Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Rasmei Kampuchea Daily News] - កម្ពុជា-ជប៉ុន ជំរុញអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ និងផែនការមេភស្តុភារកម្មកម្ពុជា
2022-11-14
Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំប្រជុំទ្វេភាគី ជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន និងដោយមានការចូលរួមពីលោក MASAHIRO MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ជាពិសេសកំពង់ផែ ក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេស និងបានលើកឡើង ពីប្រសាសន៍របស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថាៈ «ការសាងហេដ្ឋារចនា សម្ព័ន្ធប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវធ្វើឱ្យមានគុណភាព»។ ក្នុងជំនួបកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង ពីគម្រោងដែលស្ថិតក្រោមជំនួយ ការគាំទ្រ និងហិរញ្ញប្បទាន ពីប្រទេសជប៉ុន ជាពិសេសគម្រោងកំពុងបន្ត រួមមាន គម្រោងកសាងកំពង់ផែ ក្រុងព្រះសីហនុ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គម្រោងកាត់បន្ថយកាបូនឌីអុកស៊ីត គម្រោងរៀបចំផែនការមេភស្តុភារកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ធនធាន មនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា និងបានថ្លែងអំណរអរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ ( Port EDI ) ដែលប្រព័ន្ធនេះ បានដាក់ប្រើប្រាស់ផ្លូវការ ក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានសម្រួលដល់នីតិវិធី នៃការចេញចូលនានា នៅកម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។នៅក្នុងកិច្ចប្រជុំ ក៏បានពិភាក្សាលើគម្រោង ការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣ លានដុល្លារ ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ក្នុងនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកសំណើ ដល់ភាគីជប៉ុន ពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០ លានដុល្លា ដោយសារការធ្លាក់ចុះ នៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកា នៃការរៀបចំគម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងសាងសង់ កំពង់ផែកុងតឺន័រ ព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ ម៉ែត្រ និងជំហានទី៣ មានជម្រៅ ១៧ ម៉ែត្រ ដែលមានសមត្ថភាព ឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប ដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ កំពង់ផែនានាក្នុងតំបន់។ គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ គឺជាផ្នែកនៃផ្លូវអាស៊ាន ហាយវេ លេខ១ ដ៏មានសក្តានុពល តភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជា និងទៅក្នុងតំបន់ជាពិសេសតាមរយៈប្រទេសថៃ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ។ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុន មកវិនិយោគ លើការសាងសង់ស្ថានីយបញ្ជូលអគ្គិសនី នៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យកាន់តែមានភាពប្រសើរឡើង។ ខណៈដែលដើម្បីជំរុញការប្រើប្រាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូល មកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះ នៃតម្លៃយានយន្តអគ្គិសនី។ ក្រៅពីនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញជូនគណៈប្រតិភូជប៉ុន អំពីការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងពង្រីកផ្លូវជាតិលេខ៤ ដែលកំពុងត្រូវបានអនុវត្ត ដោយថវិកាហិរញ្ញប្បទាន ធនាគារពិភពលោក។ កម្ពុជា ក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម ធ្វើឱ្យកម្ពុជា ក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺគម្រោង «មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ» ដែលជាចំណុចតភ្ជាប់ដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹង សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។បន្ថែមពីនេះ ស្របពេលដែលប្រទេសជប៉ុន បានជួយសិក្សា ចប់សព្វគ្រប់ លើការៀបចំផែនការមេភស្តុភារកម្ម នៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកា ប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣២គម្រោង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគ ក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ ៣៣២ នោះផងដែរ។ ជាមួយនឹងការដាក់ដំណើរការ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានសិស្ស និស្សិត ប្រមាណ ៤០០ នាក់ ដែលនឹងក្លាយជាវិស្វកររបស់កម្ពុជា នាពេលអនាគត និងដើម្បីជំរុញការបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យភាគីជប៉ុន ពិនិត្យផ្តល់ជំនួយលើឧបករណ៍ សម្រាប់ពិសោធន៍ និងធ្វើតេស្ត ព្រមទាំងសាស្ត្រាចារ្យ ដើម្បីបណ្តុះបណ្តាលបន្ថែម ដល់អនាគតវិស្វករកម្ពុជា ផងដែរ៕
កិច្ចសហប្រតិបត្តិការទ្វេភាគី
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90