Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - មន្ត្រី៖ ការធ្វើទ្រូងផ្លូវជាតិលេខ៣ ធ្វើតាមបច្ចេកទេសគិតសុវត្ថិភាពចរាចរណ៍ចម្បង (Video inside)
2020-09-10
Go to the website published Fresh News
(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅដល់ក្រុងកំពត សាងសង់សម្រេចបានជាង ៨០ភាគរយហើយ បន្ទាប់ពីដំណើរការសាងសង់បានរយៈពេលប្រមាណជាពីរឆ្នាំ។ បច្ចុប្បន្នទោះបីកម្ពុជាកំពុងរងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី តែការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៣បន្តធ្វើជាធម្មតា ហើយក្រុមការងារសាងសង់បាននិងកំពុងធ្វើសួនទ្រូងផ្លូវពីរង្វង់មូលចោមចៅ ទៅបែកគូសផងដែរ។ គ្រាដែលក្រុមការងារសាងសង់កំពុងធ្វើសួនទ្រូងផ្លូវនេះ ក៏លេចចេញនូវបាតុភាពមួយចំនួនផងដែរ គឺប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមទីអារាមមួយចំនួន អមសងខាងផ្លូវជាតិលេខ៣ បាននាំគ្នាតវ៉ារារាងក្រុមការងារសាងសង់មិនឱ្យធ្វើទ្រូងផ្លូវបិទផ្លូវកន្លែងដែលពួកគេធ្លាប់ឆ្លងកាត់។ លើកំណាត់ផ្លូវពីត្រូវធ្វើសួនទ្រូងផ្លូវចាប់ពីរង្វង់មូលចោមចៅ ទៅដល់បែកគូសប្រវែងប្រមាណជា ៧០គីឡូម៉ែត្រនេះ មានប្រជាពលរដ្ឋតវ៉ារារាំងមិនឱ្យធ្វើទ្រូងផ្លូវបិទផ្លូវចំនួន ១៧កន្លែង។ ប្រជាពលរដ្ឋ បានបង្ហាញក្តីបារម្ភរបស់ពួកគេថា ការធ្វើទ្រូងផ្លូវបិទផ្លូវ ដែលពួកគេធ្លាប់ធ្វើដំណើរឆ្លងកាត់នេះ ធ្វើឱ្យពួកគេខាតពេលវេលាក្នុងការបើកវាង និងបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរវាងផ្លូវនោះជាដើម។ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងពន្យល់ពីបញ្ហាបច្ចេកមួយចំនួនក្នុងការធ្វើទ្រូងផ្លូវនេះ។ លោក ខាន់ ម៉ាណេរ បានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងព្យាយាមពន្យល់នូវបញ្ហាបច្ចេកទេស ព្រមទាំងនីវិធីមួយចំនួននៃការសាងសង់ទ្រូងផ្លូវនេះ។ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះ មានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ។ លោកបន្តថា តាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុច ដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយទៀតពី ១.៥គីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។ លោក ខាន់ ម៉ាណេរ ក៏បានបង្ហាញពីហានិភ័យចំពោះការសាងសង់ផ្លូវមិនត្រូវតាមបច្ចេកទេសផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ស្តង់ដារផ្លូវមាន៤គន្លងបែបនេះ បើសង់ទ្រូងផ្លូវដោយទុកចន្លោះឆ្លងកាត់មិនស្របតាមលក្ខណៈបច្ចេកទេស គឺជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។ ដោយសារការទុកកន្លែងឆ្លងកាត់ផ្លូវខ្លះចំកន្លែងស្ថានីយប្រេងឥន្ធនៈ និងកន្លែងធ្វើអាជីវកម្មផ្សេងៗនោះ នាំឱ្យប្រជាពលរដ្ឋសង្ស័យថាមានការឃុបឃិតគ្នារវាងអ្នកធ្វើផ្លូវ ជាមួយម្ចាស់អាជីវកម្មទាំងនោះ តាមរយៈការផ្តល់លុយជាថ្នូរបើកកន្លែងឆ្លងកាត់ផ្លូវ។ ចំពោះភាពមន្ទិលនេះ លោក ខាន់ ម៉ាណេរ បានបដិសេធ និងច្រានចោល។ លោក ខាន់ ម៉ាណេរ បានអះអាងថា មិនមានប្រព្រឹត្តអំពើពុករលួយ ឬការទទួលលុយកាក់ជាថ្នូរបើកផ្លូវឆ្លងកាត់នោះឡើយ។ ពោលបិទបើកទ្រូងផ្លូវនេះ ត្រូវបានធ្វើដោយកំណត់ទៅតាមបច្ចេកទេស។ សម្រាប់កន្លែងបើកផ្លូវឆ្លងកាត់ចំស្ថានីយប្រេងមួយចំនួននោះ លុះត្រាតែជាកន្លែងមានផ្លូវបំបែកជាបួន ឬផ្លូវបំបែកចេញចូលធំៗក្នុងខេត្តជាដើម។ បន្ទាប់ពីការសប្រមប្រួលឃើញថា ប្រជាពលរដ្ឋមួយចំនួនបានយល់ ហើយក៏បានអនុញ្ញាតឱ្យក្រុមការងារសាងសង់ធ្វើទ្រូងផ្លូវបិទកន្លែងដែលពួកគេតវ៉ា។ សម្រាប់ថ្ងៃទី១០ ខែកញ្ញា ផ្លូវដែលពលរដ្ឋតវ៉ាចំនួន ១០កន្លែងត្រូវបានបិទភ្ជិតវិញហើយ នៅសល់៧កន្លែងទៀតនឹងធ្វើនៅថ្ងៃបន្ទាប់។ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះការយោគយល់ខ្ពស់របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវជាតិលេខ៣។ ជាពិសេសដែលមានទីលំនៅតាមបណ្ដោយផ្លូវនេះ ទាក់ទងនឹងការរំខាននានាខណៈពេលកំពុងសាងសង់ ព្រមទាំងបានអំពាវនាវឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសាងសង់ត្រូវតាមលក្ខណៈបច្ចេកទេស មានគុណភាពល្អ និងបញ្ចប់ការសាងសង់តាមគម្រោងដែលបានគ្រោងទុក។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ បានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។ គម្រោងស្តារឡើងវិញកំណាត់ផ្លូវនេះ ចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។ គម្រោងកែលំអរកំណាត់ផ្លូវជាតិលេខ៣នេះ ចែកចេញជាពីរកំណាត់ ដោយកំណាត់ទី១ ចាប់ពីរង្វង់មូលចោមចៅ ដល់បែកគូស ខេត្តតាកែវ មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ខេត្តតាកែវ ដល់ក្រុងកំពត ប្រវែងជិត ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបង្ហាញក្តីរំពឹងថា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរកំណាត់ផ្លូវជាតិលេខ៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ លើសពីនេះទៀតផ្លូវជាតិលេខ៣ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េ ពីប្រទេសថៃ មកប្រទេសកម្ពុជា និងបន្តទៅប្រទេសវៀតណាមផងដែរ៕
វឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣
ឯឧ ខាន់ម៉ាណេរ
ផ្លូវជាតិលេខ០៣
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90