Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - លោក ស៊ុន ចាន់ថុល ព្រមានដាក់ចូលបញ្ជីខ្មៅក្រុមហ៊ុនកូរ៉េខាងត្បូង ១ ដែលសាងសង់ផ្លូវ មិនមានគុណភាព
2022-04-25
Go to the website published Phnom Penh Post
តាកែវៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានដាក់ចូលបញ្ជីខ្មៅ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ក្រោយរកឃើញថា ក្រុមហ៊ុននេះ សាងសង់ផ្លូវមិនមានគុណភាព និងមានភាពយឺតយ៉ាវ។ ការព្រមាននេះធ្វើឡើងខណៈលោករដ្ឋមន្ត្រីបានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ កាលពីថ្ងៃទី ២៣ ខែមេសា។ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រោយត្រួតពិនិត្យ និងធ្វើតេស្តផ្លូវជាច្រើនកន្លែង ក្រសួងរកឃើញថា ផ្លូវនេះមិនអនុលោមតាមស្តង់ដាបច្ចេកទេស ហើយលោកស្នើឱ្យមានការកែតម្រូវឡើងវិញជាបន្ទាន់មុនប្រគល់ឱ្យក្រសួងសាធារណការ។ លោកសង្កត់ធ្ងន់ថា៖ «ព្រោះយើងបានចុះវ៉ៃគ្រឹះសាកល្បងច្រើនកន្លែងណាស់ កន្លែងខ្លះជាប់ ភាគច្រើនធ្លាក់ទាំងអស់ ក្រោមស្តង់ដារបស់ក្រសួងសាធារណការ។ ដូច្នេះខ្ញុំបានបញ្ជាឱ្យក្រុមការងារខ្ញុំចាប់ផ្តើមវ៉ៃឡើងវិញទាំងអស់ចាប់ពីដើមទីរហូតដល់ចុងទី រាប់រយរាប់ពាន់កន្លែង ដើម្បីធ្វើបទបង្ហាញជូនក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ថាយើងខ្ញុំទទួលមិនបាននូវគុណភាពរបស់ផ្លូវដែលអ្នកសាងសង់ប្រគល់មកឱ្យយើងខ្ញុំ»។ លោកកត់សម្គាល់ថា ក្រុមហ៊ុន ហានស៊ីន (Hanshin) ដែលទទួលសិទ្ធិសាងសង់ផ្លូវជាតិលេខ ២ និងផ្លូវលេខ ២២ ក៏ធ្លាប់មានបញ្ហាសាងសង់ផ្លូវជាតិលេខ ២១ ដែរ ដូចនេះក្រសួងកំពុងពិចារណាដាក់បញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅផងដែរ។ លោកថា៖ «ដើម្បីពិភាក្សាគ្នានូវគម្រោងផ្សេងៗទៀត តើយើងគួរអនុញ្ញាតឱ្យក្រុមហ៊ុន Hanshin ចូលរួមដេញថ្លៃ ឬមិនឱ្យដេញថ្លៃត្រូវតែសម្រេច កុំឱ្យយើងឈឺក្បាលរហូត មិនអាចអង្គុយបក់ផ្សែងរហូតចំពោះក្រុមហ៊ុននេះទេ។ យើងនឹងពិភាក្សាជាមួយភាគីកូរ៉េបន្តទៀត បើសិនជាធ្វើផ្លូវលេខ ២១ មានបញ្ហា ផ្លូវលេខ ២២ និងផ្លូវលេខ ២ មានបញ្ហា អ៊ីចឹងសួរថា តើគួរអនុញ្ញាតឱ្យក្រុមហ៊ុននេះដេញថ្លៃទៀត ឬមួយយើងឯកភាពគ្នាជាមួយកូរ៉េថា ពីថ្ងៃនេះតទៅ ហាមក្រុមហ៊ុន Hanshin ដេញថ្លៃ ៥ ឆ្នាំ ដាក់ក្នុងបញ្ជីខ្មៅ»។ លោករដ្ឋមន្ត្រីបន្តទៀតថា ដើម្បីកែសម្រួលផ្លូវនេះឡើងវិញ ទាល់តែក្រុមការងារបច្ចេកទេសក្រសួងមកវ៉ៃគ្រឹះឡើងវិញទាំងអស់ ហើយធ្វើបទបង្ហាញជូន និងរកនីតិវិធីដោះស្រាយបញ្ហានេះ។ លោកថា៖ «កន្លែងខ្លះដែលត្រូវកាយចេញឡើងវិញគឺត្រូវតែកាយ ដើម្បីធ្វើតាមលក្ខណៈបច្ចេកទេស ហើយដើម្បីយកជាគំរូ ដើម្បីព្រមានទៅដល់ក្រុមហ៊ុនផ្សេងៗទៀតឱ្យធ្វើការសាងសង់ផ្លូវឱ្យមានគុណភាពទៅតាមស្តង់ដាដែលយើងបានឯកភាពគ្នា កុំធ្វើឱ្យរួចពីដៃ»។ លោកបន្តថា ការសាងសង់ផ្លូវនេះ ចាយលុយច្រើនណាស់គឺ ជាង ៥០ លានដុល្លារអាមេរិក ជាថវិកាប្រាក់កម្ចីមកពីកូរ៉េក្នុងការសាងសង់ផ្លូវឱ្យល្អជូនប្រជាពលរដ្ឋខ្មែរដែលអាចប្រើប្រាស់បាន ១០ ឆ្នាំ ឬ ១៥ ឆ្នាំ ជាប្រភេទផ្លូវ AC បេតុង។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមគម្រោងផ្លូវនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុនស្នើពន្យារពេលរយៈពេល ៤ ខែទៀតរហូតដល់ខែសីហា ឆ្នាំនេះ។ លោកថា៖ «ចម្លើយរបស់ក្រុមហ៊ុនសាងសង់ប្រាប់ថា ដោយសារបញ្ហាកូវីដ ប៉ុន្តែខ្ញុំថា កុំយកបញ្ហាកូវីដមកដោះបន្ទុកក្នុងការធ្វើផ្លូវឱ្យមានការយឺតយ៉ាវ ត្រូវមើលឱ្យដឹងឫសគល់ថែមទៀត ហើយឫសគល់ដែលយើងខ្ញុំដឹងគឺក្រុមហ៊ុនអត់មានគ្រឿងចក្រតាមស្តង់ដាតាមអ្វីដែលមានក្នុងសៀវភៅបន្ទុក»។ ទោះយ៉ាងណា លោករដ្ឋមន្ត្រីបានសម្រេចពន្យារពេលឱ្យ ៤ ខែទៀត ហើយចាំមើលថា តើក្រុមហ៊ុនធ្វើតាមស្តង់ដា ឬធ្វើឱ្យតែរួចពីដៃ បើធ្វើរួចតែពីដៃនៅខែសីហា ក្រសួងក៏មិនទទួលដែរ យកល្អ អង្គុយពិភាក្សាគ្នាជាមួយអ្នកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស កែម្តងឱ្យហើយ កុំឱ្យកែ ២- ៣ ដង បើអាចត្រូវផ្អាកការដ្ឋាន បើត្រូវកាយឱ្យហើយកាយទៅកុំបន្តទៅមុខទៀត ព្រោះបើធ្វើផ្លូវបែបនេះ អ្នកជំនាញរបស់ក្រសួងមកតេស្តអត់ទទួលយកដដែលទេ។ ទន្ទឹមនឹងភាពយឺតយ៉ាវនេះ លោកបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះមេត្តាអត់ធ្មត់ ហើយរង់ចាំទទួលផ្លូវដែលមានគុណភាព។ នាយកអង្គការ មូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាលោក គឹម បញ្ញា មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគុណភាពផ្លូវនេះជាចំណុចល្អដែលក្រសួងបានយកចិត្តទុកដាក់លើការត្រួតពិនិត្យសាងសង់ផ្លូវ ដើម្បីធានាថា ផ្លូវដែលយើងបានខិតខំរកជំនួយ ឬកម្ចី យកមកសាងសង់ គឺជាផ្លូវដែលមានគុណភាព ដែលអាចប្រើប្រាស់បានក្នុងរយៈពេលយូរអង្វែង ហើយជាផ្លូវដែលអាចធានាបាននូវសុវត្ថិភាព។ លោកថា៖ «ព្រោះយើងដឹងហើយធ្វើផ្លូវមួយៗត្រូវប្រើពេលច្រើនឆ្នាំ ហើយបើពន្យារពេលគម្រោងទៀតធ្វើឱ្យបង្កការលំបាកដល់ប្រជាពលរដ្ឋ។ ខ្ញុំឃើញថា ឥឡូវនេះ ខាងស្ថាប័នរដ្ឋាភិបាល ជាពិសេសខាងក្រសួងសាធារណការ មានការយកចិត្តទុកដាក់ត្រួតពិនិត្យលើគុណភាពផ្លូវ ទាំងការពន្លឿនក្នុងការសាងសង់។ អ៊ីចឹងខ្ញុំគិតថា ស្ថានភាពផ្លូវកាន់តែល្អប្រសើរ ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះទៅមើលផ្ទាល់ជាមួយមន្ត្រីជំនាញ ដើម្បីធានាថា ផ្លូវមានគុណភាព»។ គម្រោងកែលម្អផ្លូវជាតិលេខ ២ និង ២២ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ២២ ពីអូរចំបក់ដល់អង្គតាសោម មានប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។ គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ការចុះត្រួតពិនិត្យ ផ្លូវជាតិលេខ២ និង ២២
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90