• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - ការវះកាត់​យក​សាច់​ស្អុយ គួរតែ​ពង្រីក​ទៅ​កន្លែង​ផ្សេងទៀត

2021-09-02 Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ​:កាលពី​ថ្ងៃទី​១ ខែកញ្ញា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​ដាក់​ឲ្យ​មន្ត្រី​មួយរូប ចូលនិវត្តន៍ មុន​អាយុ ចំណែក​មន្ត្រី ៥​រូប​ទៀត ត្រូវបាន​ផ្លាស់ប្តូរ​កន្លែងធ្វើការ ព្រមទាំង​ទម្លាក់​មួយ​ឋានៈ​។ សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​ដោយសារតែ​មន្ត្រី​ទាំង ៦​នាក់ ប្រព្រឹត្តិ​កំហុស ដោយ​ចេញ​ប័ណ្ណបើកបរ ឱ្យ​ប្រជាពលរដ្ឋ ដោយ​មិនមាន​សា​ម៉ី​ខ្លួន មក​ប្រឡង​។ ​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នេះ ធ្វើឡើង​តាម​របាយការណ៍​អភិបាលខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១​។ របាយការណ៍​របស់​អភិបាលខេត្ត​ស្វាយរៀង លើកឡើងថា មន្ត្រី ទាំង ៦​នាក់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង បាន​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង​វិជ្ជាជីវៈ និង​ពាក់ព័ន្ធ​លើ​ការងារ​រៀបចំ​នីតិវិធី​ប្រឡង​យក​ប័ណ្ណបើកបរ​យានយន្ត នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង​។ ដូច្នេះ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ អភិបាលខេត្ត​ស្វាយរៀង ស្នើសុំ​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីរាជការ ដែល​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង​វិជ្ជាជីវៈ​ទាំង ៦​នាក់​នោះ​។​ ​ការដាក់ទោសទណ្ឌ​ទៅលើ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង ពាក់ព័ន្ធ​នឹង​ការចេញ​ប័ណ្ណបើកបរ មិន​ប្រក្រតី​នេះ គឺជា​ជំហរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅតែ​បន្ត​អនុវត្តន៍ រហូត បើសិនជា​មន្ត្រីក្រោមឱវាទ​ក្រសួង នៅតាម​បណ្តា​ខេត្ត​រាជធានី​ណា ហ៊ាន​ប្រព្រឹត្ត​ដូច​ករណី នៅ​ខេត្តស្វាយរៀង​នេះ គឺ​នឹង​អាចឈាន​ដល់​ការដាក់ទោស​ធ្ងន់ធ្ងរ​ជាងនេះទៀត​។​ ​ភាពមិនប្រក្រតី​នៃ​ការចេញ​ប័ណ្ណបើកបរ តាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬក៏​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​នោះទេ​។ កន្លងមក មិនទាន់​ចូលដល់​កន្លែង​ប្រឡង​យក​ប័ណ្ណបើកបរ​ផង គឺមាន​អ្នក​ឈរ​ចាំ​ទាក់​ម៉ូយ រត់​ការធ្វើ​ប័ណ្ណបើកបរ តាំង​ពីមុខ រហូតដល់​ក្នុង​។ ហាងឆេង នៅលើ​មាត់​របស់​អ្នក​រត់ការ​ទាំងនោះ ដែល​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​មន្ត្រី​បម្រើ​ការងារ​ក្នុង​កន្លែង​ប្រឡង​យក​ប័ណ្ណបើកបរ​។​ ​នៅ​ភ្នំពេញ រាង​តឹង​ជាងគេ​បន្តិច ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក៏ប៉ុន្តែ ក៏​នៅតែ​គេ​អាច​រត់ការ ដើម្បី​បាន​ប័ណ្ណបើកបរ ដោយ​ការ​ស៊ក​លុយ តាម​តម្លៃ ដែល​មន្ត្រី​ធ្វើការ​ងារ​នេះ កំណត់​។ ក្នុងនោះ ងាយស្រួល​ជាងគេ គឺ​តាមរយៈ​សាលារៀន​បើកបរ​ឯកជន​។ ការបង់ថ្លៃ រៀន​បើកបរ ទាំង​ទ្រឹស្តី និង​ទាំង​ដៃចង្កូត ជាការ​កំណត់​របស់​សាលារៀន​បើកបរ​ឯកជន​និ​មួយៗ​។ នៅពេល​រៀន​ចប់ ដល់​ថ្ងៃ​ប្រឡង គឺ​បើ​បេក្ខជន​ណា មិន​ច្បាស់​ខ្លួនឯង គឺអាច​ទាក់ទង​តាមរយៈ​សាលារៀន​បើកបរ​នោះ ហើយ​និយាយ​ឲ្យ​ត្រូវ​គ្នា​ទៅ ថ្លៃ​ប្រឡង​ទ្រឹស្តី​ប៉ុន្មាន​? ហើយ​ថ្លៃ​ប្រឡង​ដៃចង្កូត​ប៉ុន្មាន​?​។ ​មួយបែប​ទៀត បើ​ស្គាល់ ឬក៏​ទាក់ទង​មន្ត្រី​ធ្វើការ​ងារ​នៅ​កន្លែង​ប្រឡង នៅ​កន្លែង​ចេញ​ប័ណ្ណបើកបរ និង​នៅ​កន្លែង​ចេញ​ស្លាក​លេខ​រថយន្ត ក៏​អាច​ចេញ​ប័ណ្ណបើកបរ ហើយ​បើ​នៅ​ភ្នំពេញ ពិបាក គេ​អាច​សា​រ៉េ​ឲ្យ​អ្នក​ចង់បាន​ប័ណ្ណបើកបរ​យានយន្ត​នោះ ទៅ​ប្រឡង​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តាម​ខេត្ត​ណា ដែលជា​ខ្សែរយៈ​របស់គេ​។ ករណីនេះ តម្រូវ​ឲ្យ​បុគ្គល​អ្នក​ស៊ក​លុយ ចង់បាន​ប័ណ្ណបើកបរ​ទាំងនោះ ត្រូវ​បង្ហាញខ្លួន ទៅ​ចូលរួម​ប្រឡង​ជាមួយ​គេឯង ហើយ​មេ​ប្រយោគ ដែលជា​មន្ត្រី​ទទួលបន្ទុក នឹង​ជួយ​សម្រួល​តាម​ជំនាញ​របស់គេ​។​ ​យ៉ាងណាក៏ដោយ នៅ​កន្លែង​ប្រឡង​យក​ប័ណ្ណបើកបរ ទោះជា​មានការ​ស៊ក​លុយ​ដូច្នេះ​មែន តែបើ​សិន​ជាមាន​បេក្ខជន ធ្វើ​ត្រូវ ទាំង​ទ្រឹស្តី ដែលជា​ការប្រឡង​បែប QGM សំណួរ ដែលមាន​ចម្លើយ​ជ្រើសរើស រួមទាំង​ការប្រឡង​ដៃចង្កូត គឺ​បើ​ធ្វើ​ត្រូវ ហើយ​បើកបរ​ក្នុង​ឡាន កាន់​ដៃចង្កូត ត្រូវ​តាម​អ្វីដែល​បាន​រៀនសូត្រ គឺ​បេក្ខជន​ទាំងនោះ ប្រឡង​ជាប់ ទទួលបាន​ប័ណ្ណបើកបរ ដោយ​ស្របច្បាប់ ត្រឹមត្រូវ​ដែរ​។​ ​ក៏ប៉ុន្តែ​ការរួម​គំនិត​គ្នា ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ ដែល​មិនមែន​បាន​ដោយ​សមត្ថភាព​នេះ គឺជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ទាំង​មន្ត្រី​ជំនាញ ដែល​ឃុបឃិត ស៊ីលុយ​ពី​អ្នក​ចង់​ប័ណ្ណបើកបរ​នោះ ហើយ​អ្នក​ចង់​ប័ណ្ណបើកបរ ដែល​មិនមាន​សមត្ថភាព​ប្រឡង​ឲ្យ​ជាប់​នោះ រឹតតែ​គ្រោះថ្នាក់​ថែមទៀត ដោយសារតែ​ខ្លួន​មិនចេះ​ចាំច្បាប់ ទ្រឹស្តី និង​ស្លាក​សញ្ញា​ចរាចរណ៍ រួមទាំង​ដៃចង្កូត បើកបរ​មិនចេះ​ឲ្យ​បាន​ត្រឹមត្រូវ​ផង គឺ​ចង់​បានតែ​ប័ណ្ណបើកបរ ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ចាប់​ផាកពិន័យ​ប៉ុណ្ណោះ​។ នេះ​ជា​គ្រោះថ្នាក់ មិន​ត្រឹមតែ​គ្រោះថ្នាក់​តែឯង​ទេ គឺអាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ផ្សេងទៀត ដែល​ធ្វើដំណើរ​តាមផ្លូវ​ថែមទៀត​។​ ​មន្ត្រី​ខូចខិល ដែល​ស៊ីលុយ​ពី​ការប្រឡង​បើកបរ និង​ចេញ​ប័ណ្ណបើកបរ​ដោយ​មិន​ត្រឹមត្រូវ​នេះ នៅពេល​គេ​រកឃើញ​កំហុស ត្រូវ​ដកចេញ​ពី​តំណែង និង​ដាក់ទណ្ឌកម្ម​។ នេះ​ជាការ​ដាក់វិន័យ​ស្រា​លហើយ​។ បើ​ឲ្យ​ត្រូវ​មែនទែន គឺ​មន្ត្រី​ពុករលួយ​ទាំងនោះ គួរតែ​ចាប់​បញ្ជូនទៅ​តុលាការ កាត់ទោស ទើប​សម​។ ក្រៅពី​ខុស​នឹង​វិជ្ជាជីវៈ តួនាទី​ភារកិច្ច មន្ត្រី​ស៊ីសំណូក​ទាំងនោះ ផ្តល់​ប័ណ្ណបើកបរ​ដល់​អ្នក​ដែល​មិនមាន​សមត្ថភាព ដែល​មិនចេះ​ច្បាប់ មិន​ស្គាល់​សញ្ញា ស្លាក​ចរាចរណ៍ ហើយ​មិនចេះ​ទាំង​កាន់​ដៃចង្កូត​បើកបរ តែមាន​សិទ្ធិ​ចេញ​បើកបរ ដោយ​សំអាង​លើ​ប័ណ្ណបើកបរ ដែល​ចេញ​មិន​ត្រឹមត្រូវ​នោះ​។ អ្នកបើកបរ​របៀប អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​ដល់​អ្នកដទៃ​បាន​គ្រប់ពេល​។​ ​អ្នកបើកបរ​យានយន្ត ដែល​ខំ​ស៊ក​លុយ​អស់​រាប់រយ​ដុល្លារ ដើម្បី​បាន​ប័ណ្ណបើកបរ មិន​ឆ្លងកាត់​ការប្រឡង​ដោយ​សមត្ថភាព​នេះ គួរតែ​គិត​ឡើងវិញ​។ មែនទែនទៅ នេះ​ជា​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ធ្ងន់ធ្ងរ​។ ប្រៀបដូចជា​ទិញ​កាំភ្លើង ឬ​ថ្នាំពុល យកមក​ទុក​បាញ់ និង​ផឹក​សម្លាប់ខ្លួន នៅ​ថ្ងៃ​ណាមួយ ដោយ​មិនដឹង​ខ្លួន​។ គ្រឿងយន្ត ហើយ​និយាយ​ឲ្យ​ចំ​ឡាន អាច​នាំ​ឲ្យ​អ្នកបើកបរ ដែល​មិនចេះ​បើកបរ មិន​ស្គាល់​ស្លាក​សញ្ញា​ចរាចរណ៍ និង​មិនចេះ​ច្បាប់ ក្លាយជា​ឃាតក ហើយ​យ៉ាងហោចណាស់ ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់ ដែល​យ៉ាងហោចណាស់ ក៏​បើកបរ​ប៉ះ​ជញ្ជាំង បុក​របង ខូច​ឡាន​ខ្លួនឯង ដោយសារតែ​អ្នកបើកបរ​នោះ មិនចេះ មិនដឹងថា រ៉ឺ​យ៊ែ​រ ថយក្រោយ ឬ​ទៅមុខ ចូល​ប្រអប់ តាម​វិធី​ណា ព្រោះ​អ្នកបើកបរ​នោះ មិនបាន​ឆ្លងកាត់​សាលា​ត្រឹមត្រូវ​ឡើយ​។​ ​គ្មានអ្វី​រៀន​មិនចេះ ប្រឡង​មិនជា​ប់​នោះទេ បើសិនជា​អ្នកបើកបរ​នោះ ដាក់ចិត្ត​ថា​រៀន ទាំង​ទ្រឹស្តី និង​ទាំង​ដៃចង្កូត​។ តែបើ​អ្នកបើកបរ​នោះឯង ពិតជា​មិនអាច​ឆ្លងកាត់​ការប្រឡង​ត្រឹមត្រូវ​ឲ្យ​ជាប់​បានទេ ក៏​គួរតែ​កុំ​ចំណាយលុយ​ទៅ​ស៊ក​ប៉ាន់ ដើម្បី​បាន​ប័ណ្ណបើកបរ​។ បេក្ខជន​ប្រឡង​យក​ប័ណ្ណបើកបរ​នោះ គួរតែ​ទុក​លុយ ជួល​តៃកុង​ឡាន ប្រសើរ​ជាង បើ​មិន​ចង់​ខាត​បង់លុយ​ច្រើនជាង​នេះ ឬក៏​អាច​នឹង​គ្រោះថ្នាក់ រហូត​របួស និង​ស្លាប់​អ្នកដទៃ រួមទាំង​ខ្លួនឯង​ផង ដោយសារតែ​ការមិន​ចេះ​បើកបរ​នេះឯង​។ ​ដោយឡែក​មន្ត្រី​ទទួលបន្ទុក​ខាង​ប្រឡង និង​ខាង​ចេញ​ប័ណ្ណបើកបរ ក៏​មិនត្រូវ​ចង់បាន​តែ​លុយ ហើយ​ទោះជា​អ្នកនោះ ចេះ ឬ​មិនចេះ​ច្បាប់ មិនចេះ​ទ្រឹស្តី និង​មិនចេះ​ទាំង​កាន់​ដៃចង្កូត​បើកឡាន​ក៏ដោយ ក៏​មិន​ខ្វល់ ដោយ​មន្ត្រី​ជំនាញ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លុយ​នោះទេ​។ នេះ​ជា​គ្រោះថ្នាក់ ដោយសារតែ​ចង់បាន​តែ​លុយ​ប៉ុន្មាន​រយ តែ​ចុងក្រោយ បើ​គេ​ចង់​ធើ​ស៊ី គឺ​ត្រូវ​ដកតំណែង ដាក់វិន័យ ហើយ​បើ​ធ្ងន់ធ្ងរ មន្ត្រី​នោះ ត្រូវ​ចាប់ខ្លួន ក្រោម​បទល្មើស​ពុករលួយ ត្រូវ​ជាប់ពន្ធនាគារ​ថែមទៀត​។ ​ព្រោះតែ​អ្នកបើកបរ មិនចេះ​ច្បាប់ មិន​ស្គាល់​ស្លាក​សញ្ញា និង​មិនចេះ​បើកបរ​នេះហើយ ជាហេតុ​ចម្បង ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រៀងរាល់ថ្ងៃ​។ ក្នុងនោះ អ្នកបើកបរ​ម៉ូតូ គ្រោះថ្នាក់​ច្រើនជាងគេ ដែល​អាចមកពី​ម៉ូតូ មិន​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​។ តែបើ​ប័ណ្ណបើកបរ ចេញ​ដោយ​មិន​ត្រឹមត្រូវ ក៏​មិន​មានន័យ​អ្វី​នោះឡើយ ក្រៅតែពី​បង្ហាញ​ប៉ូលិស កុំ​ឲ្យ​ចាប់​ផាកពិន័យ​តែប៉ុណ្ណោះ​៕
ប្រឡងយកបណ្ណបើកបរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង

Featured Posts

កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ
“ការងារដំណើរការបានល្អប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវចេះធ្វើផែនការ និងកំណត់សូចនាករគោលដៅឱ្យច្បាស់លាស់ ” គឺជាវត្ថុបំណងក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣
[Business Cambodia] - កម្ពុជាលើកគម្រោងធំ ៣ ទៅចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់សាងសង់
[oknha​ news] - ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
[Khmer Press] - ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខនេះ
[PNN] - រដ្ឋមន្ត្រីក្រសួងសាធារណការ ពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង
[PNN] - ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លាស់ប្តូរគន្លងផ្លូវអាទិភាពទាំងអស់ ឱ្យទៅផ្នែកខាងឆ្វេងដៃ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90