• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តមរដ្ឋលេខាធិការ ឈួន វិន ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យា និងក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុន VIETTEL ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

2021-07-30 Go to the website published MPWT
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន (MPWT ICT MASTER PLAN) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក សមាជិក សមាជិកា ក្រុមការងារបច្ចេកទេស ដើម្បីគាំទ្រការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនVIETTEL ដែលដឹកនាំដោយ លោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន VIETTEL (CAMBODIA) PTE., LTD។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធឱ្យយល់ពីគោលបំណង និងគោលដៅនៃការបង្កើតផែនការមេបច្ចេកវិទ្យា ក៏ដូចជាប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញការងាររវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងគម្រោងនេះ ក៏ដូចជាដើម្បីប្រកាសសមាសភាពគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យា និងក្រុមការងារបច្ចេកទេសផងដែរ។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃការងារ បច្ចេកវិទ្យា ពោលគឺមិនថាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ទេ បច្ចុប្បន្ននេះសុទ្ធតែបានយកចិត្ត ទុកដាក់លើការងារបច្ចេកវិទ្យាទាំងអស់ ពីព្រោះការងារនេះមានការវិវត្តន៍យ៉ាងឆាប់រហ័សពីដំណាក់កាល មួយទៅដំណាក់កាលមួយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានអនុម័តក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងកំពុងរៀបចំបញ្ចប់ក្រប ខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០ ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា៖ ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ចាំបាច់ត្រូវមានតួអង្គពាក់ព័ន្ធសំខាន់ៗចូលរួម ជាពិសេស រាជរដ្ឋាភិបាល វិស័យឯកជន និងការចូល រួមរបស់បងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តមបានកត់សម្គាល់ផងដែរថា៖ កម្ពុជានឹងក្លាយទៅជារាជរដ្ឋាភិបាលឌីជីថល នៅពេលសម្រេចបាននូវការរៀបចំគោលនយោបាយបន្ទាន់មួយទៀត គឺគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងគោលដៅជំរុញឱ្យក្រសួង-ស្ថាប័ន ដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវអនុវត្តការផ្តល់ការសេវារបស់ខ្លួនតាមរយៈបច្ចេកវិទ្យាអនឡាញ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ធ្ងរថា៖ ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យ សាធារណការ និងដឹកជញ្ជូននេះ គឺជាផែនការមេរួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមិនសំដៅ ទៅលើផែនការមេបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋាន ឬអង្គភាពណាមួយក្រោមឱវាទក្រសួងនោះទេ និងបានសម្តែងនូវសុទិដ្ឋិនិយមថា៖ ផែនការមេបច្ចេកវិទ្យានេះ នឹងដំណើរការទៅដោយរលូន ស្របតាមទស្សនៈវិស័យរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលមានគោលបំណងជំរុញឱ្យគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ចំណុះឱ្យក្រសួងទាំងអស់អាចផ្ដល់សេវាតាមប្រព័ន្ធអនឡាញនាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ត្រួសៗអំពីពាក្យគន្លឹះមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា ក្នុងនោះមានដូចជា៖ ប្រជាពលរដ្ឋឌីជីថល សំដៅទៅលើប្រជាពលរដ្ឋដែលប្រើបច្ចេកវិទ្យាក្នុងការងារទូទៅប្រចាំថ្ងៃរបស់ខ្លួន សង្គមឌីជីថល សំដៅទៅលើការទំនាក់ទំនងគ្នាក្នុងសង្គម ដែលប្រើបច្ចេកវិទ្យា ឧស្សាហកម្ម៤.០សំដៅទៅលើវិស័យឧស្សាហកម្មណា ដែលពង្រឹងការងារផលិតកម្ម សេវាកម្ម និងការងារដឹកជញ្ជូនរបស់ខ្លួនដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងស្មាតស៊ីធី (Smart City) សំដៅទៅលើការងារអភិវឌ្ឍន៍នគររូបនីយកម្ម និងសំណង់ បូកជាមួយនឹងការងារបច្ចេកវិទ្យា និងប្រព័ន្ធបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ(ITS) ដែលក្រសួងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ។ ទាក់ទងនឹងការវិវត្តន៍ចុងក្រោយនៃការប្រើប្រាស់បច្ចេកវិទ្យា ឯកឧត្តមរដ្ឋលេខាធិការ បានសង្កេតឃើញថា៖ នៅកម្ពុជាមានរីកចម្រើនច្រើនទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ពិសេសតាមហ្វេសប៊ុក និងតេឡេក្រាម រវាងអ្នកប្រើប្រាស់និងអាជីវករ នៅក្នុងបរិបទប្រទេសជាតិកំពុងឆ្លងកាត់គ្រាលំបាកពីជំងឺកូវីដ-១៩នេះ ដែលស្ថានការនេះបានបង្ខំឱ្យពួកគាត់ចាំបាច់ត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងសង្គម បើមិនដូច្នោះទេ ពួកគាត់មិនអាចទិញទំនិញបានឡើយ។ ឯកឧត្តមរដ្ឋលេខាធិការ បានក៏លើកឡើងផងដែរ អំពីសមិទ្ធផលសម្រេចបាន និងកំពុងបន្តរបស់ក្រសួង ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយក្នុងនោះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ ការប្រឡងយកបណ្ណបើកបរតាមប្រព័ន្ធអនឡាញ ជាដើម ដែលមានទីតាំងនៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ ផ្សារទំនើបហេរីថេកវ៉ក ខេត្ត សៀមរាប និងគ្រោងដាក់ឱ្យដំណើរការនៅតាមបណ្តាខេត្តផ្សេងទៀត ក្នុងគោលដៅដើម្បីបង្ខិតសេវាទៅ កៀកនឹងបងប្អូនប្រជាពលរដ្ឋ និងបានអភិវឌ្ឍកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ការប្រឡង ទ្រឹស្ដីបើកបរតាមអនឡាញ កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។ ជាងនេះទៅទៀត ក្រសួងសម្រេចបាននូវតភ្ជាប់ប្រព័ន្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោកជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងក្របខ័ណ្ឌគោលនយោបាយ ដើម្បីជំរុញឱ្យក្រសួង-ស្ថាប័នរបស់រដ្ឋអាចផ្ដល់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាបាន។ សូមជម្រាបជូនថា៖ ផែនការមេបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ រួមមានបួនផ្នែកសំខាន់គឺ៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្ដល់សេវាសាធារណៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យសាធារណៈ ការគាំទ្ររដ្ឋបាលផ្ទៃក្នុង និងការតភ្ជាប់ប្រព័ន្ធទិន្នន័យទាំងក្នុង ក្រៅស្ថាប័ន៕
ផែនការមេបច្ចេកវិទ្យា វិស័យសាធារណការ​ និងដឹកជញ្ជូន វីដេអូពីចម្ងាយ

Featured Posts

[Fresh News] - ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨
កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - មន្ត្រីជាន់ខ្ពស់ ណែនាំមន្ទីរសាធារណការ ខេត្តសៀមរាប ពង្រឹងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់
[TVK] - សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានចាក់លូប្រអប់ធំៗមានសារៈសំខាន់ ៣ខ្សែ ដាក់នូវនឹងកន្លែង ប្រវែង ១១០០ម៉ែត កំណាត់ផ្លូវថ្មី សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ សម្រេចបាន ៧៥% របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90