• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅមានការថយចុះចំនួន ៩៤២លើក ស្មើនឹង២៣% ធៀបនឹងឆ្នាំ២០១៩

2021-02-04 Go to the website published MPWT
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅមានការថយចុះចំនួន ៩៤២លើក ស្មើនឹង២៣% ធៀបនឹងឆ្នាំ២០១៩ ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ សម្រាប់ ឆ្នាំ២០២១ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៩៤២លើក ស្មើនឹង ២៣% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ ចំនួនអ្នកស្លាប់បានថយចុះចំនួន ៣៣៥នាក់ ស្មើនឹង១៧% និងចំនួនអ្នករបួសបានថយចុះចំនួន ១.៤៥៥នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមិនគោរពច្បាប់ចរាចរណ៍។ ថ្លែងក្នុងកិច្ចអង្គប្រជុំនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការសាទរប្រកបដោយមោទនភាព និងបានឯកភាពតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ព្រោះថាលទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយការច្នៃប្រឌិត និងមានយុទ្ធសាស្ត្រច្បាស់លាស់ និងក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ដោយច្បាប់ ក្រសួងបានទិញកាមេរ៉ាចាប់ល្បឿន និងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ល្បាត ពេលយប់សំដៅទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ជាងនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងក៏ដូចជាអនុគណៈកម្មការទី១ បានសហការជាមួយអនុគណៈកម្មការផ្សេងៗទៀត ព្រមទាំងក្រសួង-ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍ បានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើទំនើបកម្មទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងបានដឹកនាំសាងសង់ផ្លូវថ្មី ផ្លូវល្បឿនលឿន ពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ជួសជុលថែទាំផ្លូវខូចខាត កែលម្អកន្លែងជើងកប បំពាក់ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា ចំណាំងផ្លាត ចែកមួកសុវត្ថិភាព ប្រគល់ឧបករណ៍ត្រួតពិនិត្យល្បឿនដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លុបបំបាត់យានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។ ដោយឡែក ក្រសួងក៏បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមរយៈការចុះផ្ទាល់តាមមូលដ្ឋាន រៀបចំស្ពតវីដេអូ និងស្ពតអប់រំខ្លីៗទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរ បណ្ដុះបណ្ដាលដល់បុគ្គលិកក្រុមហ៊ុន ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកសាលាបង្រៀនបើកបរ យានយន្តធុនធ្ងន់ ដែលជាក់ស្ដែងសាលានេះត្រូវសម្ពោធបើកឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ក្រសួងនឹងជំរុញការដឹកជញ្ជូនតាមផ្លូវដែក បន្តយុទ្ធនាការចុះអប់រំច្បាប់ចរាចរណ៍ដល់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ ចែកមួកសុវត្ថិភាព ស្ទីកឃ័រចំណាំងផ្លាត បំពាក់កាមេរ៉ាតាមដងផ្លូវនិងស្ពាន ជំរុញដឹកជញ្ជូនតាមផ្លូវដែក សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានរថយន្តដឹកទំនិញផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងបាន និងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាដើម្បីកត់ត្រា និងកាត់ពិន្ទុចំពោះអ្នកបើកបរបំពានច្បាប់ចរាចរណ៍ និងឈានទៅដកបណ្ណបើកបរតែម្ដង ប្រសិនបើអ្នកបើកបរណានៅតែបំពានច្បាប់ចរាចរណ៍ និងអភិវឌ្ឍកម្មវិធីផ្សេងៗទៀតសម្រាប់អបំរំនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ រួមទាំងមតេ្តយ្យសិក្សាផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសស្ថាប័នពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការជាតិ អន្តរជាតិ វិស័យឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានោះផងដែរ សម្ដេចក្រឡាហោម បានណែនាំឱ្យអនុគណៈកម្មការទាំងអស់ធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអនុគណៈកម្មការទី១ ត្រូវជំរុញការដឹកជញ្ជូនតាមផ្លូវដែក លុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កែលម្អផ្លូវជើងកប ជួសជុលផ្លូវជង្ហុកសំបុកមាន់ ផ្លូវបែកស្រកានាគ ពង្រីកផ្លូវនៅតាមទីប្រជុំជន បំពាក់ភ្លើងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញាឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ពង្រឹងការចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ និងគុណភាពសាលាបើកបរយានយន្តគ្រប់ប្រភេទ លុបបំបាត់ការទិញដូរបណ្ណបើកបរ ទោះក្នុងរូបភាពណាក៏ដោយ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុត។ សម្តេចក្រឡាហោមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ បណ្ដាលឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ពិការភាព ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាព៕
ឯឧទេសរដ្ឋមន្ត្រី បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ច្បាប់ចរាចរណ៍ផ្លូវគោក វិស័យដឹកជញ្ជូន

Featured Posts

៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90