• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរជំនាញពន្លឿនជួសជុលផ្លូវលំមួយខ្សែ ព្រោះពិបាកធ្វើដំណើរណាស់ដោយសារខូចខាតច្រើនកន្លែងពេក

2025-03-18 Go to the website published Kampucheathmey
ផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ឃុំសង្កាត់ចំនួន៤ ពីទីរួមខេត្តទៅ រួមមាន សង្កាត់មនោរម្យ សង្កាត់រមនា ឃុំមេម៉ង់ និងឃុំចុងផ្លាស់ បានរងការខូចខាតផុសក្បាលថ្មចេញមកជាច្រើនកន្លែង លំបាកក្នុងការធ្វើដំណើរទាំងម៉ូតូនិងទាំងរថយន្ត។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានទទូចស្នើសុំដល់អាជ្ញាធរខេត្តពន្លឿនការជួសជុលឡើងវិញ និងឈានទៅដល់ការចាក់កៅស៊ូតែម្តងនៅពេលខាងមុខ ដើម្បីឱ្យការធ្វើដំណើរមានភាពងាយស្រួល។លោក កន ស៊ាងហាក់ អាយុ ៣៥ឆ្នាំ ជាប្រជាជាពលរដ្ឋមួយរូបដែលរស់ឃុំមេម៉ង់ ស្រុកកែវសីមា បានរៀបរាប់ថា ពេលមានធុរៈត្រូវធ្វើដំណើរឆ្ពោះទៅទីរួមខេត្តម្តងៗតែងតែយកផ្លូវលំមួយខ្សែនេះសម្រាប់ធ្វើដំណើរទៅមក។ ប៉ុន្តែ កាធ្វើដំណើរនោះ មិនមានភាពងាយស្រួលនោះទេ ពោល គឺមានលំបាកខ្លាំងណាស់ ព្រោះផ្លូវនេះបើរដូវប្រាំងផ្លូវមានសភាពហុយទ្រលោម ហើយថែមទាំងសម្បូទៅដោយក្បាលថ្មផុសចេញឡើងមកព្រោងព្រាត។ ចំណែរដូវវស្សាវិញ គឺផ្លូវមានសភាពបែកភក់រអិលលំបាកខ្លាំងទាំងខ្លួនគេផ្ទាល់និងទាំងអ្នកធ្វើដំណើររួមផងដែរ។ រូបគេបន្ថែមថា ផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រឆ្ពោះទៅទីរួមខេត្ត បើសិនជាគេមានធុរៈ ឬមានការចាំបាច់ខ្លាំង តម្រូវឲ្យគេត្រូវសម្រេចចិត្តជិះរថយន្តតាក់ស៊ីវិញ មិនជិះម៉ូតូឡើយ ព្រោះធ្វើដំណើរតាមរថយន្តងាយស្រួលជាងមធ្យោបាយម៉ូតូបន្តិច។ ប៉ុន្តែ ការចំណាយក៏កាន់តែច្រើនបន្ថែមទៀតរហូតទៅដល់៤ ០០០០រៀលក្នុងកាធ្វើដំណើរទៅទីរួមខេត្ត និងត្រឡប់មកវិញម្តងៗ។ បើធៀបការចំណាយលើកាជិះម៉ូតូខ្លួនឯងវិញ គឺអស់ថ្លៃចាក់សាំងត្រឹម៦ ០០០រៀលប៉ុណ្ណោះ។ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកស្នើដល់អាជ្ញាធរថ្នាក់ខេត្តមេត្តាជួយពន្លឿននៃការជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋដែលយកមធ្យោបាយផ្លូវនេះ ធ្វើដំណើរទៅមក ក៏ដូចជា ដឹកកសិផលផ្សេងៗឲ្យមានការងាយស្រួល ព្រោះបច្ចុប្បន្ននេះផ្លូវមានភាពលំបាកខ្លាំងណាស់ក្នុងកាធ្វើដំណើរ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារាជរដ្ឋាភិបាល នឹងធ្វើផ្លូវនេះដោយចាក់កៅស៊ូ តែម្ដងនៅថ្ងៃខាងមុខ។ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាឃុំ-សង្កាត់ផ្សេងៗទៀត ដែលយកផ្លូវនេះជាមធ្យោបាយធ្វើដំណើរ ក៏បានស្នើទទូចទៅដល់ប្រមុខថ្នាក់ដឹកនាំខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលមេត្តាជួយធ្វើជាផ្លូវចាក់កៅស៊ូតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ងាយស្រួលធ្វើដំណើរទៅមក ទាំងមធ្យោបាយម៉ូតូ និងរថយន្តផង។ លើសពីនេះ បច្ចុប្បន្នមិនមែនតែប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវនេះតែប៉ុណ្ណោះទេ ពោល គឺមានក្រុមហ៊ុនច្រើនណាស់ដែលមានរថយន្តតូចធំដែលបានយកផ្លូវនេះធ្វើជាមធ្យោបាយធ្វើដំណើរដឹកសម្ភារៈផ្សេងៗ រួមមាន ក្រុមហ៊ុនរ៉ែមាសតំបន់អូរខ្វាវ ក្រុមហ៊ុនរ៉ែមាសរ៉ុងឈីង និងក្រុមហ៊ុនផលិតឥដ្ឋបរិស្ថានជាដើម។ ជុំវិញទុក្ខលំបាកពលរដ្ឋក្នុងការធ្វើដំណើរនេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី ក៏បានប្រាប់«កម្ពុជាថ្មី» ថា លោកមិនទាន់ដឹងច្បាស់នៃសកម្មភាពផ្លូវនោះទេ ប៉ុន្តែ កន្លងទៅ នៅក្នុងអង្គប្រជុំ ខាងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្នើមកខេត្ត ដើម្បីធ្វើអន្តរាគមន៍ទៅលើរថយន្តដែលដឹកលើសទម្ងន់ណ្តាលឲ្យខូចផ្លូវត្រង់ចំណុចក្រុងសែនមនោរម្យឆ្ពោះទៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាពិសេស ក្រុមហ៊ុនមួយ ដែលមិនសូវសហការជាមួយអាជ្ញាធរនោះទេ គឺក្រុមហ៊ុនផលិតឥដ្ឋបរិស្ថានដែលទើបតែបង្កើតថ្មី មានរថយន្តធុនធំដឹកទំនិញឆ្ពោះទៅការដ្ឋានរបស់ពួកគេ។លោកបន្តថា ពាក់ព័ន្ធនឹងផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រនេះ កន្លងទៅមន្ទីរអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រុមហ៊ុនរ៉ែមាស(Renaissance) តំបន់អូខ្វាវ បានធ្វើការជួសជុលផ្លូវនេះជាប្រចាំនាពេលកន្លងមកផងដែរ។ ប៉ុន្តែ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ លោកមិនទាន់ដឹងថា តើបានជួសជុលឡើងវិញ ឬក៏យ៉ាងណានោះដែរ តែលោកគ្រាន់តែដឹងថា ក្រុមហ៊ុនរ៉ែមាសអូរខ្វាវនោះ គេមិនសូវជាសប្បាយចិត្តប៉ុន្មានទេក្នុងការស្ថាបនាជួសជុល ដោយសារក្រុមមហ៊ុនរបស់គេត្រូវចំណាយក្នុងការជួសជុលផ្លូវនោះ។ លោកបានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវកៅស៊ូនាពេលខាងមុខ លោកមិនទាន់មានឯកសាររបាយការណ៍ជាក់លាក់ណាមួយនោះទេ ប៉ុន្តែ កន្លងទៅ ក្នុងអង្គប្រជុំ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានអះអាងថា នឹងមានផ្លូវកៅស៊ូជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីទីរួមខេត្តឆ្ពោះទៅឃុំចុងផ្លាស់នៅពេលខាងមុខនេះ៕
វិស័យសាធារណការ ផ្លូវខូចខាត

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90