• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Rasmei Kampuchea Daily News] - កម្ពុជា​-​ជប៉ុន ជំរុញ​អភិវឌ្ឍ​កំពង់ផែ​ ក្រុងព្រះសីហនុ និង​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា​

2022-11-14 ទៅកាន់ទំព័រចុះផ្សាយក្នុង Rasmei Kampuchea Daily News
​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ​បាន​ដឹកនាំ​ប្រជុំ​ទ្វេភាគី ​ជាមួយ​លោក​បណ្ឌិត MORI MASAFUMI ទីប្រឹក្សា​ពិសេស ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ដោយមាន​ការចូលរួម​ពី​លោក MASAHIRO MIKAMI ​ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នៃ​ក្រសួង​សាធារណការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ​នៅ​កម្ពុជា ជាពិសេស​កំពង់ផែ​ ក្រុងព្រះសីហនុ ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​លើកឡើង​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ​ដែ​ល​បាន​ផ្តល់ជំនួយ ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ទ្រទ្រង់​វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​ហេ​ដ្ឋារចនាសម្ព័ន្ធ ​ក្នុងប្រទេស និង​បានលើកឡើង ​ពី​ប្រសាសន៍​របស់លោក ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែងថាៈ «​ការ​សាង​ហេដ្ឋារចនា សម្ព័ន្ធ​ប្រទេស​កំពុងអភិវឌ្ឍន៍ ​គឺត្រូវធ្វើ​ឱ្យមាន​គុណភាព​»​។​ ​ក្នុងជំនួប​កិច្ចប្រជុំ​នេះ​ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ ពី​គម្រោង​ដែល​ស្ថិតក្រោម​ជំនួយ ការគាំទ្រ និង​ហិរញ្ញប្បទាន​ ពី​ប្រទេស​ជប៉ុន ជាពិសេស​គម្រោង​កំពុង​បន្ត​ រួមមាន គម្រោង​កសាង​កំពង់ផែ​ ក្រុងព្រះសីហនុ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ គម្រោង​កាត់បន្ថយ​កាបូនឌីអុកស៊ីត គម្រោង​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា និង​គម្រោង​អភិវឌ្ឍន៍​ធនធាន មនុស្ស​ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​អរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង រៀបចំ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​កំពង់ផែ ( Port EDI ) ដែល​ប្រព័ន្ធ​នេះ ​បានដាក់​ប្រើប្រាស់​ផ្លូវការ​ ក្នុង​ខែសីហា ឆ្នាំ​២០២២​ កន្លងទៅ និង​បាន​សម្រួល​ដល់​នីតិវិធី ​នៃ​ការចេញចូល​នានា​ នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ចំណេញ​ពេលវេលា​។​នៅក្នុង​កិច្ចប្រជុំ​ ក៏បាន​ពិភាក្សា​លើ​គម្រោង ​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​ ជម្រៅ ១៤,៥​ ម៉ែត្រ ជំហាន​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២០៣​ លាន​ដុល្លារ​ ដែល​ត្រូវ​ធានា​ការសាងសង់​ឱ្យមាន​គុណភាព​ខ្ពស់ ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដែល​កំពុង​បន្ត​នីតិវិធី​ដេញថ្លៃ ដើម្បី​ចាប់ផ្តើម​សាងសង់ នៅ​ដើមឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២៥ ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកសំណើ​ ដល់​ភាគី​ជប៉ុន​ ពិចារណា​លើ​ការផ្តល់​ប្រាក់កម្ចីបន្ថែម ៦០​ លាន​ដុល្លា ដោយសារ​ការធ្លាក់ចុះ ​នៃ​ប្រាក់​យ៉េន ដែល​ធ្វើឱ្យ​ខ្វះខាត​ថវិកា​ នៃ​ការរៀបចំ​គម្រោង​នេះ​។​ ​សូមបញ្ជាក់ថា គម្រោង​សាងសង់ ​កំពង់ផែ​កុងតឺន័រ ​ព្រះសីហនុ ក្នុង​ជំហាន​ទី​២ ជម្រៅ ១៦,៥ ​ម៉ែត្រ និង​ជំហាន​ទី​៣ មាន​ជម្រៅ​ ១៧​ ម៉ែត្រ ដែលមាន​សមត្ថភាព ​ឱ្យ​នាវា​ចេញចូល​ពី​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប​ ដោយផ្ទាល់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ កំពង់ផែ​នានា​ក្នុង​តំបន់​។ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ ផ្លូវជាតិ​លេខ​៥ គឺជា​ផ្នែក​នៃ​ផ្លូវ​អាស៊ាន​ ហាយ​វេ លេខ​១ ដ៏​មាន​សក្តានុពល ត​ភ្ជាប់ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការដឹកជញ្ជូន​នៅ​កម្ពុជា និង​ទៅក្នុង​តំបន់​ជាពិសេស​តាមរយៈ​ប្រទេស​ថៃ​។ គម្រោង​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤​ ខាងមុខនេះ​។​​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន ជួយ​ជំរុញឱ្យមាន​ក្រុមហ៊ុន​ជប៉ុន ​មក​វិនិយោគ ​លើ​ការសាងសង់​ស្ថានីយ​ប​ញ្ជូ​ល​អគ្គិសនី ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ​ឱ្យ​កាន់តែមាន​ភាពប្រសើរឡើង​។ ខណៈដែល​ដើម្បី​ជំរុញ​ការប្រើប្រាស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កាត់​បន្ថយពន្ធ​នាំ​ចូល មក​ត្រឹមតែ​ប្រមាណជាង ៦០% ប៉ុណ្ណោះ ​នៃ​តម្លៃ​យានយន្ត​អគ្គិសនី​។​ ​ក្រៅពី​នេះដែរ ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញជូន​គណៈ​ប្រតិភូ​ជប៉ុន អំពី​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ដែល​កំពុង​ត្រូវបាន​អនុវត្ត ដោយ​ថវិកា​ហិរញ្ញប្បទាន ​ធនាគារពិភពលោក​។ កម្ពុជា​ ក៏​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ភស្តុភា​កម្ម ធ្វើឱ្យ​កម្ពុជា ​ក្លាយជា​អនុតំបន់​ភស្តុភា​កម្ម ជាពិសេស​គឺ​គម្រោង «​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ​» ដែលជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​ សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ការពង្រឹង ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។បន្ថែម​ពីនេះ ​ស្រប​ពេលដែល​ប្រទេស​ជប៉ុន ​បាន​ជួយ​សិក្សា​ ចប់សព្វគ្រប់​ លើ​កា​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម ​នៅ​កម្ពុជា ដែល​នឹង​ត្រូវការ​ទំហំ​ថវិកា ​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​គម្រោង​ចំនួន ៣៣២​គម្រោង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ជប៉ុន ចូលរួម​វិនិយោគ ​ក្នុង​គម្រោង​មួយចំនួន ក្នុងចំណោម​គម្រោង​ប្រមាណ ៣៣២ ​នោះ​ផងដែរ​។​ ​ជាមួយនឹង​ការដាក់​ដំណើរការ​ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សិស្ស ​និស្សិត ​ប្រមាណ ៤០០ នាក់ ដែល​នឹង​ក្លាយជា​វិស្វករ​របស់​កម្ពុជា​ នាពេល​អនាគត និង​ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​ ធនធាន​មនុស្ស​ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើឱ្យ​ភាគី​ជប៉ុន ​ពិនិត្យ​ផ្តល់ជំនួយ​លើ​ឧបករណ៍​ សម្រាប់​ពិសោធន៍ និង​ធ្វើតេស្ត ព្រមទាំង​សាស្ត្រាចារ្យ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ ដល់​អនាគត​វិស្វករ​កម្ពុជា​ ផងដែរ​៕
កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

ត្រួតពិនិត្យមើលហ្វ្រាំងយានជំនិះឱ្យបានត្រឹមត្រូវ ដើម្បីធានាបានសុវត្ថិភាពពេលធ្វើដំណើរ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ខ្យល់ត្រជាក់ គ្មានផ្សែង គ្មានក្លិនថ្នាំបំពុលសត្វល្អិត គឺជាបរិយាកាស ដែលផ្តល់ឱ្យទាំងមនុស្ស សត្វ រុក្ខជាតិមានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវអារម្មណ៍ នេះជាមូលដ្ឋាននៃការដាំដុះ
វិមានសន្តិភាព៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖
អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90