• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក] - យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ដែលបានប្រារព្ធឡើងនៅសាលាខេត្តឧត្តរមានជ័យ

2021-11-24 Go to the website published នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ដែលបានប្រារព្ធឡើងនៅសាលាខេត្តឧត្តរមានជ័យ ............................................................... នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តឧត្តរមានជ័យ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ នៃអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តឧត្តរមានជ័យ និងមានការចូលរួមអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោក ឈាង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងជាប្រធានលេខាធិការដ្ឋាន គ.ស.ច.គ. ខេត្តឧត្តរមានជ័យ តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានសឹករងខេត្តឧត្តរមានជ័យ និងមន្ត្រីអគ្កលេខាធិការដ្ឋាន គ.ស.ច.គ.។ ពិធីនេះរៀបចំឡើងដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឧត្តរមានជ័យ ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី បងប្អូនមន្ត្រីរាជការ នៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ កងកម្លាំងទាំង៣ សិស្សានុសិស្ស យុវជន ស.ស.យ.ក.ខេត្តឧត្តរមានជ័យ សរុបប្រមាណជាង ១០០នាក់។ គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ តាមរយៈរបាយការណ៍ស្តីពី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងរយៈពេលជិត១១ខែ ឆ្នាំ២០២១ នេះ ខេត្តឧត្តរមានជ័យកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៥លើក និងមានជនរងគ្រោះចំនួន ៨០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៧នាក់ អ្នករបួសធ្ងន់ ៣៨នាក់ និងអ្នករបួសស្រាល ២៥នាក់។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖ ការបើកបរហួសល្បឿនកំណត់ ៩លើក មិនប្រកាន់ស្តាំ ៧លើក មិនគោរពសិទ្ធិអាទិភាព ៥លើក ស្រវឹង ៣លើក បត់មិនប្រុងប្រយ័ត្ន ៣លើក ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៣លើក បើកបរមិនប្រុងប្រយ័ត្ន ២លើក គោយន្តកន្ត្រៃមិនមានចំណាំងផ្លាត ២លើក និងឈប់មិនដាក់សញ្ញា ១លើក ។ លោក ឈាង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងជាប្រធានលេខាធិការដ្ឋាន គ.ស.ច.គ. ខេត្តឧត្តរមានជ័យបានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដែលបានអនុវត្តនាពេលកន្លងមកទាក់ទងនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានជាអាទិ៍ ការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវ ការចុះពិនិត្យយានដ្ឋានកែច្នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់យានយន្ត និងការបិទស្ទីកឃ័រចំណាំងផ្លាតជាដើម។ ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់គ្រប់បណ្តាអ្នកពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនកិច្ចសហការប្រតិបត្តិការឱ្យបានជិតស្និតដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ៗគ្នាសំដៅប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ គូសបញ្ជាក់ថា គោយន្តគឺជាបញ្ហាសំខាន់មួយ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដោយសារគោយន្តទាំងនោះភាគច្រើនមិនមានបំពាក់ភ្លើងសញ្ញា និងមិនមានបិទស្ទីកឃ័រចំណាំងផ្លាត។ ឯកឧត្តម ក៏បានជំរុញឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ជាពិសេសសិស្សានុសិស្សក្នុងខេត្តឧត្តរមានជ័យ ត្រូវពាក់មួកសុវត្ថិភាពឱ្យគ្រប់ពេលរាល់ពេលបើកបរ មិនថាធ្វើដំណើរទៅទីជិត ឬទីឆ្ងាយឡើយ។ ឯកឧត្តមបានណែនាំឱ្យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ ដើម្បីការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវទាំងអស់ផងដែរ។ លោកជំទាវអគ្គលេខាធិការ គ.ស.ច.គ បានមានប្រសាសន៍ថា៖ បច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា បានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយឡែកចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានចំនួនការកើនឡើងនៅឡើយ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនបានពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់នៅតែបន្តកើតឡើង។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំអំពី Cambodia Driving Rules កម្មវិធីថែទាំផ្លូវ (Road Care App) ព្រមទាំងការចែកជូននូវឯកសារមួយចំនួន ដូចជា សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត។ នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ។
ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ដើមឈើផ្កាជើងគោត្រូវបានដាំតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីលម្អសោភណភាព និងបរិស្ថាន
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានគ្រួសារនៃសព លេខ៧៨៦-៧៩០ វិថីបឹងទទឹងថ្ងៃ២ បុរី OCIC ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព
[UYFC-PWT] - សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន សូមប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់
សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ជូនចំពោះលោកជំទាវ ម៉ម ណាវី ព្រមទាំងក្រុមគ្រួសារ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។
:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90