Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
2020-09-26
Go to the website published MPWT
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលដឹកនាំដោយលោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីឯកឧត្ដម Michael Michatlak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ លោកJack Myint អ្នកគ្រប់គ្រងនិងជាតំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា លោកស្រី កុសុម៉ា គឹម ទីប្រឹក្សាUS-ABC ព្រមទាំងតំណាងក្រុមហ៊ុនជាច្រើនទៀតរួមមាន៖ ក្រុមហ៊ុន Bell Textron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord ក្រុមហ៊ុនHerbalife Nutrition និងក្រុមហ៊ុន Pernod Ricard ជាដើម។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទោះបីមានបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្នុងនោះ កម្ពុជាបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ព្រមទាំងបានសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ជាងនេះទៀត ថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ១០០ទៅ១៥០លានដុល្លារអាមេរិក ដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនៅក្នុងក្រុងសៀមរាប។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីកំណែទម្រង់លើវិស័យដឹកជញ្ជូន ដោយប្រើប្រាស់យន្តការប្រព័ន្ធព័ត៌មានវិទ្យាដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រឡងយកបណ្ណបើកបរ ដោយធ្វើការទូទាត់ថ្លៃសេវាតាមរយៈធនាគារដៃគូ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ផ្លូវខូចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកទីតាំងថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។ ជាការឆ្លើយតបទៅនឹងឱកាសដ៏មានតម្លៃនេះ លោកAlexander C. Feldman បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។ ក្រុមហ៊ុនទាំងអស់ដែលចូលរួម បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅព្រះរាជាណាចក្រម្ពុជា ព្រមទាំងបានសន្យាថានឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃ ទៀតឱ្យងាកមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។ ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនមួយចំនួនបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូអំពី បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឲ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa សហការជាមួយក្រសួង ក្នុងការផ្តល់សេវាទូទាត់តាមអនឡាញ និងជំរុញឱ្យក្រុមហ៊ុន Ford សិក្សាលទ្ធភាពរបស់ខ្លួនលើការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្ថែមលើមជ្ឈមណ្ឌលសេវាដែលខ្លួនមាននៅកម្ពុជា ដើម្បីបង្វិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ ដោយ ហេតុថាបច្ចុប្បន្ននេះក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានក្រុមហ៊ុនចំនួនតែពីរប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងក្រុមហ៊ុនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន General Electric ដែលបានផ្តល់សម្ភារៈដល់មន្ទីរពេទ្យកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុនHerbalife Nutrition ដែលបាននិងបន្តការគាំទ្រដល់វិស័យកីឡាហែលទឹកនៅកម្ពុជា៕
US-ASEAN Business Council
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90