• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា

2021-10-26 Go to the website published MPWT
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ថ្ងៃអង្គារ ០៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមភស្តុភារកម្មកម្ពុជា និងវន្តសាលា ដោយមានការអញ្ជើញចូលរួមពីភាគី តំណាងសមាគម ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និង លោក គឹម សិរីវុឌ្ឍ នាយកក្រុមហ៊ុនវន្តសាលា ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាភិបាលសមាគម បុគ្គលិកក្រុមហ៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ក្នុងគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការផលិតកម្មវិធីសិក្សាជាវីដេអូ ដាក់ជូនសាធារណជនអាចទាញយកទៅសិក្សាតាមរយៈទូរស័ព្ទដៃ និងគោលបំណងចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែក ឡូជីស្ទីក និងដឹកជញ្ជូន ឲ្យកាន់តែរីកចម្រើនថែមទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាអធិបតី បានជម្រាបជូនអង្គពិធីអំពីចក្ខុវិស័យដ៏វែងឆ្ងាយ និងការតាំចិត្តដ៏មោះមុតរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្រសួងបានខិតខំយ៉ាងសស្រាក់សស្រាំ ឥតទំនេរដៃ ក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដែលជាសរសៃឈាមនៃការដឹកជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដ៏សំខាន់ បម្រើដល់សកម្មភាព សេដ្ឋកិច្ចជាតិ។ ទន្ទឹមជាមួយគ្នានោះផងដែរ ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលសម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ ឯកឧត្តម បានបន្ថែមថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ ជាចុងក្រោយ ឯកឧត្តមនាយកវិទ្យាស្ថាន បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក ដែលបានចូលរួមគាំទ្រដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឡូជីស្ទីក និង ដឹកជញ្ជូន តាមរយៈការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ទន្ទឹមនឹងនេះ ក្នងនាមវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម បានបង្ហាញពីការបើកបេះដូងស្វាគមន៍រាល់ដៃគូពាក៎ព័ន្ធទាំងអស៎ ឲ្យមករួមគ្នា កសាងធនធានមនុស្សសម្រាប់កម្ពុជា ដោយវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីសម្របសម្រួល និងចូលរួមជានិច្ច។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន និស្សិតជំនាន់ទី១ របស់វិទ្យាស្ថាន មានចំនួន ១៩១នាក់ បាន និងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន ៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ កម្មវិធីសិក្សាពេញមួយថ្ងៃ (ព្រឹក/រសៀល) ៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច ហើយការសិក្សានៅឆមាសទី២ របស់និស្សិតជំនាន់ទី១នេះ ក៏បានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ផងដែរ។ វិទ្យាស្ថានគ្រោងនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី២ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯឧ ហឿន សំនៀង

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការតាមដាន និងត្រួតពិនិត្យបច្ចេកទេស និងគុណភាពនៃការជួសជុល និងថែទាំផ្លូវរបស់ក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ឯ.ក
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារសម្របសម្រួលផ្នែកចងក្រងទិន្នន័យ ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពគម្រោង (ក្រុម “ង”) ចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន
យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកំណាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤៨-៥(វិថីសាយភូថង) ខេត្តកោះកុង
កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ និងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ពិសេសភ្ជាប់ទៅកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍លំដាប់កំពូលរបស់ប្រទេស។
សារលិខិតជូនពរ គោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[វិទ្យុជាតិកម្ពុជា] - វីដេអូ៖ មន្ទីរសាធារណការខេត្តព្រៃវែង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវតាមច្បាប់ ស្តីពីផ្លូវថ្នល់ ដើម្បីធានានូវប្រសិទ្ធភាព និងភាពជាប់បានយូរអង្វែង
[Koh Santepheap] - វិថីតេជោសន្តិភាពឆ្នេរអង្កោល ផ្លាស់ប្តូរមុខមាត់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90