែត្រ គិតពីបាតជើងសីហដល់កំពូលម្កុដ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។ បដិមានេះចម្លងយកតាមរចនាបថបាយ័ន ហើយតំណាងឲ្យខេត្តព្រះសីហនុតែម្តង ជាពិសេសក៏ជាការគោរពដឹងគុណព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិ ដែលព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណ ដឹកនាំរៀបចំបង្កើត និងអភិវឌ្ឍព្រះសីហនុមុនគេបំផុត។ ក្រៅពីបដិមាទាំង៣ខាងលើ គម្រោងនេះក៏បានដាំដើមឈើលម្អតាមដងផ្លូវចំនួន៩ប្រភេទ រាប់ទាំងប្រភេទដើមផ្កាក្រដាសផងដែរ។ ដោយសារការខិតខំអត់ធ្មត់ តស៊ូឧស្សាហ៍ព្យាយាមប្រឹងប្រែងក្នុងការងារ ធ្វើឱ្យផ្លូវទាំង ៣៤ខ្សែបានប្រាកដរូបរាងឡើងបង្អួតភ្នែកមហាជនដូចការគ្រោងទុកពិតមែន។ ជាពិសេសនៅលើវិថីឆ្នេរពយជំទាវម៉ៅ ដែលជាអតីតតំបន់ព្រៃគ្មានផ្លូវ មិនមានអ្នកណាទៅដល់ តែបន្ទាប់ពីបានកសាងរួចហើយបន្សល់ទុកនូវ ដើមឈើមួយដើម និងសិលាមួយដុំចំកណ្តាលផ្លូវ ហើយត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីប្រសិទ្ធនាមថា «ដើមឈើចាំស្នេហ៍» និង «សិលាចាំស្នេហ៍» មក ធ្វើឱ្យកន្លែងនោះក្លាយជាទីចាប់អារម្មណ៍មួយទាក់ទាញទេសចរទៅទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍មិនដែលខានឡើយ។ ការកសាងផ្លូវតាមវិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត ធ្វើម្តងធ្វើទូទាំងក្រុងក្នុងខេត្តព្រះសីហនុនេះ គឺជានិម្មាបនកម្មដ៏អស្ចារ្យមួយកើតចេញពីគំនិត និងស្នាដៃកូនខ្មែរសុទ្ធសាធ ព្រោះទាំងអ្នកគ្រប់គ្រងគម្រោង វិស្វករ ស្ថាបត្យករ សិក្សាគម្រោង ក្រុមហ៊ុន អង្គភាពអនុវត្តគម្រោង អ្នកត្រួតពិនិត្យបច្ចេកទេសសាងសង់ គឺសុទ្ធតែជាខ្មែរ នៅក្នុងសម័យតេជោសែនដែលពោរពេរពេញដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលនិយាយឲ្យខ្លី គឺ «ខ្មែរគិត ខ្មែរគូរ ខ្មែរធ្វើបាន»។ ក្រៅតែការសាងសង់ផ្លូវ ដើម្បីធានាដល់សោភ័ណភាពក្រុង ជាពិសេសធានាដល់ការបំផ្លាញឆ្នេរ និងទឹកសមុទ្រពីទឹកកខ្វក់នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ទៀត ដើម្បីចម្រាញ់ទឹកកខ្វក់ចេញពីតាមលំនៅឋាន និងសំណង់នានា។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់តាមប្រព័ន្ធបច្ចេកវិទ្យារបស់អ៉ីស្រាលអែល ហើយមានសមត្ថភាពចម្រោះទឹកកខ្វក់បានរហូតដល់ទៅជាង ៣ម៉ែត្រគូបក្នុងមួយថ្ងៃ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតួនាទីចម្រោះទឹកកខ្វក់ឱ្យស្អាតមុននឹងបង្ហូចូលសមុទ្រ។ ទម្រាំប្រែក្លាយផ្លូវដែលមានសភាពខូចខាតស្ទើរតែទាំងស្រុង និងកន្លែងពុំធ្លាប់មានផ្លូវពីមុនមក ឱ្យទៅជាមានផ្លូវដែលមានសភាពធំទូលាយ មានគុណភាពល្អ សោភ័ណភាពស្អាត តែក្នុងរយៈពេលដ៏ខ្លីមួយ។ វាមិនមែនជាការចៃដន្យទេ ប៉ុន្តែ វាជាការកើតចេញពីការគិតគូរប្រកបដោយចក្ខុវិស័យខ្ពស់ និងវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ និងការដឹកនាំប្រតិបត្តិពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងឆន្ទៈមោះមុតប្រកបដោយសាមគ្គីភាព អង់អាចក្លាហាន អត់ធ្មត់ តស៊ូព្យាយាម ទន់ភ្លន់ ស្មោះត្រង់ មានមធ្យោបាយ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តជាក់ស្តែងឲ្យចេញជាផ្លែផ្ការបស់ប្រតិបត្តិករ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ៕
ប្រព័ន្ធរំដោះទឹកកខ្វក់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៧ ខ្សែ ខេត្ដព្រះសីហនុ វិស័យសាធារណការ

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបលោកស្រីនាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា វៀតណាម និងឡាវ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90